ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​តែ​រឿង​ទាំងនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​លិង្គ​មិន​ឡើង​រឹង (18+)

5 ឆ្នាំ មុន

ការណ៍​ពិត​អំពី​លិង្គ​មិន​ព្រម​ឡើង​រឹង​តែងតែ​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​នៃ​របប​អាហារ និង​របៀប​រស់នៅ ។ តើ​អ្នក​កំពុង​តែ​ពិបាកធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​មែន​ទេ? បើសិនជា​អ៊ីចឹង​មែន អ្នក​ពិតជា​រក​អុស​ប្រទះ​ច​ង្គ្រា​ន​ហ្គា​ស​ហើយ ។ ខាងក្រោម​នេះ​ គឺជា​ឬ​សគុល សំខាន់​ៗ​ដែល​នាំ​ឲ្យ​លិង្គ​មិន​ឡើង​រឹង​ដូច​ធម្មតា​៖…

ការណ៍​ពិត​អំពី​លិង្គ​មិន​ព្រម​ឡើង​រឹង​តែងតែ​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​នៃ​របប​អាហារ និង​របៀប​រស់នៅ ។ តើ​អ្នក​កំពុង​តែ​ពិបាកធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​មែន​ទេ? បើសិនជា​អ៊ីចឹង​មែន អ្នក​ពិតជា​រក​អុស​ប្រទះ​ច​ង្គ្រា​ន​ហ្គា​ស​ហើយ ។ ខាងក្រោម​នេះ​ គឺជា​ឬ​សគុល សំខាន់​ៗ​ដែល​នាំ​ឲ្យ​លិង្គ​មិន​ឡើង​រឹង​ដូច​ធម្មតា​៖

ការ​ជក់បារី
ការ​ជក់បារី​ធ្វើ​ឲ្យ​លិង្គ​មិន​ព្រម​ឡើង​រឹង​ដោយសារ​តែ​សរសៃឈាម​រួម​តូច ។ វា​នឹង​បង្កើត​ជា​កំណក​ឈាម និង​ជាតិ​ខ្លាញ់​ដែល​កក​ជាប់​នឹង​សរសៃឈាម ដែល​ជា​ហេតុ​នាំ​ឲ្យ​សរសៃឈាម​ទាំងនោះ​រួម​តូច​រហូត​ដល់​លិង្គ​មិន​អាច​ធ្វើការ​កើត ។

គ្រឿង​ស្រវឹង
ការ​ញ៉ាំ​គ្រឿ​ស្រវឹង​តិចតួច​បំផុត​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​សរសៃប្រសាទ​រង​ការ​ប៉ះពាល់​បាន ។ សញ្ញា​ជា​ច្រើន​ដែល​បញ្ជូន​ចេញពី​ខួរក្បាល​ទៅ​សរសៃឈាម​ក្នុង​លិង្គ​ក៏​ត្រូវ​បាន​រំខាន​ដោយសារ​តែ​រឿង​នេះ​ដែរ ។ ដូច្នេះ​ចំណង់​ផ្លូវភេទ​នឹង​ត្រូវ​ថយ​ចុះ​។ យ៉ាងណាមិញ​ទោះ​បីជា​អ្នក​ខំប្រឹង​ឲ្យ​លិង្គ​រឹង​ហើយ​ក៏​ដោយ វា​ក៏​នឹង​មិន​អាច​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​ដែរ ។

ការ​ប្រើ​ថ្នាំ
តើ​អ្នក​ចូល​ចិត្ត​ជក់​ថ្នាំជក់​ដែរ​ទេ? ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ចំពោះ​សុខភាព ហើយ​ក្នុង​នោះ​ក៏​មាន​លិង្គ​មិន​ព្រម​ឡើង​រឹង​ដែរ ។ បញ្ហា​បេះដូង​សម្ពាធ​ឈាម​មិន​ទៀងទាត់ និង​ខ្លាច​ខុស​ទំនង​សុទ្ធតែ​ជា​ជំងឺ​បណ្តាល​មក​ពី​ការ​ប្រើ​ថ្នាំ​ខុស​ក្បួន ។

ស្ត្រេ​ស
ស្ត្រេ​ស​អាច​ធ្វើ​ឲ្យ​អ្នក​លែង​សប្បាយចិត្ត បំផ្លាញ​ចំណង់​ផ្លូវភេទ និង​មិន​អាច​ឲ្យ​លិង្គ​ឡើង​រឹង​បាន​ទេ ។ ស្ត្រេ​ស​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​របត់​ឈាម​រត់ និង​កាត់​បន្ថយ​លំហូរ​ឈាម​ទៅ​លិង្គ​បាន ។ នេះ​ដោយសារ​តែ​អ៊័​រ​ម៉ូ​ន Cortisol ដែល​ចេញ​ច្រើន​ក្នុង​ពេល​ស្ត្រេ​ស ។

ធាត់​ជ្រុល
ការ​ធាត់​ជ្រុល​មានការ​ទាក់ទង​នឹង​ការ​បង្កើត​ជាតិ​ខ្លាញ់​កក់​ជាប់​ប្រព័ន្ធ​សរសៃឈាម ។ វា​នឹង​បង្ក​ឲ្យ​ស្ទះ​ដល់​ចរន្តឈាម ជា​ពិសេស​ឈាម​មិន​អាច​ផ្គត់ផ្គង់​នៅ​តំបន់​លិង្គ​គ្រប់គ្រាន់ រហូត​ដល់​លិង្គ​មិន​អាច​ឡើង​រឹង​បាន ហើយ​ខ្សោយ​ផ្លូវភេទ​ទៀត ។

បើសិនជា​អ្នក​កំពុង​តែ​មាន​បញ្ហា​លិង្គ​មិន​ព្រម​ឡើង​រឹង ហើយ​មិនដឹង​អំពី​មូលហេតុ​របស់​វា យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ទៅ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ