ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​សុចរិត​មិន​ខ្វះ​មិន​ធ្វើ​ទេ បែរជា​ចង់​…

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ចុះ​ធ្វើ​រដ្ឋបាល​តាម​គោលដៅ​ក្នុង​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចែកចាយ​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​បាន​ម្នាក់ និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ ។ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នេះ កាលពី​វេលា​ម៉ោង​២០​និង​៣០​យប់​ថ្ងៃ​ទី​៣០ ខែឧសភា…

ខេត្តកណ្តាល ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ចុះ​ធ្វើ​រដ្ឋបាល​តាម​គោលដៅ​ក្នុង​មូលដ្ឋាន​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ចែកចាយ​រក្សា​ទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​បាន​ម្នាក់ និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ ។ ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​នេះ កាលពី​វេលា​ម៉ោង​២០​និង​៣០​យប់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

លោក​សួន សម្បត្តិ​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គគីរ​ធំ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ​មុជ ល័​ក្ខ (​ម៉េ​វ​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​គគីរ​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​ម៉ា​ទឹកកក​ចំនួន​០៣​ក​ញ្ចា​ប់ (​តូច​) ។

លោក​សួន សម្បត្តិ​បាន​បញ្ជាក់​ទៀត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​គគីរ​ធំ​បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ចេញ​ល្បាត​តាម​ដងផ្លូវ​ជាតិ​លេខ​១ ក្នុងភូមិ ឃុំ​ខាងលើ ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​ប្រទះ​ឃើញ​មុខសញ្ញា​គួរ​ឲ្យ​សង្ស័យ​ក៏​បាន​ឃាត់​ហើយ ធ្វើការ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់​តូច (​ម៉ា​ទឹកកក​) នៅ​ក្នុង​ហោប៉ៅ​ខោ​ខូ​វ​ប៊​យ ។  ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាមួយ​វត្ថុ​តាង​យក​មក​ប៉ុស្តិ៍ ដើម្បី​ធ្វើការ​សាកសួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ប៉ូលិស​ជនសង្ស័យ​បាន​សារភាព​ថា ថ្នាំ​ញៀន​៣​កញ្ចប់​នេះ ខ្លួន​បាន​ទិញ​ពី​មនុស្ស​ប្រុស​ម្នាក់​ឈ្មោះ​ភាព អាយុ​ប្រហែល​ជាង​២០​ឆ្នាំ រស់នៅ​ក្បែរ​វត្ត​ដីដុះ​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ក្នុង​តម្លៃ​១២​ម៉ឺន​រៀល ។

ក្រោយ​ពី​បាន​សាកសួរ​រួច​សមត្ថកិច្ច​ក៏​បាន​បញ្ជូន​ជនសង្ស័យ​មក​កាន់​កន្លែង​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។
លោក​សួន សម្បត្តិ​បាន​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​គ្រឿងញៀន គឺជា​ចំណុចក្តៅ​ដែល​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​អនុវត្ត​ជា​ប្រចាំ​ចុះ​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​តាម​ការ​ណែនាំ​យ៉ាង​ម៉ើ​ង​ម៉ាត់​ពី​លោក​អធិការ​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ធ្វើ​យ៉ាងណា​ផ្តល់​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ ។

សូម​បញ្ជាក់​ទៀត​ថា បញ្ហា​គ្រឿងញៀន​នៅ​ក្នុង​ឃុំ​គគីរ​ធំ សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​បាន​ធ្វើការ​បង្ក្រាប​ចាប់​បានជា​បន្តបន្ទាប់ ។ រហូត​មក​ទល់​ពេល​នេះ​សង្កេត​ឃើញ​ថា មុខសញ្ញា​គ្រឿងញៀន​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​គួរ​ឲ្យ​ត់​សម្គាល់ ។ បាន​សេចក្តី​ថា កម្លាំង​សមត្ថកិច្ច​របស់​យើង​ដាក់​ពង្រាយ​កម្លាំង​តាម​ឃ្លាំមើល​ចំណុច​គោលដៅ​សំខាន់​ៗ​ជា​ប្រចាំ​ធ្វើ​ឲ្យ​ក្រុម​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​មិន​មានឱកាស​ធ្វើ​សកម្មភាព​បាន ។ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​កម្លាំង​សមត្ថកិច្ច​មិន​អាច​ប្រហែស ឫ​មើល​ស្រាល​សភាពការណ៍​ក្រុម​សង្គម​ងងឹត​បានជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ