សត្វ​ស​ន្សោ​ង និង​អណ្តើក​ចំនួន​៥៨៨​ក្បាល ត្រូវ​បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​ប្រោះព្រំ


បន្ទាយ​មាន​ជ័យ ៖ សត្វ​ស​ន្សោ​ង និង​អណ្តើក​ចំនួន​៥៨៨​ក្បាល ត្រូវ​បាន​និមន្ត​ព្រះ​សង​ប្រោះព្រំ ហើយ​ដោះ​លែង​ក្នុង​អាង​ត្រពាំង​ថ្ម ក្នុង​ថ្ងៃសីល ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​ស្រុក​ភ្នំស្រុក​។ លោក​ឧត្តមសេនីយ៍ត្រី ចាប សុ​ផា​រិ​ទ្ធិ ស្នងការ​រង​ទទួល​ផ្នែក​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ថា​៖ កាល​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ នា​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ភូមិ​ថ្មី​ឃុំ​.​ស្រុក​ម៉ា​ឡៃ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​បង្ក្រាប​ឃាត់​រថយន្ត​១​គ្រឿង ពាក់​ស្លាក់​លេខ បន្ទាយ​មាន​ជ័យ 2A-7282 ដែល​ដឹក​សត្វព្រៃ​២​ប្រភេទ ទម្ងន់​៧២១​គីឡូក្រាម មាន​សត្វ​អ​ន្ស​ង ចំនួន​៧០​ក្បាល ស្មើ​ទម្ងន់​៣៥១​គីឡូក្រាម សត្វ​អណ្តើក​៦១៨​ក្បាល ទម្ងន់​៤០៦​គីឡូក្រាម និង​ឃាត់​អ្នកបើកបរ​រថយន្ត​ម្នាក់ ឈ្មោះ សោម កែវ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​វាល​ហាត់ ឃុំ​.​ស្រុក​ម៉ា​ឡៃ​។

លោក តេ​ង សម័យ ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​ជំនាញ ឃាត់​រថយន្ត​១​គ្រឿង​ដឹក​សត្វព្រៃ និង​អ្នកបើកបរ​រថយន្ត​ម្នាក់​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​សាកសួរ​។ តាម​ចម្លើយ​សារភាព​គឺ​ស៊ីឈ្នួល​បើកបរ​រថយន្ត​ដឹក​សត្វព្រៃ​ឲ្យ​ឈ្មោះ ជី​ម និង​ឈ្មោះ ភ័​ណ ជា​ឈ្មួញ​សត្វព្រៃ​រស់នៅ​ភូមិ​.​ឃុំ​បឹង​បេង​ស្រុក​ម៉ា​ឡៃ​ក្នុង​១​ជើង​តម្លៃ​១០​ម៉ឺន​រៀល​។

ដែល​រកស៊ី​រយៈពេល​ជាង​១​ឆ្នាំ មក​ហើយ ដឹកនាំ​ចូល​ពី​ថៃ​មក​កម្ពុជា​តាម​ច្រករបៀង​ក្បែរ​វត្ត​ឡង​ខ​ង និង​ច្រករបៀង​អរ​ប៉ នៅ​ជិត​វត្ត​៩៣ និង​ច្រករបៀង​ជិត​រោង​វែង​ស្ថិត​ភូមិ​សា​ស្គ្រ​ស្រុក​ម៉ា​ឡៃ​ក្នុង​គោលដៅ​ដឹក​ចេញពី​ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ ឆ្លងកាត់​ខេត្តបាត់ដំបង​ទៅ​ភ្នំពេញ ក្រោយ​ពេល​ឃាត់​រថយន្ត​១​គ្រឿង​ដឹក​សត្វព្រៃ និង​អ្នកបើកបរ​ម្នាក់​ក្រោយ ពេល​សាកសួរ​ហើយ​ត្រូវ​បាន​ចាត់ការ​តាម​ច្បាប់​។ លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​៖ ក្រោយ​ពេល​ដែល​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​បង្ក្រាប​បទល្មើស​សត្វព្រៃ​មាន​សត្វ​ស​ន្សោ​ង និង​អណ្តើក​ចំនួន​៥៨៨​ក្បាល មាន​ទម្ងន់​៧២១​គីឡូក្រាម ត្រូវ​បាន​នាំ​យក​ទៅ​តំបន់​អភិរក្ស​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​ដោយ​និមន្ត​ព្រះសង្ឃ​ប្រោះព្រំ ហើយ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ