ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ណាស់​! ស្រី​ស្អាត​ត្រូវ​សម្លា.ប់​កា.ប់​ជា​កំណាត់​ៗ​ច្រក​ថង់

5 ឆ្នាំ មុន

តៃវ៉ាន់ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ម្នាក់​បាន​សម្លាប់​មិត្ត​ស្រី ហើយ​កាប់​នាង​ជា​កង់​ៗ​ច្រកចូល​ថង់​សំរាម ក្រោយ​ដឹង​ថា នាង​មិន​នៅ​ព្រហ្មចារី​ដូច​ការ​ប្រាប់​ពេល​ជួប​គ្នា​ដំបូង​តាម​វេ​ប​សាយ Tinder​។…

តៃវ៉ាន់ ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា កីឡាករ​ប្រដាល់​ម្នាក់​បាន​សម្លាប់​មិត្ត​ស្រី ហើយ​កាប់​នាង​ជា​កង់​ៗ​ច្រកចូល​ថង់​សំរាម ក្រោយ​ដឹង​ថា នាង​មិន​នៅ​ព្រហ្មចារី​ដូច​ការ​ប្រាប់​ពេល​ជួប​គ្នា​ដំបូង​តាម​វេ​ប​សាយ Tinder​។ បន្ទាប់​ពី​យក​សាកសព​ទៅ​ចោល​រួច បុរស​ម្នាក់​នោះ​ក៏​ចង​.​ក​ខ្លួនឯង​ស្លាប់​ទៅ​តាម​ក្រោយ​។

កីឡាករ និង​គ្រូបង្វឹក​ប្រដាល់ Gary Chu អាយុ​២៨​ឆ្នាំ បាន​សម្លាប់​មិត្ត​ស្រី​ឈ្មោះ Yee-min Huang អាយុ​២៧​ឆ្នាំ ដោយសារ​តែ​នាង​កុហក​ថា នៅ​ព្រហ្មចារី​។

នៅ​មុន​ថ្ងៃ​សម្លាប់ បុរស​ជា​មិត្ត​ប្រុស​បាន​សរសេរ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​ថា​៖ «​ក្រោយ​ពេល​យើង​ជួប​គ្នា​តាម​វេ​ប​សាយ Tinder នាង​តែងតែ​កុហក​ខ្ញុំ​ថា នៅ​ព្រហ្មចារី​។ ខ្ញុំ​មាន​អារម្មណ៍​ថា ត្រូវ​គេ​ក្បត់ នៅ​ពេល​ខ្ញុំ​រក​ឃើញ​ថា នាង​កុហក​ខ្ញុំ ហើយ​ទៅ​លួច​មាន​ប្រុស​ដទៃ​ទៀត​»​។

គេ​បានឃើញ​អ្នក​ទាំង​ពីរ​តាម​រយៈ​វី​ដេ​អូ​ពី​កាមេរ៉ា​សុវត្ថិភាព​ថ្ងៃ​ទី​២០ កន្លង​មកនេះ នៅ​ពេល​ដែល​ពួក​គេ​ឡើង​ទៅ​ក្នុងផ្ទះ ដែល​ជា​កន្លែង​សម្លាប់​នាង​ជា​មិត្ត​ស្រី​។ ក្រោយមក​គេ​ឃើញ Chu កាន់​ថង់​សំរាម​ចំនួន​៧​ចុះ​មក​ពីលើ​ផ្ទះ ហើយ​ចោល​នៅ​ក្នុង​សួនច្បារ​។

ដោយសារ​តែ​បាត់​យូរ​ពេក បងប្រុស​របស់​នាង​បាន​ប្តឹង​ប៉ូលិស ហើយ​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​។ ប៉ូលិស​រក​ឃើញ​ថា មាន​បំណែក​សាកសព​របស់​នាង Yee-min នៅ​ពេញ​សួនច្បារ ហើយនឹង​ឃើញ​សាកសព​របស់ Chu នៅ​ចង​.​ក​ជាប់​នឹង​ដើមឈើ​ក្បែរ​ក្រសួង​សុខាភិបាល​ក្នុង​សង្កាត់ Xinzhuang៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ