ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ចឺម ខំ​ដុសខាត់​ខ្លួនខ្លាច​អត់​អ្នក​ចាប់អារម្មណ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​ចឺម​ដែល​ក្លាយជា​តារា​លេចធ្លោ​ប្រចាំ​ផលិតកម្ម​សាន់​ដេ មាន​ក្តី​សប្បាយ​រីករាយ​ដែល​ផលិតកម្ម​នេះ​ផ្តល់​តម្លៃសម្រាប់​នាយ ។ ជំហាន​លូត​ចេញពី​អ្នក​កំប្លែង​ទៅ​ជា​អ្នកចម្រៀង នាយ​ចឺម មិន​ចង់​ចេញ​ទៅ​ផលិតកម្ម​ណា​ក្រៅពី​សាន់​ដេ​ទេ ។ នាយ​ចឺម…

រាជធានី​ភ្នំពេញ ៖ នាយ​ចឺម​ដែល​ក្លាយជា​តារា​លេចធ្លោ​ប្រចាំ​ផលិតកម្ម​សាន់​ដេ មាន​ក្តី​សប្បាយ​រីករាយ​ដែល​ផលិតកម្ម​នេះ​ផ្តល់​តម្លៃសម្រាប់​នាយ ។ ជំហាន​លូត​ចេញពី​អ្នក​កំប្លែង​ទៅ​ជា​អ្នកចម្រៀង នាយ​ចឺម មិន​ចង់​ចេញ​ទៅ​ផលិតកម្ម​ណា​ក្រៅពី​សាន់​ដេ​ទេ ។

នាយ​ចឺម បាន​រៀបរាប់​ក្នុង​ជំនួប​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា​ បន្ទាប់​ពី​បាន​ក្លាយជា​អ្នកចម្រៀង​មក លោក​ព្យាយាម​ហាត់រៀន​ជា​បន្ត​ទៀត​ដើម្បី​ឱ្យ​មានការ​រីក​ចម្រើន​ឡើង ។ មាន​តែ​ការ​ប្រឹង​ហាត់​ទាំង​ច្រៀង​ទាំង​ការ​ហាត់​រាំ ព្រោះ​តារា​ចម្រៀង​ឥឡូវ​ទាល់តែ​មាន​ក្បាច់​រាំ​ក្រុម​រាំ ប្លែក​ៗ​ទើប​មានការ​ចាប់អារម្មណ៍ បែប​នេះ​ហើយ​ទើប​លោក​ខំ​ដុសខាត់​ខ្លួន​។ តាំងពី​ក្លាយ​ជាតា​រាច​មៀង​ប្រចាំ​ផលិតកម្ម​សាន់​ដេ​មក ប្រជាប្រិយភាព​ឡើង​ជាង​មុន ដោយសារ​តែ​បទ​ចម្រៀង​ពេញ​និយម​ច្រើន ជា​ពិសេស​​អ្នក​តាម​ខេត្ត​គឺ​ស្រឡាញ់​ពេញចិត្ត​ច្រើន ។

មូលហេតុ​បែប​នេះ​ទើប​លោក​គ្មាន​គំនិត​ចាកចេញ​ទៅ​ផលិតកម្ម​ណា​ក្រៅពី​ទ្រនំ​សាន់​ដេ ឡើយ​នៅ​ទាល់តែ​ដុះ​ស្លែ​ឱ្យ​តែ​ថ្នាក់លើ​ពេញចិត្ត​។ កិច្ចការ​សិល្បៈ​ចម្រៀង​រវល់​ណាស់​រក​ពេល​សម្រាក​គ្មាន​ទេ ណាមួយ​ត្រូវ​ហាត់​បទ ថ្មី​ៗ​ចូល​ផលិតកម្ម​ដើម្បី​បំពេ​អារម្មណ៍​មិត្ត​អ្នក​ស្តាប់​ដូច​ជា​ឆ្លើយ​តប​ការ​គាំទ្រ ។

តារាចម្រៀង​លោក​សុខ មេ​សា ហៅ នាយ​ចឺម បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន ក្នុង​ពេល​ចូលរួម​ប្រគំ​តន្ត្រី «Carabao Spark Concert TV5» កាលពី​ថ្ងៃអាទិត្យ​ទី​២៧ ខែឧសភា ឆ្នាំ ២០១៨ ឱ្យ​ដឹង​ថា លោក​មិន​មាន​គម្រោង​ដើរ ចេញពី​ផលិតកម្ម​សាន់​ដេ​នោះ​ទេ បើ​ទោះជា ផលិតកម្ម​មួយ​នេះ​មាន​មនុស្ស​កាន់តែ​ច្រើន បាន លើក​ឡើង​ថា មិនសូវ​មាន​សកម្មភាព​ក្ដី ។ ទោះបីជា​ផលិតកម្ម​សាន់​ដេ​មិនសូវ​ផលិត​បទ​ចម្រៀង ឱ្យ​តារាចម្រៀង​ណា​ម្នាក់​ដូច​ការ​លេចឮ ប៉ុន្តែ សម្រាប់​រូប​លោក គឺ​នៅ​តែ​មាន​ដោយ​ក្រោយ ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ផលិតកម្ម​មាន គម្រោង​ចេញ​បទ​ឱ្យ​លោក​ចំនួន​៦​ទៅ​៧​បទ នៅ​មុន​ដំណាច់ឆ្នាំ​២០១៨​នេះ ។ វត្តមាន​របស់​លោក​នៅ​លើ​ឆាក Caraboa Spark Concert លើក​ទី​២​នេះ​លោក​បាន​និយាយ​ថា «​សម្រាប់​អ្នក​ណា​យល់​យ៉ាងម៉េច​ខ្ញុំ​អត់​ខ្វល់ តែ សម្រាប់​ខ្ញុំ​នៅ​សាន់​ដេ គឺ​គ្រប់គ្រាន់​ដោយសារ សាន់​ដេ​ផ្ដល់​ភាព​កក់ក្ដៅ​ឱ្យ​រហូត » ។

នាយ​ចឺម​បញ្ជាក់​ថា ជាក់ស្ដែង​ផលិតកម្ម​សាន់​ដេ​បាន​បញ្ចេញ​មួយ​បទ​ក្រោម ចំណង​ជើង​ថា «​ចង់​ក្លាយជា​អ្នកចម្រៀង​» ដែល​បទ​ចម្រៀង​នេះ គឺជា​ការ​បើក​ឆាក​បន្ទាប់​ពី​លោក​​បាន​ល្បី​នូវ​បទ «​ហាម​លេង​ជេរ​ម៉ែ​» ហើយ​មានការ​គាំទ្រ​ខ្លាំង ។ លោក​នៅ​ជាប់​កិច្ចសន្យា​ជាមួយ​សាន់​ដេ​ចំនួន​៣​ឆ្នាំ មក​ទល់​នឹង ក្លាយជា​តារាចម្រៀង​ពេញ​សិទ្ធិ ប៉ុន្តែ​បើ​ទោះជា គ្មាន​កិច្ច​ស​ន្យ​ក៏​លោក​មិន​ចោល​សាន់​ដេ​នោះ​ដែរ គឺ​មិន​ខ្វល់​ពី​ការ​ឆ្លេឆ្លា​ហក់​ចូល​ផលិតកម្ម ណាមួយ​ជា​ដាច់ខាត ។

អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៨ នាយ​ចឺម ទទួល​ការ​គាំទ្រ​ខ្លាំង​ដែល​ផលិតកម្ម​សាន់​ដេ បាន ផលិត​បទ​ញាក់​ជា​ច្រើន​ឱ្យ​លោក​ច្រៀង ជា​ពិសេស​បទ «​ហាម​លេង​ជេរ​ម៉ែ​» ។ ប៉ុន្តែ​បទ កម្សត់​ៗ​ជា​ច្រើន​ផ្សេង​ទៀត​របស់​តារាចម្រៀង នេះ​ក៏​ទទួល​ការ​គាំទ្រ​ដែរ​ដូច​ជា​បទ «​ខាន​ជួប​គ្នា យូរ​អូន​មានកូន​បាត់​» «​អារ​ហាម​» «​ក្បត់​បង ទៅ​បង​សុំ​អង្វរ​» «​នរក​១៨​ជាន់​» «​រាត្រី​ឯកា​» «​មនុស្ស​មាន​សង្សារ​ច្រើន​មិនមែន​សុទ្ធ​សាវ៉ា​» «​លួច​ស្រឡាញ់​សុខ ពិសី​» «​នឹក​អូន​ឡើង សរសៃប្រសាទ » «​យំ​ដាក់​ធុងបាស់​» និង​បទ «​ពុក​អើយ​ម៉ែអើយ​នាង​រៀប​ការ​ចោល​ខ្ញុំ​ហើយ​» ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ