ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបចាប់ប៉ុន្មានថ្ងៃមុន ឥឡូវមោសំងំ​ទៀត…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​នគរ​អន្តោ​ប្រវេ​សន៍​នៃ​ក្រសួង​មហាផ្ទៃ ​​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក ហៃ​សីឡា ប្រធាននាយកដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្ត​នី​តិ​វិធី ​​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង…

រាជធានីភ្នំពេញ ៖ កម្លាំង​នគរ​អន្តោ​ប្រវេ​សន៍​នៃ​ក្រសួង​មហាផ្ទៃ ​​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក អ៊ុ​ក
ហៃ​សីឡា ប្រធាននាយកដ្ឋា​ន​ស៊ើបអង្កេត និង​អនុវត្ត​នី​តិ​វិធី ​​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង អនុវត្ត​និ​តិ វិធី​រាជធានី​ភ្នំពេញ ដោយ​បានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជ​អាជ្ញា​​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ​ និង​បំពេញការងារ​របស់​ជនបរទេស​នៅ​ក្នុង​ហាង​កាហ្វេ និង​ផ្ទះ​ជួល​ចំនួន២​ទីតាំង ​ក៏បាន​ឃាត់ខ្លួន​​​ជនជាតិ​វៀតណាម​ប្រុស-ស្រី​ចំនួន ១៥​នាក់​ (​ស្រី​១១​នាក់​)​ ។ ប្រតិបត្តិការ​នេះ​ ​​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១០ និ​៣០​នាទី​ព្រឹកថ្ងៃ​ទី​០៦ ​មិថុនា ​ស្ថិត​​តាម​បណ្តោយ​ផ្លូវ​លេខ៩០ (​ក្បែរ​វត្ត​ភ្នំ​) ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​។

​ប្រភពឱ្យដឹងថា ​ការ​ចុះពិនិត្យ​នេះ គឺស្ថិត​នៅ​​ទីតាំង​តាម​​បណ្តោយ​ផ្លូវ​លេខ៩០ ​មាន​ចំនួន​២​គោល​នៅ​ជាប់​ៗ​គ្នា​ ​ទី​១-​នៅ​ក្នុង​ហាង​កាហ្វេ​ និងទី២-​នៅ​ចំណុច​ផ្ទះ​ជួល​ ​។ ដោយឡែក ​ជនជាតិ​វៀតណាម​ប្រុស​-ស្រី​សរុប​ទាំង១៥​នាក់ ​ក្នុង​នោះ​ស្រី​មាន​ចំនួន១១​នាក់ និង​បុរស​មាន​ចំនួន​៤​នាក់ ដែល​កំពុង​តែ​បាន​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​គ្មាន​លិខិតឆ្លងដែន​ និង​ឯកសារ​ត្រឹមត្រូវ​ទៅ​តាម​ច្បាប់ទេ ​។​

គួរបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​០១ ​មិថុនា ​​កន្លង​ទៅ​ថ្មី​ៗ​នេះ កម្លាំង​ក៏​ធ្លាប់​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង បំពេញការងារ​របស់​ជនបរទេស​នៅ​តាម​បណ្តារ ហាង​កាហ្វេ មួយ​ចំនួន​ដែល​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ៩០​នេះ​ម្តង​រួច​មក​ហើយ ដោយ​បាន​ធ្វើការ​ចាប់​ឃាត់​ជនជាតិ​វៀត​ណា​ម​ប្រុស​-ស្រី​ចំនួន ៨​នាក់​(​ស្រី៤​នាក់​) ​​ហើយ​ដែរ​។

អត្ថបទសរសេរ ដោយ