អង់គ្លេស ៖ តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា តាចាស់ម្នាក់បានសន្សំលាមកទុកក្នុងធុងអស់រយៈពេល២ខែ មុននឹងយកទៅបាញ់ដាក់ក្នុងផ្ទះសត្រូវតាមរន្ធដាក់សំបុត្រនៅជាប់ទ្វារផ្ទះ។
តាចាស់ឈ្មោះ Geoffrey Holroyd-Doveton បានយកបំពង់ទឹកក្នុងផ្ទះធ្វើជាឧបករណ៍សម្រាប់បាញ់លាមកចូលក្នុងផ្ទះសត្រូវរបស់គាត់ ឈ្មោះ Donald Wick ពេលមិននៅផ្ទះ។ តា Geoffrey ខឹងនឹងតា Donald ដោយសារតែចូលរួមចំណែកក្នុងការលែងលះរបស់គាត់ ហើយបានបំផ្លាញជីវិតសុខសប្បាយដែលធ្លាប់មាន។
ដោយសារតែឥទ្ធិពលនៃលាមកដែលប្រឡាក់ពេញក្នុងផ្ទះ ម្ចាស់ផ្ទះត្រូវចំណាយអស់ជិត៥០០០ដុល្លារ ដើម្បីជួសជុលលាងសម្អាតចេញ។
តុលាការបានសម្រេចឲ្យតា Geoffrey ជាប់ទោស២ឆ្នាំ និងធ្វើការដោយមិនបានប្រាក់រយៈពេល៨០ម៉ោង។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺថា សូម្បីតែតុលាការក៏ថា មិនដែលជួបរឿងនេះដែរ តាំងពីគាត់ចូលធ្វើការ៣០ឆ្នាំមក៕
វីដេអូដកស្រង់ចេញពី ៖ Metro
ចែករំលែកព័តមាននេះ