ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​សុខ​ៗ​មិនដឹង​យ៉ាងម៉េច​ទៅ​បុក​សត្វ​ឆ្កែ​ឡើង​ឈាម​ពេញ​ខ្លួន

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យុវជន​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​ឆ្កែ​ងាប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ខ្លួនឯង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​អ៊ឹម សុផល…

ខេត្តកំពង់ធំ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​យុវជន​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​ឆ្កែ​ងាប់ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ខ្លួនឯង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​១០​នាទី​យប់ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​អ៊ឹម សុផល ភូមិ​ព្រែក​ស្បូវ សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

សេចក្តីរាយការណ៍​សមត្ថកិច្ច​បាន​រៀបរាប់​ថា ម៉ូតូ​ដែល​ជិះ​បុក​ឆ្កែ​ខាងលើ​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1J- 9570 បើកបរ​ដោយ​ឈ្មោះ វ៉ា​ន់ សា​វី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ព្រាច ឃុំ​ទីពោ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ។

បច្ចុប្បន្ន​ស្នាក់​នៅ និង​ធ្វើ​ជា​កម្មករ​ឲ្យ​ក្រុមហ៊ុន​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​អូរ​កន្ធរ​ត្បូង សង្កាត់​អូរ​កន្ធរ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ រង​របួសធ្ងន់ ខណៈ​ស្រវឹងស្រា​ជោគ​ជាំ ជិះ​ម៉ូតូ​លឿន​បុក​ឆ្កែ បណ្តាល​ឲ្យ​ស្លាប់​០១​ក្បាល ខូច​ម៉ូតូ និង​រង​របួសធ្ងន់​ខ្លួនឯង អ្នក​រង​របួស​ត្រូវ​កម្លាំង​ប៉ុស្តិ៍​នគរបាល​អូរ​កន្ធរ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ពេទ្យ​(​កំពង់ធំ​) ៕