ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​ជនសង្ស័យ​​ រួមនឹង​វត្ថុ​តាង​បញ្ជូន​ទៅ​តុលាការ

7 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ រយៈពេល​មួយ​ថ្ងៃ ក្នុង​សង្កាត់​គោក​ចក ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ខេត្ត​ចុះ​ប្រតិបត្តិ​សហការ ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ ប្រុស ស្រី​ចំនួន​៩​នាក់​ជា​បន្តបន្ទាប់ បញ្ជូន​ទៅ​កាន់​ការិយាល័យ​គ្រឿងញៀន​សួរនាំ ដើម្បី​ចាត់ការ​បញ្ជូន​បន្ត​ទៅ​តុលាការ​។…

ខេត្តសៀមរាប​៖ រយៈពេល​មួយ​ថ្ងៃ ក្នុង​សង្កាត់​គោក​ចក ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ខេត្ត​ចុះ​ប្រតិបត្តិ​សហការ ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​បង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួន​ជនសង្ស័យ ប្រុស ស្រី​ចំនួន​៩​នាក់​ជា​បន្តបន្ទាប់ បញ្ជូន​ទៅ​កាន់​ការិយាល័យ​គ្រឿងញៀន​សួរនាំ ដើម្បី​ចាត់ការ​បញ្ជូន​បន្ត​ទៅ​តុលាការ​។

 ហេតុការណ៍​ចុះ​បង្ក្រាប​ករណី​គ្រឿងញៀន និង​ឃាត់​ខ្លួន​​ជនសង្ស័យ​ជា​បន្តបន្ទាប់​នោះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ​ខែឧសភា ឆ្នាំ​២០១៨ នៅទីតាំង​​លំនៅ​ដ្ឋា​នមួយកន្លែង​ ​ស្ថិត​នៅ​ក្នុង​សង្កាត់​គោក​ចក ក្រុង​សៀមរាប ខេត្តសៀមរាប​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ប្រុស ស្រី ចំនួន​៩​នាក់ ក្នុង​នោះ​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​៧​កញ្ចប់​ស្មើនឹង​ទំងន់​៦,៦​ក្រាម​
(​ទាំង​សំបក​) ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង ឧបករណ៍​ប្រើប្រាស់ និង​សំភារៈ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​។

បច្ចុប្បន្ន ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៩​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង
ប​ញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ