ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះ​ឃើញ​កាក​សំណល់​ប្លា​ស្ទិ​ក​នាំ​ចូល​ពី​បរទេស

5 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ អនុ​ស្នងការ​នគរបាល​ជាតិ លោក Wirachai Songmetta បាន​និយាយ​ថា បន្ទាប់​ពី​ប្រទះ​ឃើញ​កុងតឺន័រ​នាំ​ចូល​កាក​សំណល់​ចំនួន​៥៨​តោន​ពី​កំពង់​ផែ Laem Chabang…

ទីក្រុង​បាងកក ៖ អនុ​ស្នងការ​នគរបាល​ជាតិ លោក Wirachai Songmetta បាន​និយាយ​ថា បន្ទាប់​ពី​ប្រទះ​ឃើញ​កុងតឺន័រ​នាំ​ចូល​កាក​សំណល់​ចំនួន​៥៨​តោន​ពី​កំពង់​ផែ Laem Chabang កាលពី​ថ្ងៃ​ពុធ​មុន​ថា ប្រទេស​ថៃ​បាន​នាំ​ចូល​កាក​សំណល់​ពី​ប្រទេស​ចំនួន​៣៥។

លោក​ឲ្យ​ដឹង​ថា កាលពីដើម​ស​ប្តា​ហ៍​មុន អាជ្ញាធរ​ថៃ​បាន​ប្រទះ​ឃើញ​កាក​សំណល់​គ្រឿង​អេ​ឡិច​ត្រូ​និក​ក្នុង​រោងចក្រ​ជា​ច្រើន​នៅ​ជិត​កំពង់​ផែ​នេះ ។

លោក Wirachai ឲ្យ​ដឹង​ថា យើង​បាន​ប្រទះ​ឃើញ​កាក​សំណល់​ប្លា​ស្ទិ​ក​នាំ​ចូល​ទាំងនេះ​មានគុណ​ភាព​ទាប និង​មិន​អាច​ប្រើ​វា​ជា​ថ្មី​ឡើង​វិញ​បាន​ទេ ។ លោក​ថា ៖« ការ​ប្រទះ​ឃើញ​នេះ​បង្ហាញ​ថា ប្រទេស​ថៃ​បាន​ក្លាយជា​ទីលាន​ទទួល​កាក​សំណល់​ពី​ពិភព​លោក។ រដ្ឋាភិបាល​ត្រូវ​តែ​ខិតខំ​បញ្ឈប់​ក្រុមហ៊ុន ដែល​នាំ​ចូល​កាក​សំណល់​ពី​បរទេស​ដោយ​ខុសច្បាប់ » ។

ក្នុង​ចំណោម​ប្រទេស​ទាំង​៣៥ ដែល​បាន​បញ្ជូន​កាក​សំណល់​ទាំងនេះ​មក​កាន់​ប្រទេស​ថៃ រួម​មាន ហុងកុង​, សហរដ្ឋអាមេរិក​, អង់គ្លេស​, កា​ណា​ដា​, អូស្ត្រាលី​, អា​ល្លឺ​ម៉​ង់​, កូរ៉េ​, ហូ​ឡង់​, ជប៉ុន​, ម៉ា​ឡេ​ស៊ី​, ចិន​, នី​ហ្សេ​រី​យ៉ា​, អ៊ីរ៉​ង់​, អេ​ស្ប៉ា​ញ​, វៀតណាម​, តួ​ក​គី​, បារាំង​, ប៉ា​គី​ស្ថាន និង​សហព័ន្ធ​អា​រ៉ាប់​រួម ។

ក្នុង​ពេល​ចុះ​ឆែកឆេរ ប៉ូលិស​មិន​បាន​ប្រទះ​ឃើញ​ម៉ាស៊ីន​កែ​ច្នៃ​ប្លា​ស្ទិ​ក​សា​ជា​ថ្មី​ឡើយ បើ​ទោះជា​មានការ​អះអាង​ថា ប្លា​ស្ទិ​ក​ទាំងនេះ​សម្រាប់​យក​មក​កែ​ច្នៃ​ឡើង​វិញ​ក្តី ។

នាយកដ្ឋាន​កិច្ចការ​ឧស្សាហកម្ម​បាន​ត្រួតពិនិត្យ​កាក​សំណល់​ប្លា​ស្ទិ​ក​ទាំងនេះ និង​ប្រទះ​ឃើញ​ថា ការ​នាំ​ចូល​ប្លា​ស្ទិ​ក​នេះ គឺ​ខុស​នឹង​ប័ណ្ណ​អនុញ្ញាត​របស់​ក្រសួង​ឧស្សាហកម្ម​ថៃ ដែល​ក្រសួង​អនុញ្ញាត​ឲ្យ​រោងចក្រ​ក្នុងស្រុក​អាច​នាំ​ចូល​តែ​កាក​សំណល់​ប្លា​ស្ទិ​ក​ដែល​មានគុណ​ភាពល្អ និង​អាច​កែ​ច្នៃ​ជា​ថ្មី​ប៉ុណ្ណោះ ។

បទល្មើស​នាំ​ចូល​កាក​សំណល់​នេះ អាច​នឹង​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ