ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២​នាក់​របួស​២​នាក់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​២​កន្លែង​ផ្សេង​គ្នា

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ឃាតក​លាក់​មុខ​ដែល​នៅ​ចាំ​ឆក់​យកអាយុ​ជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ឲ្យ​តែ​ធ្វើ​ដំណើរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ និង​មិន​គោរព​តាម​ច្បាប់​ចរាចរណ៍​។ ជាក់ស្តែង​នៅ​ខេត្តព្រៃវែង​ឯណោះ​វិញ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់…

ខេត្តព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរណ៍ គឺជា​ឃាតក​លាក់​មុខ​ដែល​នៅ​ចាំ​ឆក់​យកអាយុ​ជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ គ្រប់​ទីកន្លែង គ្រប់ពេលវេលា ឲ្យ​តែ​ធ្វើ​ដំណើរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ និង​មិន​គោរព​តាម​ច្បាប់​ចរាចរណ៍​។ ជាក់ស្តែង​នៅ​ខេត្តព្រៃវែង​ឯណោះ​វិញ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់ បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង កើតហេតុ និង​២​នាក់​ផ្សេង​ទៀត​បាន​រង​របួសស្រាល នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​ពី​គ្នា​។ ករណី​ទី​១ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២ មិថុនា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥២ និង​៥៣ ក្នុងភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក CFR ពាក់​ស្លាក​លេខ ភ្នំពេញ 1DE-7400 បាន​បើក​ទៅ​បុក​បង្គោល​ថ្ម​ចំណាំងផ្លាត ដែល​នៅ​ចិញ្ចើមថ្នល់​ពេញទំហឹង​បណ្តាល​ឲ្យ​បាក់​ដាច់ បង្គោល​ថ្ម​ជា​ពីរ រីឯ​ម៉ូតូ​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ​។

ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សុខ សុ​ផា ភេ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រះ​ម្លូ ឃុំ​ព្រៃ​ស្រឡិត ស្រុក​ពារាំង បាន​ស្លាប់​ភ្លាម​នៅ​ហ្នឹង​កន្លែង​កើតហេតុ​។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់​ប្រាប់​ថា គឺ​ដោយសារ​តែ​ជន​រង​គ្រោះ បើកបរ​ក្នុង​ល្បឿន​លឿន​ខ្លាំង​ក្នុង​ពេល​យប់​ងងឹត​លុះដល់​ផ្លូវ​កោង​បត់​កោង​មិន​ទាន់​ទើប​ជ្រុល​ទៅ​បុក​បង្គោល​ថ្ម​តែ​ម្តង​។

ចំណែក​ករណី​ទី​២ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៤​មិថុនា នៅ​ចំណុច​ភូមិ​ស្នួល ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ដោយ​ជន​រង​គ្រោះ​មាន​គ្នា​២​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ក្រចេះ ១D-២៧៦១ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៨​អា ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ពេល​មក​ដល់​ចំណុច​កើតហេតុ ដែល​ជា​ចំណុច​ផ្លូវ​កោង ម៉ូតូ​ជន​រង​គ្រោះ​បាន​ជ្រុល​ចង្កូត​ចេញពី​ផ្លូវ ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ក្បែរ​មាត់​លូ​កាត់​ថ្នល់ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ធា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ ចំណែក​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ គយ ហុង​សេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បាន​រង​របួសស្រាល​។ ជន​រង​គ្រោះ​ទាំង​២​នាក់​មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​តា​ម៉ា​ន់ ឃុំ​ឆ្លូង ស្រុក​ស្នួល ខេត្តក្រចេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ