ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ក្រ​វាត់​ក្រុង​ទី4​ ស្ថាបនា​រួចរាល់ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ប្រទះ​ឡា​ង​ឬ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៤ ជា​ផ្លូវ​ត​ភ្ជាប់​រវាង​ខេត្តកណ្តាល ជាមួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ប្រវែង​ជាង​១២​គីឡូម៉ែត្រ ហើយ​ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ ពេល​នេះ​ការដ្ឋាន​ទាំងមូល​បាន​បញ្ចប់​ទាំងស្រុង​ហើយ ដោយ​ចំណាយ​ថវិកា​ចំនួន…

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ប្រទះ​ឡា​ង​ឬ​ផ្លូវ​ក្រវាត់​ក្រុង​ទី​៤ ជា​ផ្លូវ​ត​ភ្ជាប់​រវាង​ខេត្តកណ្តាល ជាមួយ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មាន​ប្រវែង​ជាង​១២​គីឡូម៉ែត្រ ហើយ​ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​ជាង​មួយ​ឆ្នាំ​កន្លង​មក​ហើយ ពេល​នេះ​ការដ្ឋាន​ទាំងមូល​បាន​បញ្ចប់​ទាំងស្រុង​ហើយ ដោយ​ចំណាយ​ថវិកា​ចំនួន ៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងនៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​ឧសភា​ថា ផ្លូវ​បេតុង​ប្រទះឡា​ង ចាប់ពី​ផ្លូវជាតិ​លេខ​៣​ដល់​ផ្លូវជាតិ​លេខ​៤មាន​ប្រវែង​១២.៦២០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ បាន​បញ្ចប់​ការដ្ឋាន​១០០​ភាគរយ​នៅ​ថ្ងៃនេះ​ហើយ ។ នេះ​ជា​ផ្លូវ​ខ្សែក្រវាត់​ទី​៤ ដែល​រថយន្ត​ធុន​ធ្ងន់​រថយន្ត​កុង​តឹ​ន័​រ អាច​ធ្វើ​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៤​ទៅ​ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​១ដោយ​​មិន​ចាំបាច់​ឲ្យ​យានយន្ត​ចូល​មក​ដល់​រង្វង់​មូល​ចោម​ចៅ​ដែល​តែងតែ​កកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​នោះ​ទេ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ផ្លូវ​ប្រទះ​ឡា​ងឬ​ផ្លូវ​ខ្សែក្រវាត់​ក្រុង​ទី​៤​នេះ គឺជា​ផ្លូវ​មួយ​មានសារៈសំខាន់​ក្នុង​ការ​រំដោះ​ចរាចរណ៍​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ផ្សារ​បែក​ចាន​មក​ផ្លូវជាតិ​លេខ​៣​ត្រង់​ចំណុច​វត្ត​ស្លែង ។ ផ្លូវ​នេះ​បានរង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង​ដោយ​កត្តា​ជា​ច្រើន ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខេត្ត
កណ្តាល សហការ​គ្នា​ធ្វើការ​ជួសជុល​ឡើង​វិញតាម​បទបញ្ជា​សម្តេច​តេ​ជោ ហ៊ុន សែន ។ លោក សាំ ពិសិដ្ឋ បញ្ជាក់​ថា កំណាត់​ផ្លូវ​នេះ​បើ​តាម​ការ​គ្រោងទុក នៅ​ពេល​ខាង​មុខ​នឹង ពង្រីក​ឲ្យ​មាន​ទទឹង​រហូត​ទៅ​ដល់​១៤​ម៉ែត្រ រួម​នឹង​ការ​ដាក់​ប្រព័ន្ធ​លូ​សងខាង​ផ្លូវ​ផង​ដែរ ។ ប៉ុន្តែ ដោយសារ​ថវិកា​នៅ​មាន​កម្រិត ទើប​អាជ្ញាធរ សម្រេច​ស្ថាបនា​ទទឹង​តែ​៧​ម៉ែត្រ​សិន ។លោក​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​អ្នក​បើកបរ ទាំង​រថយន្ត​ធំ​ៗ​ដឹក​ទំនិញ ក៏​ដូច​ជា​រថយន្ត​តូច​សូម​វាង​មក​ផ្លូវ​ខាងលើ​នេះ ដើម្បី​កុំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅ​ចំណុច​រង្វង់​មូល​ចោម​ចៅ ។

គួរ​រំលឹក​​ថា កំណាត់​ផ្លូវ​ខាងលើ​នេះ​បាន​បើក​ការដ្ឋាន​ជួសជុល​កាល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៦ ក្រោម​អធិប​តីភាព​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​អភិបាល​ខេត្តកណ្តាល​។ ផ្លូវ​នេះ​មិនមែន​ត្រឹមតែ​បម្រើ​ផលប្រយោជន៍​ដល់ប្រជាពលរដ្ឋ​ទូទៅ​ដែល​ឆ្លងកាត់​ភូមិសាស្ត្រ​តំបន់​នេះ​ប៉ុណ្ណោះ​ទេ តែ​គឺ​អាច​កាត់​បន្ថយ​ការ​កកស្ទះចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ និងលេខ​៣​ផង​ដែរ ជា​ពិសេស​ត្រង់​ចំណុចប្រសព្វរង្វង់​មូល​ចោម​ចៅ ដែល​ជា​ចំណុច​ត​ភ្ជាប់រវាងផ្លូវ​ជាតិ​លេខ​៤​និង​ផ្លូវជាតិ​លេខ​៣ ៕

អត្ថបទសរសេរ ដោយ