ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ឃាត់ខ្លួន​ម្ចាស់ផ្ទះបើកលេងល្បែង​ស៊ីសងខុស​ច្បាប់​

7 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​សមត្ថកិច្ច​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​ឃាត់ខ្លួន ខណៈ​បើក​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​នៅ​នឹង​ផ្ទះ​របស់​ខ្លួន កាលពី​វេលា​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ឧសភា​២០១៨ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ស៊ី​លៀម ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល…

ខេត្តឧត្តរមានជ័យ ៖ ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ត្រូវ​សមត្ថកិច្ច​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​ឃាត់ខ្លួន ខណៈ​បើក​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​នៅ​នឹង​ផ្ទះ​របស់​ខ្លួន កាលពី​វេលា​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ឧសភា​២០១៨ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ក្នុងភូមិ​ស៊ី​លៀម ឃុំ​គោក​មន ស្រុក​បន្ទាយ​អ​ម្ពឹ​ល ខេត្តឧត្តរមានជ័យ ។

ម្ចាស់ផ្ទះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ប្តី​ឈ្មោះ​ឈឺ​ន ឆៃ អាយុ​៣៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ពាន ពេក អាយុ​៣៧​ឆ្នាំ មុខរបរ​ធ្វើស្រែ​ចំការ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ប្រជាពលរដ្ឋ​នៅ​ក្នុងស្រុក​បន្ទាយ​អ​ម្ពឹ​ល​បាន​និយាយ​ដឹង​ថា ពួក​គាត់​មិន​សប្បាយចិត្ត​ឡើយ ពេល​ដែល​កើត​មាន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​ក្នុង​មូលដ្ឋាន ហើយ​ធ្វើ​ឱ្យ​បាត់បង់​ការ​អភិវឌ្ឍន៍​ក្នុង​គ្រួសារ​នីមួយ​ៗ កើត​មាន​ជម្លោះ​រវាង​ប្តី​ប្រពន្ធ ជា​ពិសេស​អាច​កើត​មាន​ចោរកម្ម ឆក់ ប្លន់ បង្ក​ឱ្យ​មាន​ផល​ប៉ះពាល​ដល់​សន្តិសុខ និង​សុវត្ថិភាព​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

ទាក់ទិន​នឹង​ការ​បង្ក្រាប​កន្លែង​លេងល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​នេះ ប៉ូលិស​ស្រុក​បន្ទាយ​អ​ម្ពឹ​ល​កន្លង​មក​តែងតែ​យកចិត្ត​ដាក់​បំផុត​ក្នុង​ការ​បង្ក្រាប ដោយ​យោង​ទៅ​តាម​បទបញ្ជា​ពី​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ និង​សំណូមពរ​របស់​ពលរដ្ឋ​នៅ​ក្នុង​មូលរ​ដ្ឋា​ន​ផង​ដែល​បាន​សហការ​ជាមួយ​សមត្ថកិច្ច នៅ​ទីណា​កើត​មាន​ល្បែងស៊ីសង ពួក​គាត់​ជា​ប្រជាពលរដ្ឋ​តែង​មក​រាយការណ៍ ។

ជាក់ស្តែង ដូច​ករណី​ខាងលើ សមត្ថកិច្ច​ឃាត់ខ្លួន​ប្តី​ប្រពន្ធ​ដែល​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ រួច​សមត្ថកិច្ច​នាំ​ខ្លួន​មក​អធិការ​ស្រុក​ដើម្បី​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​បើក​លេង​បន្ត​ទៀត រួច​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះវិញ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ