ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ផ្សារ​ដែក​ម្នាក់​ត្រូវ​ស្លា.ប់​ដោយ​ឆ្លង​ចរន្តអគ្គិសនី​តាម​ម៉ែត្រ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ផ្សារ​ដែក​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆ្លង​តាម​ម៉ែត្រ និង​ប៉ុស្តិ៍​ផ្សារ​ឆក់​ស្លាប់​បាត់បង់​ជី​វីត​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង ក្នុង​ក្រុម​២…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជាង​ផ្សារ​ដែក​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆ្លង​តាម​ម៉ែត្រ និង​ប៉ុស្តិ៍​ផ្សារ​ឆក់​ស្លាប់​បាត់បង់​ជី​វីត​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ដី​ឡូ​តិ៍​មួយ​កន្លែង ក្នុង​ក្រុម​២ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ហើយ​រហូត​ដល់​ម៉ោង​១២​ថ្ងៃត្រង់​ទើប​ភ្ញាក់​ដល់​សមត្ថកិច្ច​មូលដ្ឋាន ។

ជន​រង​គ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ​យ៉ាក រ៉ា អាយុ​២៨​ឆ្នាំ មុខរបរ​ជាង​ផ្សារ​ដែក ស្នាក់​នៅ​ក្នុង​ឃ្លាំង​ផ្សារ​ដែក នៅ​ក្បែរ​កន្លែង​ផ្សារ​ដែក​ខាងលើ និង​មានស្រុក​កំណើត​ភូមិ​ព្រៃ​កណ្តៀង ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាមរ ខេត្តព្រៃវែង ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ជន​រង​គ្រោះ​បាន​ទាញ​ខ្សែភ្លើង និង​បុ​ស្តិ៍​ផ្សារ​ចេញពី​រោង​ឃ្លាំង ផ្សារ​ដែក​យក​មក​ដាក់​ក្នុង​ដី​ឡូត៍​ក្បែរ​នោះ ។ ខណៈនោះ​មាន​រថយន្ត​ស្ទូច​មួយ​គ្រឿង​បាន​ស្តួច​ដែក​ទម្លាក់​ក្បែរ​នោះ ហើយ​ជន​រង​គ្រោះ​បាន​ទាញ​ម៉ែត្រ​លេង ស្រាប់តែ​ឆ្លង​ចរន្ត​ភ្លើង​ឆក់​ដាច់​ផ្ងារ​ដួល​តែ​ម្តង ។

ភ្លាម​ៗ​នោះ​ជាង​ដូច​គ្នា​ក៏​បានរ​ត់ទៅ​ដក​ភ្លើង និង​នាំ​គ្នា​ជួយ​សង្គ្រោះ​ដោយ​សែង​យក​ទៅ​កប់​ដីខ្សាច់ និង​ដឹក​តាម​ម៉ូតូ​យក​មក​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែន​សុខ តែ​អកុសល​ពេល​មក​ដល់​ខាង​មន្ទីរពេទ្យ​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​ចរន្តអគ្គិសនី​ឆ្លង​តាម​ម៉ែត្រ​ប៉ះ​នឹង​ខ្សែភ្លើង​ប៉ុស្តិ៍​ផ្សារ​ឆក់​ស្លាប់​តែ​ម្តង ។ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​ទៅ​ស្រុក​កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ