ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនុំ​ពេល​ណា ចាក់​មួយ​កាំបិត​ចាំ​ដើមទ្រូង​យ៉ាង​សាហា.វ​!

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ដែល​រង​នូវ​អំពើ​ហិង្សា​ក្នុង​វង់​ផឹកស៊ី កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០១៨ បាន​ស្លាប់ ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ស្រុក​ស្នូល ខេត្តក្រចេះ ព្រោះតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេល…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ដែល​រង​នូវ​អំពើ​ហិង្សា​ក្នុង​វង់​ផឹកស៊ី កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ២០១៨ បាន​ស្លាប់ ក្រោយ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ស្រុក​ស្នូល ខេត្តក្រចេះ ព្រោះតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​មិន​អាច​ជួយ​សង្គ្រោះ​ទាន់​ពេល ។ លោក​ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​គូទំនាស់​ចាក់​មួយ​កាំបិត​ចំ​ដើមទ្រូង បាន​ស្លាប់ នៅ​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១២ ក្រោយ​កើតហេតុ​ប្រមាណ​ជិត​១០​ម៉ោង ខណៈ​ក្រុម​គ្រួសារ​បា​នប​ញ្ជួ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្នួល ។

លោក​អធិការ​បន្ត​ថា ក្រោយ​ជន​រង​គ្រោះ​ស្លាប់​ជន​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​សាលាដំបូង​ខេត្ត​ក្រោម​បទចោទប្រកាន់ មនុស្សឃាត​ដោយ​ចេតនា ។ សូម​រំ​ឮ​កថា យុវជន​ម្នាក់​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់ ក្រោយ​ផ្ទុះ​អំពើ​ហិង្សា​ក្នុង​វង់​ផឹកស៊ី​កាលពី​វេលា​ម៉ោង​៩​និង​៣០ នាទី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ឈ្មោះ​ថុ​ន ថៃ ក្នុងភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។

លោក​វរសេនីយ៍ទោ ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អំពើ​ហិង្សា​ដោយ​ចេតនា​យក​កាំបិត​ចាក់​គ្នា​ក្នុង​ពេល​ផឹកស្រា ។ លោក​អធិការ​បន្ត​ថា ជន​រង​គ្រោះ​ឈ្មោះ​ប៉ាវ សំណាង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មានស្រុក​កំណើត​ភូមិ​ក្ដុល ឃុំ​ទ​ង្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​១​កាំបិត​លើ​ដើម​ដោះ​ខាងស្ដាំ​របួស​ជា​ទម្ងន់ ត្រូវ​បាន​បងប្អូន​សាច់ញ្ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ស្រុក​ស្នួល ខេត្តក្រចេះ ។ ជន​បង្ក​ឈ្មោះ​វ៉ា​ន់ ភាក់​ណា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មានស្រុក​កំណើត ភូមិ​ខ្សាច់​ទប់ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ