ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវជាតិទាំង​នេះ​​ជួយ​ឱ្យ​ថ្លើម​កាន់តែ​ល្អ

5 ឆ្នាំ មុន

ថ្លើម​ គឺជា​សរីរាង្គ​ក្នុង​ពោះ​ដែល​ធំ​ជាងគេ​បំផុត ហើយ​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ផង​ដែរ​។ វា​ជួយ​កែប្រែ​អាហារ​ទៅ​ជា​ជីវជាតិ ។ វា​ក៏​ជួយ​ច្រោះ​ជាតិពុល និង​បំ​លែង​ជាតិពុល​នោះ​ចេញ​ពី​រាង​កាយ​បាន​ថែម​ទៀត ។ អ្នក​អាច​ជួយ​ឲ្យ​ថ្លើម​ធ្វើការ​កាន់តែ​ងាយស្រួល តាម​រយៈ​​ជួយ​ឲ្យ​វា​មាន​សុខភាព​កាន់តែ​ល្អ…

ថ្លើម​ គឺជា​សរីរាង្គ​ក្នុង​ពោះ​ដែល​ធំ​ជាងគេ​បំផុត ហើយ​ក៏​ដើរតួ​នាទី​ដ៏​សំខាន់​មួយ​ផង​ដែរ​។ វា​ជួយ​កែប្រែ​អាហារ​ទៅ​ជា​ជីវជាតិ ។ វា​ក៏​ជួយ​ច្រោះ​ជាតិពុល និង​បំ​លែង​ជាតិពុល​នោះ​ចេញ​ពី​រាង​កាយ​បាន​ថែម​ទៀត ។ អ្នក​អាច​ជួយ​ឲ្យ​ថ្លើម​ធ្វើការ​កាន់តែ​ងាយស្រួល តាម​រយៈ​​ជួយ​ឲ្យ​វា​មាន​សុខភាព​កាន់តែ​ល្អ ជាមួយនឹង​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ ។ តើ​គួរ​ជ្រើស​រើស​អាហារ​អ្វី​ខ្លះទៅ​ដើម្បី​ថ្លើម​មាន​សុខភាព​ល្អ ?

បន្លែ​ពណ៌​បៃតង
រ៉ា​ឌី​កាល​សេរី​គឺជា​មូ​លេ​គុល​ជា​ច្រើន​ដែល​អាច​បំផ្លាញ​កោសិកា​របស់​អ្នក និង​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​ដូច​ជា ជំងឺថ្លើម​ជាដើម ។ សារធាតុ​ហៅ​ថា អង់​ទី​អុក​ស៊ី​ដង់​អាច​ជួយ​អ្នក​យកឈ្នះ​រ៉ា​ឌី​កាល​សេរី​បាន ។ បន្លែ​ពណ៌​បៃតង​ដូច​ជា ស្ពៃ​ស្ពី​ណា​ច ផ្ទុក​ទៅ​ដោយ​អង់​ទី​អុក​ស៊ី​ដង់​ច្រើន​ណាស់​។ វា​ក៏​មាន​ជាតិ​សរសៃ និង​សារធាតុ ផ្សេង​ៗ​ទៀត​ផង​ដែរ​ដែល​ថ្លើម​អ្នក​ត្រូវការ ។

ស្រូវ​អូ​ដ
អាហារ​មួយ​នេះ​មាន​ជាតិ​សរសៃ​ខ្ពស់ ហើយ​អាច​ជួយ​ការពារ​ថ្លើម​ពី​ការ​រលាក​បាន​ថែម​ទៀត​។ វា​ក៏​អាច​ជួយ​ថែរក្សា​ជាតិ​ស្ករ​ក្នុង​ឈាម និង​អេ​ឡិច​ត្រូ​លី​ត្រ​បាន​ល្អ​ផង​ដែរ ។ អង្ករសម្រូប​ក៏​សម្បូរ​ជាតិ​សរសៃ​ច្រើន​ដែរ ។

ផ្លែ​ប៉ោម
ការ​សិក្សា​បាន​បង្ហាញ​ថា ផ្លែ​ឈើ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ដូច​ជា ផ្លែ​ប៉ោម​ប្រហែលជា​ជួយ​ដល់​អ្នក​ដែល​មាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ជា​ពិសេស​អ្នក​ដែល​ធាត់​ជ្រុល​តែ​ម្តង​។ ចូរ​ប្រាកដ​ថា អ្នក​ញ៉ាំ​វា​ទាំង​សម្បក​ព្រោះ​វា​ជា​កន្លែង​ដែល​មាន​ជាតិ​សរសៃ​ច្រើន​ជាងគេ​។ ផ្លែ​ឈើ​ផ្សេង​ៗ​ទៀត​ដែល​សម្បូរ​ជាតិ​សរសៃ​ដែរ​មាន​ដូច​ជា​៖
•​ផ្លែ​ចេក
•​ក្រូច
•​ស្ត្រ​បឺ​រី

សាច់​ទ្រូង​មាន់​គ្មាន​ស្បែក
រាង​កាយ​មនុស្ស​យើង​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​បង្កើត​ជា​សរីរាង្គ​រួម​ទាំង​ថ្លើម​ផង​ដែរ ហើយ​ក៏​ជួយ​ឲ្យ​វា​មាន​សុខភាព​ល្អ​ទៀត ។ ប៉ុន្តែ​ថ្លើម​របស់​អ្នក​មិន​ត្រូវការ​ខ្លាញ់​ច្រើន​ឡើយ ។ សាច់​បក្សី​សុទ្ធ​គ្មាន​ខ្លាញ់​អាច​ជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​ទទួល​បាន​ប្រូតេអ៊ីន​ដែល​អ្នក​ត្រូវការ​។ ដូច្នេះ​ចូរ​អាំង​វា​ញ៉ាំ​ចៀស​ជាង​ចៀន ។

ត្រី​សាល​ម៉ុ​ន
ត្រី​សាល​ម៉ុ​ន​ផ្ទុក​ទៅ​ដោយ​ប្រូតេអ៊ីន​ច្រើន ប៉ុន្តែ​មិន​ទាំងអស់​ឡើយ ។ ត្រី​ដ៏​ពេញ​និយម​មួយ​នេះ​ក៏​មាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បិ ដែល​អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល បំបាត់​ការ​រលាក និង​ជួយ​ឲ្យ​មាន​ទម្ងន់​ប្រកបដោយ​សុខភាព​ល្អ​ទៀត ។ រឿង​អស់ទាំង​នេះ​អាច​ជួយ​ដល់​ថ្លើម​អ្នក​បាន ។ ចូរ​ធ្វើ​យ៉ាងណា​ញ៉ាំ​ត្រី​សាល​ម៉ុ​ន​ពីរ​ទៅ​បួន​ពេល​ក្នុង​មួ​យស​ប្តា​ហ៍ ។

សណ្តែក
អ្នក​មិនបាច់​ញ៉ាំ​សាច់​ច្រើន​ដើម្បី​ទទួល​បាន​ប្រូតេអ៊ីន​នោះ​ទេ ។ អ្នក​អាច​ទទួល​បាន​ប្រូតេអ៊ីន ហើយ​ជាតិ​សរសៃ​ច្រើន​ទៀត​តាម​រយៈ​ការ​ញ៉ាំ​សណ្តែក ។ ហើយ​វា​ក៏​មិន​មាន​ខ្លាញ់​អាក្រក់​ដូច​ក្នុង​សាច់សត្វ​ដែរ ។

ប្រេង​ផ្តល់​សុខភាព
ជម្រើស​ក្នុង​ការ​ជ្រើសរើស​ប្រេង​ដែល​ផ្តល់​សុខភាព​គួរតែ​ជា​ប្រេង​អូ​លីវ និង​ប្រេង​ល្ហុង​ក្នុង​ការ​ចម្អិន​អាហារ​ញ៉ាំ​នៅ​តាម​ផ្ទះ ។

កាហ្វេ
ទម្លាប់​ពេល​ព្រឹក​របស់​អ្នក​ប្រហែលជា​ត្រូវ​មាន​កាហ្វេ​មួយ​ពែង​ចូល​ពោះ​ដែរ ប៉ុន្តែ​វា​ប្រហែល​ជា​អាច​ជួយ​ថែរក្សា​ថ្លើម​ឲ្យ​មាន​សុខភាព​ល្អ​បាន​ដែរ ។ អ្នក​វិទ្យាសាស្ត្រជា​​ច្រើន មិន​បាន​ប្រាកដ​អំពី​មូលហេតុ​របស់​វា​ឡើយ ប៉ុន្តែ​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ញ៉ាំ​កាហ្វេ​ពីរ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​ប្រហែលជា​បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ថ្លើម​បាន ។

តែ​បៃតង
វា​គឺជា​ភេសជ្ជៈ​ដ៏​ពេញ​និយម​មួយ ហើយ​ក៏​មាន​អង់​ទី​អុក​ស៊ី​ដង់ និង​សារធាតុ​គីមី​ជា​ច្រើន​ទៀត​ដែល​អាច​ជួយ​ការពារ​ថ្លើម​ពី​ការ​ខូចខាត​របស់​កោសិកា និង​ការ​រលាក​បាន​ដែរ ។ ការ​ញ៉ាំ​តែ​បៃតង​ទៀងទាត់​ប្រហែលជា​ជួយ​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម រលាក​ថ្លើម ក្រិន​ថ្លើម និង​ជំងឺថ្លើម​រ៉ាំរ៉ៃ​បាន ។

ទឹក
ថ្លើម​គឺ​មាន​ជាតិ​ទឹក​រហូត​ដល់​៧៣​ភាគរយ ដូច្នេះ​យក​ល្អ​គួរតែ​ប្រាកដ​ថា អ្នក​ទទួល​បាន​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​ខ្លួន​ដើម្បី​ជម្រុញ​ដល់​សរីរាង្គ​ក្នុង​ខ្លួន​ធ្វើការ​កាន់តែ​ល្អ ។ ការ​ខ្វះ​ជាតិ​​ទឹក​អាច​ធ្វើ​ឲ្យ​តម្រងនោម​ខូច​បាន​ដែរ ។

អ្វី​ដែល​មិន​គួរ​ញ៉ាំ
ជាមួយនឹង​ការ​ញ៉ាំ​អាហារ​បាន​ត្រឹមត្រូវ យក​ល្អ​គួរតែ​ចៀសវាង​ឲ្យ​ឆ្ងាយ​ពី​អាហារ​ដែល​មិន​ត្រឹមត្រូវ ។ អ្វី​ដែល​គម្រាម​គំ​ហែង​ខ្លាំង​បំផុត​ចំពោះ​ថ្លើម​នោះ​មាន​ដូច​ជា​៖
•​អាហារ​ឆា ឬ​ចៀន
•​អាហារ​មាន​ជាតិ​ខ្លាញ់ Saturated Fat ខ្ពស់
•​អាហារ​កៃ​ច្នៃ
•​គ្រឿង​ស្រវឹង ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ