ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បោក​ស្រី​ស្អាត​ឡើងផ្ទះ​សំណាក់ និង​យក​ប្រាក់​ពេល​នេះ​ស្គាល់​មុខ​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ដែល​បោក​ស្រី​ស្អាត​នាំ​នាង​ឡើងផ្ទះ​សំណាក់​យក​អស់ទាំង​ប្រាក់ និង​ខ្លួនប្រាណ រួច​គេច​បាត់​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម កាលពី​ថ្ងៃ​ទី​២៨ ឧសភា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ពេល​នេះ​ស្គាល់​មុខមាត់​ពិត​ហើយ ។ ជនសង្ស័យ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ពិត​ប្រក​ដ​នៅឡើយ​ទេ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ដែល​បោក​ស្រី​ស្អាត​នាំ​នាង​ឡើងផ្ទះ​សំណាក់​យក​អស់ទាំង​ប្រាក់ និង​ខ្លួនប្រាណ រួច​គេច​បាត់​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម កាលពី​ថ្ងៃ​ទី​២៨ ឧសភា នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ពេល​នេះ​ស្គាល់​មុខមាត់​ពិត​ហើយ ។

ជនសង្ស័យ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ពិត​ប្រក​ដ​នៅឡើយ​ទេ ប៉ុន្តែ​បើ​យោង​តាម​ស្ត្រី​រង​គ្រោះ​ឈ្មោះ​ឡត មុំ អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លាប​ទង ក្នុង​ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ​ប្រាប់​ថា នាង​មាន​ទំនាក់ទំនង​ស្នេហ៍​ជាមួយ​ម្ចាស់​ហ្វេ​ស​ប៊ុ​កមួយ​ជា​ខ្មែរ តែ​គេ​តាំង​ជា​អក្ស​ថៃ គឺ​ឈ្មោះ វ៉ា​ន់ រយៈពេល​ជិត​១​ខែ ។

ស្ត្រី​ខាងលើ​បន្ត​ថា ក្រោយ​ស្គាល់គ្នា​តាម​ហ្វេ​ប៊ុ​ក​ជនសង្ស័យ​បាន​លួងលោម​នាង​សុំ​ស្នេហ៍ ហើយ​បបួល​នាង​ធ្វើ​លិខិតឆ្លងដែន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​គេ​ឲ្យ​នាង​រក​ប្រាក់​ត្រឹម​១​ម៉ឺន​បាតប្រាក់​ថៃ ខ្វះ​ប៉ុន្មាន​គេ និង​ជួយ ។ ស្ត្រី​ខាងលើ​ក្រោយ​ពី​មក​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ប្រុស​ព្រាន​នាំ​ឡើងផ្ទះ​សំណាក់ ហើយ​បុរស​នោះ​ព្យាយាម​បោក​យក​ប្រាក់​ពី​នាង​អស់​សរុប​៤​លាន​រៀល រួច​គេចខ្លួន​ទៅ​បាត់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ។

ជនសង្ស័យ​ក្រោយ​បោក​យក​ខ្លួនប្រាណ និង​ប្រាក់​របស់​ជន​រង​គ្រោះ​ដំបូង​នាង​ចុច​ទូរស័ព្ទ​ទាក់ទង​បាន គឺ​គេ​ឲ្យ​នាង​រង់ចាំ​នៅ​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ដឹង​អី​ជន​នោះ​គេច​បាត់ ហើយ​ថែម​ទាំង​បិទ​ទូរស័ព្ទ និង​បិទ​ហ្វេ​ស​ប៊ុ​ក​ទៀត ។ ថ្ងៃ​កើតហេតុ​គេ​ឃើញ​នគរបាល​ប៉ុស្តិ​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ផ្ទះសំណាក់​ស្ទឹង​មាស ជាប់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ដើម្បី​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​រកមុខ​ជនសង្ស័យ ។

ទីបំផុត​ជន​រង​គ្រោះ​នៅ​តែ​រង​គ្រោះ​ដដែល ព្រោះ​កាមេរ៉ា​សុវត្ថិភាព​ផ្ទះសំណាក់​នោះ​មើល​មិន​ច្បាស់​រូបភាព ។ បើ​ទោះជា​ជនសង្ស័យ​បាន​រៀប​គម្រោង​ជា​មុន​ដោយ​យក​ទូរស័ព្ទ​ជន​រង​គ្រោះ​លុប​រូប​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ និង​ទូរស័ព្ទ​របស់​ខ្លួន​គេ​ផ្ទាល់ បាន​បិទ ប៉ុន្តែ​ពេល​នេះ​រូបភាព​២​សន្លឹក​របស់​ជនសង្ស័យ​ត្រូវ​បាន​ស្ត្រី​រង​គ្រោះ​រក​ឃើញ ខណៈ​ថ្ងៃមុន​នាង​បាន​បញ្ជូន​ទៅ​ឲ្យ​ក្មួយ​ស្រី​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក ។

ជន​រង​គ្រោះ​ប្រាប់​តាម​ទូរស័ព្ទ​ថា នាង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវ​ស្រាវ​រក​ជនសង្ស័យ​រួច​ហើយ កាលពី​ថ្ងៃ​ទី​២០ ខែឧសភា នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត ។

នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​លោក​អ៊ឹម​សុ​ភារៈ​ប្រាប់​តាម​ទូរស័ព្ទ​ថា ស្ត្រី​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទាមទារ​រក​យុត្តិធម៌​នៅ​ប៉ុស្តិ៍​រដ្ឋបាល លោក​ពិតប្រាកដ​មែន កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ហើយ​លោក​ថា ពេល​នេះ​សមត្ថកិច្ច​កំពុង​តាម​ស្រាវ​ស្រាវ​រក​ជនសង្ស័យ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ