ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាប់​រ៉ុក្កែត​២០​គ្រាប់​ត្រូវ​​ស្ទាក់​កម្ទេច ពេល​គ្រាប់​ផ្លោង​សំដៅ​មក​ជាច្រើន​ទីតាំង

5 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល​ ៖​ កងទ័ព​អ៊ី​ស្រា​អែ​ល​ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៩ ​ឧសភា​​នេះ​ថា  ពួកគេ​បាន​ស្ទាក់​​វាយ​កម្ទេច​គ្រាប់​រ៉ុក្កែត​២០​គ្រាប់ ដែល​បាន​​បាញ់​ចេញ​មក​ពី​ជ្រោយ​ហ្គា​ហ្សា​។​ គ្រាប់​រ៉ុក្កែត​ទាំងនេះ បាន​ស្ទាក់​កម្ទេច​ដោយ​ប្រព័ន្ធ​ការពារ DOME…

ប្រទេស​អ៊ី​ស្រា​អែ​ល​ ៖​ កងទ័ព​អ៊ី​ស្រា​អែ​ល​ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២៩ ​ឧសភា​​នេះ​ថា  ពួកគេ​បាន​ស្ទាក់​​វាយ​កម្ទេច​គ្រាប់​រ៉ុក្កែត​២០​គ្រាប់ ដែល​បាន​​បាញ់​ចេញ​មក​ពី​ជ្រោយ​ហ្គា​ហ្សា​។​ គ្រាប់​រ៉ុក្កែត​ទាំងនេះ បាន​ស្ទាក់​កម្ទេច​ដោយ​ប្រព័ន្ធ​ការពារ DOME DE FER ​របស់​អ៊ី​ស្រា​អែ​ល​។

ក្នុង​សេចក្ដី​ប្រកាស​មួយ កងទ័ព​អ៊ី​ស្រា​អែ​ល ​និយាយ​ថា គ្រាប់​ផ្លោង​២៥​គ្រាប់​បាញ់​សំដៅ​​ទីតាំង​ជា​ច្រើន​ក្នុង​ដែនដី​អ៊ី​ស្រា​អែ​ល​។ ​គ្រាប់​ទាំងនេះ​ភាគច្រើន​ត្រូវ​ស្ទាក់​កម្ទេច ដោយ​ប្រព័ន្ធ​ការពារ​អាកាស DOME DE FER​។

ភាព​តានតឹង​មាន​ខ្លាំង​បំផុត​នៅ​តាម​ព្រំដែន​ជ្រោយ​ហ្គា​ហ្សា​ជាមួយ​អ៊ី​ស្រា​អែ​ល​ ហើយ​កាល​ពី​ថ្ងៃ​ទី​២៨ ​ឧសភា រថក្រោះ​អ៊ីស្រា​អែ​ល​បាន​សម្លាប់​យុទ្ធ​ជន​ក្រុម​ហា​ម៉ាស់​ម្នាក់ នៅ​ប៉ុស្តិ៍​ព្រំដែន​មួយ ចំណែក​កង​ទាហាន​អ៊ី​ស្រា​អែ​ល​បាន​ដេញ​តាម និង​ចាប់ខ្លួន​យុទ្ធ​ជន​ប៉ា​ឡេ​ស្ទី​ន​២​នាក់ ដែល​ប៉ុនប៉ង​ចូល​ក្នុង​ដែនដី​អ៊ី​ស្រា​អែ​ល​។

ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​១១៦​នាក់​ស្លាប់ ​ហើយ​ច្រើន​ពាន់​នាក់​ទៀត​រង​របួស ដោយសារ​ការ​​បាញ់​គ្រាប់​ពិត​លើ​ពួក​បាតុករ ក្រោយ​ការ​ផ្ទេរ​ស្ថានទូត​អា​មេ​រិ​ក​ពី​ទីក្រុង​តែ​ល​អា​វីវ​ មក​កាន់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ