ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​មាននរណាម្នាក់​ដឹងរឿងរ៉ាវកើតឡើងយ៉ាងម៉េចនោះ​ទេ​ (មានវីដេអូ​)

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ដែល​ប្រចាំការ​នៅ​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ​ធ្វើការ​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ដើម្បី​សាកសួរ បន្ទាប់​ពី​យុវជន​ម្នាក់​នេះ​យក​ដុំ​ថ្ម​គប់​ទៅ​លើ​អ្នក​បើ​ក​បររថ​យន្ត​ម្នាក់ ប៉ុន្តែ​មិន​ត្រូវ​អ្នកបើកបរ​រថយន្ត បែរជា​ដុំ​ថ្ម​បាន​ហោះ​ទៅ​ត្រូវ​កញ្ចក់​រថយន្ត​ខាង​មុខ​បណ្ដាល​ឲ្យ​បែក​រង​ការ​ខូចខាត ។ ដោយ​យុវជន​រូប​នេះ​បាន​ចោទប្រកាន់​ថា រថយន្ត​ធុន​ធំ​១​គ្រឿង​នោះ​បើក​កៀរ ក្នុង​ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ជិះ​កង់…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ដែល​ប្រចាំការ​នៅ​ចំណុច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ​ធ្វើការ​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ដើម្បី​សាកសួរ បន្ទាប់​ពី​យុវជន​ម្នាក់​នេះ​យក​ដុំ​ថ្ម​គប់​ទៅ​លើ​អ្នក​បើ​ក​បររថ​យន្ត​ម្នាក់ ប៉ុន្តែ​មិន​ត្រូវ​អ្នកបើកបរ​រថយន្ត បែរជា​ដុំ​ថ្ម​បាន​ហោះ​ទៅ​ត្រូវ​កញ្ចក់​រថយន្ត​ខាង​មុខ​បណ្ដាល​ឲ្យ​បែក​រង​ការ​ខូចខាត ។ ដោយ​យុវជន​រូប​នេះ​បាន​ចោទប្រកាន់​ថា រថយន្ត​ធុន​ធំ​១​គ្រឿង​នោះ​បើក​កៀរ ក្នុង​ខណៈ​ពេល​ដែល​ខ្លួន​កំពុង​ជិះ​កង់ ហើយ​ខឹង​ខ្លាំង​ពេក​ទើប​ខ្លួន​រើស​ដុំ​ថ្ម​គប់​ទៅ​លើ​អ្នកបើកបរ​តែ​ខុស បែរជា​ត្រូវ​កញ្ចក់​រថយន្ត​បែប​នេះ​ទៅ​វិញ​។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​ខាងត្បូង​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ មុខ​ផ្សារ​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

យុវជន​​ខាងលើ​មាន​អាយុ​ប្រហែល​២០​ឆ្នាំ ហើយ​ទោះជា​សមត្ថកិច្ច​សួរ​យ៉ាងណា​ក៏​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ពី​អត្តសញ្ញាណ​របស់​ខ្លួន​ឡើយ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ដែល​ត្រូវ​យុវជន​នេះ​គប់​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​បែក​កញ្ចក់​មុខ​នោះ​ម៉ាក​ហ៊ី​ណូ ព​ណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង ៣A-១០៤០ ហើយ​អ្នកបើកបរ​រថយន្ត​ក៏​មានការ​លាក់លៀម​មិន​បាន​ប្រាប់​ឈ្មោះ​របស់​ខ្លួន​ឲ្យ​ដឹងផង​ដែរ​។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មិន​មាន​នរណា​ម្នាក់​បានដឹង​ថា រឿងរ៉ាវ​នេះ​ពី​ដំបូង​កើតឡើង​យ៉ាងម៉េច​នោះ​ឡើយ ប៉ុន្តែ​នៅ​ពេល​កើតហេតុ ពួក​គាត់​បានឃើញ​យុវជន​ម្នាក់​នេះ​ជិះ​កង់​១​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ។ ដោយ​ជិះ​កង់​តាម​ពីក្រោយ​រថយន្ត​ខាងលើ​ដែល​បើក​ស្របគ្នា​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ប៉ុន្តែ​ភ្លាម​ៗ​នោះ​មិន​មាន​នរណា​ម្នាក់​បាន​ចាប់អារម្មណ៍​ថា​យុវជន​នេះ​ខឹងសម្បារ​ជាមួយ​អ្នក​បើកបរ​រថយន្ត​នោះ​ឡើយ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​រថយន្ត​ខាងលើ​បាន​បត់​ទៅ​តាម​ផ្លូវ​វេ​ង​ស្រេង និង​បើក​យឺត​ៗ ព្រោះ​ផ្លូវ​នោះ​ស្ទះចរាចរណ៍ មិន​អាច​បើក​លឿន​បាន​ឡើយ ។ ខណៈនោះ​ស្រាប់តែ​យុវជន​ខាងលើ​នេះ​រើស​ដុំ​ថ្ម​គប់​តាម​ទ្វារ​ខាងស្ដាំ​នៃ​រថយន្ត​ដែល​ចំហរ​កញ្ចក់ ដែល​ការ​គប់​នេះ​ជា​ការ​ប៉ុនប៉ង​គប់ទៅ​អ្នកបើកបរ​រថយន្ត​តែ​ម្ដង ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​ត្រូវ​អ្នកបើកបរ​រថយន្ត បែរជា​ដុំ​ថ្ម​បាន​ហោះ​ទៅ​ត្រូវ​កញ្ចក់​មុខ​រថយន្ត​បណ្ដាល​ឲ្យ​បែក​រង​ការ​ខូចខាត ។ ភ្លាម​នោះ​យុវជន​ខាងលើ​ប្រុង​ជិះ​កង់​គេចខ្លួន​ដែរ ប៉ុន្តែ​គេច​មិន​រួច​ត្រូវ​បាន​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដែល​ប្រចាំការ​នៅ​គោលដៅ​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ​នោះ​ចាប់ខ្លួន​បាន បន្ទាប់​មក​បាន​ហៅ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​៣​ចុះ​ទៅ​វាយ​ខ្នោះដៃ​នាំ​យក​ទៅ​កាន់​ប៉ុស្ដិ៍​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​។

ក្រោយ​ពេល​នាំ​ទៅ​ដល់​ប៉ុស្តិ៍ ភាគី​ទាំង​២​បាន​ប្រកែក​យក​ត្រូវ​រៀង​ៗ​ខ្លួន ដោយ​យុវជន​ខាងលើ​បាន​និយាយ​ថា មូលហេតុ​ដែល​ខ្លួន​រើស​ដុំ​ថ្ម​គប់​នោះ ព្រោះតែ​ខឹង​រថយន្ត​នេះ​បើក​កៀរ​ពេល​ដែល​ខ្លួន​កំពុង​ជិះ​កង់​ដោយ​មិនដឹង​ខ្លួន ។ ចំណែក​ខាង​អ្នកបើកបរ​រថយន្ត​បាន​ប្រកែក​ថា ខ្លួន​មិន​បាន​បើក​កៀរ​នោះ​ឡើយ ហើយ​ក៏​មិន​បានដឹង​ថា​យុវជន​នោះ​តាម​គប់​បែប​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ