ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិត​ដល់​ថ្ងៃ​ចូល​រោងការ​ទៅ​ហើយ មិន​គួរ​ណា​ក្លាយជា​បែប​នេះ​ទៅ​វិញ​!

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​២​នាក់​បាន​ស្លាប់​បន្តបន្ទាប់​គ្នា​ដោយសារជិះ​ម៉ូតូ​១​គ្រឿង ​ចូល​ចំណែក​ផ្លូ​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ចន្លោះ​គីឡូ​លេខ​២១០-២១១ ស្ថិត​នៅ​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ ។ ហេតុការណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់…

ខេត្ត​ត្បូងឃ្មុំ ៖ បុរស​២​នាក់​បាន​ស្លាប់​បន្តបន្ទាប់​គ្នា​ដោយសារជិះ​ម៉ូតូ​១​គ្រឿង ​ចូល​ចំណែក​ផ្លូ​រថយន្ត​លើ​ផ្លូវជាតិ​លេខ​៧ ត្រង់​ចំណុច​ចន្លោះ​គីឡូ​លេខ​២១០-២១១ ស្ថិត​នៅ​ភូមិ​ជាំ​ទ្រៀក ឃុំ​ត្រ​មូង ស្រុក​មេមត់ ។ ហេតុការណ៍​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៥ មិថុនា ឆ្នាំ​២០១៨ ចំណែក​អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​វិញ ​បាន​រត់គេច​ខ្លួន​បាត់ ។

នគរបាល​ចរាចរណ៍​ស្រុក​មេមត់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ​ម៉ូតូ មិន​មាន​ពាក់​ស្លាក​លេខ​នោះ បាន​បើកបរ​ដោយ​ឈ្មោះ នៅ សុខ​លាប ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ខ្នង​ក្រពើ​កើត ឃុំ​ត្រ​មូង
ស្រុក​មេមត់ ដោយ​បាន​ឌុ​ប​ឈ្មោះ ផ្អក គោ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​អណ្តូង​ក្រហម ឃុំ​ត្រ​មូង
ជិះ​ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត តាម​បណ្តោយ​ផ្លូវ ថែម​ទាំង​បាន​ប្រើប្រាស់​លឿន​ថែម​ទៀត​ផង ។

នគរបាល​ចរាចរណ៍​ស្រុក​មេមត់​ប្រាប់​បន្ត​ថា អ្នក​ជិះ​ម៉ូតូ​ទាំង​២​នាក់​ខាងលើ​មិន​បាន​ពាក់មួក​សុ​ត្ថិ​ភាព
នោះ​ទេ ហើយ​បាន​ជិះ​វ៉ា​ម៉ូតូ​១​គ្រឿង​ទៀត ស្រប​ទិស​គ្នា​ក៏​ចូល​មក​ចំណែក​ផ្លូវ​រថយន្ត​បុក​ពេញទំហឹង តែ​ម្តង​ក្នុង​ទិស​ដៅ​ច្រាសទិស​គ្នា ។ បណ្តាល​ឲ្យ​រង​របួស​ជា​ដំណំ​នូវ​ដង្ហើមចង្រិត ចំណែក​អ្នកបើកបរ​រថយន្ត​វិញ​បាន​រត់គេច​ខ្លួន​បាត់​ក្នុង​ពេល​ដែល​សមត្ថកិច្ច​បាន​ចុះ​មក​ដល់​បាន​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​មេមត់ តែ​អាណោចអាធម៌​ណាស់​បុរស​ទាំង​២​នាក់ បាន​ស្លាប់​បន្តបន្ទាប់​គ្នា ។ ហើយ​ក៏​បាន​ទាក់ទង​ទៅ​សាច់ញាតិ​ឲ្យ​មក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ។

លោក​ថា​ញ់ សុខ​វ៉ា​ត​អធិការរង​នគរបាល​ស្រុក​មេមត់​ទទួល​ផែន​សណ្តាប់ធ្នាប់​បញ្ជាក់​ថា អ្នក​បើក
ម៉ូតូ​ខាងលើ​នោះ​បាន​ស្តី​កូនក្រមុំ​គេ​ម្នាក់​នៅ​ស្រុក​មេមត់ ហើយ​ក៏​ជិត​ដល់​ពេលវេលា​ដែល​នឹង​ត្រូវ​ចូល
រោងការ​ផង​ដែរ ។ ក្រោយ​ពី​បានដឹង​គូរ​ដណ្តឹង​ស្លាប់​ស្ត្រី​នោះ​បាន​មក​យំសោក​ស្តាយ​អាណិត ហើយ
ថែម​ទាំង​បាន​ពោល​ពាក្យ​ថា «​បើ​បង​ស្លាប់​ទៅ​ហើយ​បាន​អ្នក​ណា​រៀប​ការ​ជាមួយ​អូន?​» ។

ហើយ​ទីតាំង​ខាងលើ​នេះ​នា​ពេល​កន្លង​មក​ធ្លាប់​ត្រូវ​បាន​រថយន្ត​ធំ​០១​គ្រឿង​មក​បុក​ពីក្រោយ បណ្តាល
ឲ្យ​ធុង​កា​រ៉េ​ម​ជ្រុះ​ខូចខាត និង​បែក​ទូរ​កញ្ចក់​ក្រឡាប់​រថយន្ត តែ​សំណាង​គ្រានោះ​អ្នកបើកបរ​គ្រាន់តែ
រង​របួសស្រាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ