ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​សម្រាប់​បំបាត់​អាការ​រាករូស​ប្រចាំ​ថ្ងៃ

5 ឆ្នាំ មុន

ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​ប្រូ​បាយ​អូ​ទិច ប្រូ​បាយ​អូ​ទិច​គឺជា​បាក់តេរី​ល្អ​ដែល​អាច​ជួយ​ផ្តល់​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន ។ អ្នក​អាច​រក​វា​បាន​ក្នុង​យ៉ា​អួ ហើយ​ក៏​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​មនុស្ស​ភាគច្រើន​ដែរ ជា​ពិសេស​​អ្នក​មិន​អាច​ប៉ះពាល់​នឹង​ជាតិ​ឡាក់​តូ​សបាន ។ បង្គ្រប់​ជាតិ​ទឹក ទឹក​ធម្មតា​ប្រហែលជា​មិន​គ្រប់គ្រាន់​នៅ​ពេល​អ្នកមាន​អាការ​រាករូស​ធ្ងន់​ឡើយ ព្រោះតែ​អ្នក​អាច​បាត់បង់​អេ​ឡិច​ត្រូ​លី​ត្រ…

ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​ប្រូ​បាយ​អូ​ទិច

ប្រូ​បាយ​អូ​ទិច​គឺជា​បាក់តេរី​ល្អ​ដែល​អាច​ជួយ​ផ្តល់​តុល្យភាព​បាក់តេរី​ក្នុង​ពោះវៀន ។ អ្នក​អាច​រក​វា​បាន​ក្នុង​យ៉ា​អួ ហើយ​ក៏​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​មនុស្ស​ភាគច្រើន​ដែរ ជា​ពិសេស​​អ្នក​មិន​អាច​ប៉ះពាល់​នឹង​ជាតិ​ឡាក់​តូ​សបាន ។

បង្គ្រប់​ជាតិ​ទឹក
ទឹក​ធម្មតា​ប្រហែលជា​មិន​គ្រប់គ្រាន់​នៅ​ពេល​អ្នកមាន​អាការ​រាករូស​ធ្ងន់​ឡើយ ព្រោះតែ​អ្នក​អាច​បាត់បង់​អេ​ឡិច​ត្រូ​លី​ត្រ ដែល​ជា​ជាតិ​រ៉ែ​មនុស្ស​ត្រូវការ​ដូច​ជា សូ​ដ្យូ​ម និង​ប៉ូ​តា
ស្យូ​ម ។ ភេសជ្ជៈ​កីឡា​ដែល​មាន​ជាតិ​ស្ករ និង​អំបិល ឬ​ទឹកអូ​រ៉ា​លី​ត​អាច​ជួយ​អ្នក​ចៀស​ផុត​ពី​ការ​អស់កម្លាំង និង​អាការ​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ផ្សេង​ៗ​ទៀត​បាន ។

ញ៉ាំ​ជាតិ​សរសៃ​រលាយ​ឲ្យ​បាន​ច្រើន
វា​មិន​ដូច​ជា​ជាតិ​សរសៃ​មិន​រលាយ​ក្នុង​គ្រាប់​ធញ្ញជាតិ​ទេ ជាតិ​សរសៃ​ដែល​រលាយ​នឹង​លាយ​​ជាមួយ​ទឹក ហើយ​អាច​បង្កើត​បានជា​លាមក​រឹង​វិញ​បាន ដូច្នេះ​វា​នឹង​កាត់​បន្ថយ​ការ​ចូល​បន្ទប់ទឹក​ដោយសារ​តែ​រាករូស​ទៀត​ហើយ ។ ផ្លែ​ប៉ោម ផ្លែ​សារី និង​ផ្លែ​ឈើ​ជូរ​ជា​ជម្រើស​​ដ៏​ល្អ​។

ការពារ​ស្បែក
ការ​ប្រើ​ក្រែ​ម​ការពារ​ស្បែក​ច្រើន​តែ​មាន​ប្រសិទ្ធភាព​ជាង​ទឹក​ចា​ហ៊ួ​យ​ប្រភេទ​ប្រេង​សម្រាប់​​ការពារ​ការ​រលាក ។ យក​ល្អ​គួរតែ​ជ្រើសរើស​នូវ​ក្រែ​ម​ការពារ​ស្បែក​ដែល​មាន​ធាតុ​ផ្សំ​ជា Zinc Oxide ឬ Dimethicone​។ វា​នឹង​ជួយ​ការពារ​ស្បែក​ដើម្បី​បង្ការ​បញ្ហា​រាករូស​នៅ​ពេល​ប៉ះពាល់​ចំណីអាហារ​ទទួលទាន​។

ពិនិត្យ​ទៅ​លើ​ថ្នាំ​ដែល​អ្នក​ប្រើ
ចូរ​ប្រើប្រាស់​ថ្នាំ​ដែល​ពិសេស​សម្រាប់​ជំងឺរាក​បាន​ហើយ ជា​ពិសេស​ពេល​ចាំបាច់ ។ ប៉ុន្តែ​យក​ល្អ​គួរតែ​កុំ​ប្រើ​រាល់ថ្ងៃ ។ អ្នក​ពិតជា​មិន​ចង់​ផ្លាស់​ប្តូរ​ការ​រាករូស​មក​ទៅ​ជា​ទល់លាមក​វិញ​ទេ ។ បើសិនជា​អ្នក​ត្រូវ​ប្រើ​ថ្នាំ​សម្រាប់​បញ្ហា​សុខភាព​ដែល​ធ្វើ​ឲ្យ​រាករូស ចូរ​កុំ​ឈប់​ប្រើ​នៅ​ពេល​អ្នកមាន​អារម្មណ៍ល្អ​ឡើង​វិញ​ហើយ ។ ព្រោះ​រឿង​នេះ​អាច​នាំ​ឲ្យ​បញ្ហា​កើត​ឡើង​ម្តងទៀតបាន​៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ