ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំពុង​បើក​សម័យប្រជុំ​លើក​ទី​១០​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំពុង​ប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា និង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ចំនួន​ពីរ​ទៀត​មុន​នឹង​បញ្ចប់​អាណត្តិ​ទី​៥ ។ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០​នីតិកាល​ទី​៥ ក្រោម​អ​ធីប​តី​ភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​កំពុង​ប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា និង​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ចំនួន​ពីរ​ទៀត​មុន​នឹង​បញ្ចប់​អាណត្តិ​ទី​៥ ។ សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១០​នីតិកាល​ទី​៥ ក្រោម​អ​ធីប​តី​ភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា និង​មានការ​ចូលរួម​ពី​សមាជិក​សភា​សរុប​ចំនួន​១០៩​នៃ​ចំនួន​សមាជិក​សភា​ទាំងមូល​១២៣​រូប ។ សម័យប្រជុំ​គេ​សង្កេត​ឃើញ​ថា ក៏​មាន​វត្តមាន​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​ផង​ដែរ ។

ចំណែក​សម្តេចក្រុមព្រះ​នរោត្តម​រណ​ឬ​ទ្ធិ​មិន​មាន​វត្តមាន​ក្នុង​សម័យប្រជុំ​នោះ​ទេ ។ ការ​ដែល​រដ្ឋសភា​បាន​កំណត់​យក​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៨ បើ​កស័យ​ប្រជុំ​ពេញអង្គ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា និង​របៀបវារៈ​ពីរ​ទៀត នេះ​ធ្វើ​ឡើង​មុន នឹង​បញ្ចប់​អាណត្តិ​ទី​៥ រដ្ឋសភា ។ ជាង​នេះ​ការ​បើក​សម័យប្រជុំ​នេះ​បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ក្រោម​អធិបតីភាព​សម្តេច​ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៨ ថា អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ។

សម្រាប់​សម័យប្រជុំ​ពេញអង្គ​សភា​លើក​ទី​១០ នីតិកាល​ទី​មាន​របៀបវារៈ​ចំនួន​បី គឺ​ទី​១- សេចក្តីព្រាងច្បាប់​ស្តី​ពី​ប្រាក់​ឈ្នួល​អប្បបរមា ទី​២-​សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៨៧ ចំណងជើង​ចំណុច «​គ​» ផ្នែក​ទី​៣​នៃ​ជំពូក​ទី​៤​មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២ នៃ​ច្បាប់​ស្តី​ពី​ការងារ ។

និង​ទី​៣ – សេចក្តីព្រាងច្បាប់​ស្តី​ពី​វិសោធនកម្ម​មាត្រា​៣ មាត្រា​៦ មាត្រា​៧ មាត្រា​៨ មាត្រា​៩ មាត្រា​១១ មាត្រា​១២ ចំណងជើង​ជំពូក​ទី​៤ មាត្រា​១៦ មាត្រា​១៩ មាត្រា​២៦ មាត្រា​៥០ មាត្រា​៥១ មាត្រា​៥២ មាត្រា​៥៣ មាត្រា​៥៤ មាត្រា​៥៥ មាត្រា​៥៦ មាត្រា ៥៧ មាត្រា​៥៨ មាត្រា​៥៩ មាត្រា​៦៥ មាត្រា​៦៦ មាត្រា​៦៧ និង​មាត្រា​៦៨ នៃ​ច្បាប់​ស្តី​ពី​ស្តង់ដា​កម្ពុជា ៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ