ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​នឹង​បោះបង់​គម្រោង​ផ្លូវ​រថភ្លើងចោល

5 ឆ្នាំ មុន

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី Mahathir Mohamad បាន​និយាយ​ថា លោក​នឹង​បោះបង់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ជាមួយ​ប្រទេស​សិង្ហ​បុរី ខណៈ​អ្នកដឹកនាំ​រូប​នេះ​ចង់​កាត់​បន្ថយ​ការ​ចំណាយ ។ លោក​បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ…

ទីក្រុង​គូ​ឡា​ឡាំ​ពួ ៖ លោកនាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី Mahathir Mohamad បាន​និយាយ​ថា លោក​នឹង​បោះបង់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ជាមួយ​ប្រទេស​សិង្ហ​បុរី ខណៈ​អ្នកដឹកនាំ​រូប​នេះ​ចង់​កាត់​បន្ថយ​ការ​ចំណាយ ។

លោក​បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ កាលពី​ថ្ងៃ​ចន្ទ​ថា ការ​បោះបង់​គម្រោង​នេះ នឹង​ត្រូវការ​ពេល​មួយ​ចំនួន ដោយសារ​ត្រូវ​ចរចា​ជាមួយ​ប្រទេស​សិង្ហ​បុរី ។
ការ​សម្រេចចិត្ត​នេះ នឹង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ផ្លូវ​រថភ្លើង​នៅ​តំបន់​អាស៊ី​ផង​ដែរ រួម​មាន ក្រុមហ៊ុន​ចិន និង​ជប៉ុន ។

លោក Najib Razak អតីត​នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​យល់​ស្រប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី Lee Hsien Loong សម្រាប់​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ត​ភ្ជាប់​ប្រទេស​ទាំង​ពីរ ដើម្បី​កាត់​បន្ថយ​រយៈពេល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក គឺ​ពី​៥​ម៉ោង​មក​ត្រឹមតែ​៩០​នាទី​ប៉ុណ្ណោះ ។

តាម​ការ​គ្រោងទុក ផ្លូវ​រថភ្លើង​ចម្ងាយ​៣៥០​គីឡូម៉ែត្រ ដែល​មាន​រថភ្លើង​ធ្វើ​ដំណើរ​បាន​៣០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​នេះ នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​២០២៦ ។

លោក Mahathir បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ៖« វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​ម៉ា​ឡេ​ស៊ី​ខាតបង់​ប្រាក់​ជា​ច្រើន ហើយ​ពួក​យើង​នឹង​មិន​ចំណេញ​អ្វី​សោះឡើយ​ពី​ដំណើរការ​គម្រោង​ផ្លូវ​រថភ្លើង​នេះ » ។

លោក​បន្ត​ទៀត​ថា ការ​សាងសង់​ផ្លូវ​រថភ្លើង​នេះ នឹង​ធ្វើ​ឲ្យ​ប្រទេស​ម៉ា​ឡេ​ស៊ី​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ដល់​២៨​ប៊ី​លាន​ដុល្លារ​ឯណោះ ។

លោកនាយក​រដ្ឋមន្ត្រី​រូប​នេះ​បន្ថែម​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ចិន​ឡើង​វិញ អំពី​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​មិន​ស្មើភាព​គ្នា​នេះ រួម​មាន គម្រោង​ផ្លូវ​រថភ្លើង​នៅ​ឆ្នេរ​ខាងកើត ដែល​មាន​តម្លៃ​១៤​ប៊ី​លាន​ដុល្លារ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ