ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ងួ​ន ញ៉ិល​៖ ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា ដើម្បី​ជ្រើស​អ្នកដឹកនាំ​ដែល​ខ្លួន​ពេញចិត្ត

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ អនុប្រធាន​ទី​២ នៃ​រដ្ឋ​សភាជាតិ លោក ងួ​ន ញ៉ិល បាន​អំពាវនាវ​ដល់​ជនរួមជាតិ រួម​ទាំង​ព្រះសង្ឃ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត អញ្ជើញ​ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា…

ខេត្តកំពង់ធំ ៖ អនុប្រធាន​ទី​២ នៃ​រដ្ឋ​សភាជាតិ លោក ងួ​ន ញ៉ិល បាន​អំពាវនាវ​ដល់​ជនរួមជាតិ រួម​ទាំង​ព្រះសង្ឃ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត អញ្ជើញ​ទៅ​បោះ​ឆ្នោត​ទាំងអស់​គ្នា ដើម្បី​ជ្រើសរើស​អ្នកដឹកនាំ ប្រទេស​ដែល​ខ្លួន​ស្រឡាញ់ និង​ពេញចិត្ត​។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​ស្វាយ​ភ្លើ ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ មិថុនា ឆ្នាំ​២០១៨​។ លោក​អនុប្រធាន​ទី​២ បាន​បញ្ជាក់​ថា​« ប្រ​សិន​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត ពលរដ្ឋ​នឹង​បាត់បង់​សិទ្ធិ និង​ឱកាស​ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ខ្លួន និង​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ​។ ខ្ញុំ​សូម​ជម្រាប​ប្រគេន​ព្រះសង្ឃ និង​ជូន​ប្រជាពលរដ្ឋ​ថា តម្លៃ​នៃ​ការ​ទ្រទ្រង់​គោរព​ប្រតិបត្តិ​របស់​ពុទ្ធសាសនិក​ដើម្បី​វិស័យ​ព្រះពុទ្ធ​សាសនា​តាំងនៅ​យូរអង្វែង​តាម​ពុទ្ធបញ្ញត្តិ ហើយ​ការ​វិវត្តន៍​នៃ​ព្រឹត្តិ ការ​នយោបាយ​ណ៍​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​របប​ខ្មែរក្រហម​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ និង​អំពី​តម្លៃ​នៃ​សន្តិភាព​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ »​។

ជាមួយ​គ្នា​នោះ​ដែរ អនុប្រធាន​សភា​ទី​២ រដ្ឋសភា​ក៏​បាន​លើក​ឡើង​ពី ពី​ស្ថានការណ៍​ថ្មី​ៗ របស់​ប្រទេស​កម្ពុជា បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​រដ្ឋសភា​នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ និង​ជា​ការ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា ក្នុង​ន័យ​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ដើម្បី​ជោគវាសនា​ខ្លួន និង​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​បន្ត​អនុវត្ត​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​រីក​ចម្រើន​របស់​សង្គម​ជាតិ​យើង ដោយ​កុំ​ជឿ​តាម​ជន​អគតិ​ខ្លះ​ដែល​បាន​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ ទៅ​បោះ​ឆ្នោត​នោះ​។ លោក​បាន​គូសបញ្ជាក់​ថា​« ការ​បោះ​ឆ្នោត​គឺជា​ការ​ប្រើប្រាស់​សិទ្ធិ អំណាច​របស់​ពលរដ្ឋ ដោយ​ផ្ទាល់ ក្នុង​ការ​ជ្រើសរើស​តំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​ប្រទេស​។ បើ​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត នឹង​បាត់បង់​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត ពី​រឿង​ប្រទេស​ជាតិ​របស់​ខ្លួន​»​។

សូម​ជម្រាប​ថា សមិទ្ធផល​ដែល​ដាក់​ឱ្យ​សម្ពោធ នា​ឱកាស​នេះ បាន​ចំណាយ​ថវិកា អស់​ប្រមាណ​ជាង​៨​ម៉ឺន​ដុល្លារ មាន​កុដិ​ធំ កុដិ​តូច ព្រមទាំង​សាលា​ពុទ្ធិក​ជាដើម​។ លោក​ក៏​បាន​លើក​ឡើង​ពី ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មិន​ថា​វិស័យ​អាណាចក្រ ឬ​ពុទ្ធចក្រ​នោះ​ទេ​។ ជាក់ស្តែង​សមិទ្ធផល​ជា​ច្រើន​ដែល​បាន​សម្ពោធ​នា​ឱកាស​នេះ គឺ​ដោយ សារ​មានការ​រីក​ចម្រើន​ដែល​យើង​ទទួល​បាន​នូវ​សុខ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​ដែល​ប្រសូត​ចេញពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ហើយ​បើ​ប្រទេស​ជាតិ​មិន​មាន​សន្តិភាព​នោះ​ទេ អ្វី​ៗ​មិ ន​អាច​កសាង​បាន​ឡើយ ហើយ​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ក៏​គ្មាន​ដែរ​។ លោក ហាក់ ម៉ុង​ហ៊ួ​ត អភិបាលស្រុក​បារាយណ៍ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា វត្ត​ស្វាយ​ភ្លើង​មាន​អាយុកាល​១៥០​ឆ្នាំ​មក​ហើយ ដោយ​ប្រជាជន​ទូទៅ​ទទួលស្គាល់ គោរព​ប្រតិបត្តិ ប៉ុន្តែ​ក្នុង​របប​ប្រល័យពូជសាសន៍​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ត្រូវ​បាន​បំផ្លិចបំផ្លាញ​គ្មាន​សល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ