ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​ជោគ​ជាំ​រាល់ថ្ងៃ លិច​ភូមិ និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្ទឹង​ត្រង់

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​ភ្លៀង​នៅ​តែ​ធ្លាក់​រាល់ថ្ងៃ ពោល​គឺ​អស់​រយៈពេល​ប្រហែល​១​ខែ មក​ហើយ មិន​ដែល​សម្រាក​មួយ​ថ្ងៃ​ណា​ឡើយ ជា​ហេតុ​បណ្តាល​ឱ្យ​ក្លាយទៅជា​ជំនន់​លិចលង់​ផ្ទះ ប្រជាពលរដ្ឋ នៅ​ឃុំ​ស្ទឹង​ត្រង់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ពេល​នេះ​ភ្លៀង​នៅ​តែ​ធ្លាក់​រាល់ថ្ងៃ ពោល​គឺ​អស់​រយៈពេល​ប្រហែល​១​ខែ មក​ហើយ មិន​ដែល​សម្រាក​មួយ​ថ្ងៃ​ណា​ឡើយ ជា​ហេតុ​បណ្តាល​ឱ្យ​ក្លាយទៅជា​ជំនន់​លិចលង់​ផ្ទះ ប្រជាពលរដ្ឋ នៅ​ឃុំ​ស្ទឹង​ត្រង់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទឹកភ្លៀង​បាន​បំផ្លាញ​ដំណាំ​ប្រជាពលរដ្ឋ ដូច​ជា ពោត និង​ដំឡូង​មី ក៏​រលួយ​គល់ និង​ងាប់​អស់​ជា​ច្រើន​ផង​ដែរ​។ ហេតុការណ៍​ជំនន់​ទឹកភ្លៀង​លិច​ភូមិ ប្រជាពលរដ្ឋ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​មុខ​វត្ត​ផ្ទះស្បូវ ក្នុងភូមិ​ផ្ទះស្បូវ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា នេះ មេឃ​ចាប់ផ្តើម​ខ្មៅ​អួរ​អាប់ ងងឹតសូន្យ ហើយ​ក៏​ចាប់ផ្តើម​ធ្លាក់​ភ្លៀង​អស់​រយៈពេល​ជា​ច្រើន​ម៉ោង បណ្ដាល​ឲ្យ​ក្លាយទៅជា​ជំនន់​ទឹកភ្លៀង ហើយ​ក៏​ហូរ​កាត់​ផ្លូវ​ចំនួន​០៣​កន្លែង ដែល​កន្លែង​នីមួយ​ៗ​ត្រូវ​ទឹក​ហូរ​កាត់​ប្រវែង​១៥​ម៉ែត្រ និង​ធ្វើ​ឲ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០៩​ខ្នង ស្មើនឹង​០៩​គ្រួសារ​ផង​ដែរ​។ ប្រភព​បន្ត​ទៀត​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល មេឃ​បាន​ចាប់ផ្តើម​បន្ត​ភ្លៀង​នៅ​ក្នុង​ក្រុងប៉ៃលិន អស់ រយៈពេល​ជា​ច្រើន​ម៉ោង ហើយ​គេ​មិនដឹង​ថា​ទឹក​អាច​បន្ត​ហូរ​បុក​ទៅ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ ក្នុងស្រុក​សាលា​ក្រៅ ឬ​យ៉ាងណា​នៅឡើយ​ទេ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​អាជ្ញាធរ និង​សមត្ថកិច្ច បានឱ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ថ្ងៃ ឬ​យប់ មិន​ត្រូវ​ដើរទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ​របស់ ខ្លួន​នោះ​ឡើយ​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខាងលើ និង​ភូមិ​នៅ​ក្បែរ​ៗ​គ្នា​ក្នុងស្រុក​សាលា​ក្រៅ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព ក្រែង​ទឹក​ជន់​នៅ​ពេល​យប់​ព្រលប់​ហូរ​បុក​ខ្លាំង​មិន​អាច​គេច រួច នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាដើម​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រោយមក​នគរបាល នៃ​អធិការ​ស្រុក​សាលា​ក្រៅ បាន​ចុះ​ទៅ​ជួយ​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ ដោយសារ​ទឹកជំនន់​ខាងលើ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ