ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ពេក​ប្រើ​ត្រាក់ទ័រ​កម្ទេច​រថយន្ត​ទំនើបចោល (មាន​វីដេអូ)

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប Range Rover ស្រោប​ទៅ​ដោយ​ពណ៌​មាស ត្រូវ​បាន​កម្ទេច​ម៉ត់​ផ្នែក​ខាង​មុខ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប Range Rover ស្រោប​ទៅ​ដោយ​ពណ៌​មាស ត្រូវ​បាន​កម្ទេច​ម៉ត់​ផ្នែក​ខាង​មុខ ដោយសារ​តែ​ត្រាក់ទ័រ​របស់​ម្ចាស់បំណុល​។

ហេតុការណ៍​នេះ​កើតឡើង​នៅ​សង្កាត់ Lishi ក្រុង Luliang ភាគ​ខាងជើង​ប្រទេស​ចិន​។ អ្នក​បើក​ត្រាក់ទ័រ​ត្រូវ​បាន​គេ​ស្គាល់​ថា ត្រកូល Gao ដែល​បាន​បើក​ទៅ​ឈប់​នៅ​មុខ​រថយន្ត Range Rover ដែល​កំពុង​ចត​ចោល​។

គ្រប់​គ្នា​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក៏​ផ្អើល​ដល់​ប៉ូលិស​។ នៅ​ពេល​ប៉ូលិស​ចាប់​ខ្លួន​សាកសួរ Gao បាន​ប្រាប់​ថា នេះ​មក​ពី​ម្ចាស់​រថយន្ត Range Rover មិន​ព្រម​សង​លុយ​ទាល់តែ​សោះ បើ​ទោះបីជា​តាម​ទារ​ប៉ុនណា​ក៏​ដោយ​។

ប៉ូលិស​បាន​សម្រេច​ឃាត់ខ្លួន​ជន​បង្ក​រយៈពេល​១៥​ថ្ងៃ រង់ចាំ​ការ​ដោះស្រាយ​៕

វីដេអូ​ដក​ស្រង់​ចេញពី ៖ F.J Entertaintment TV

https://www.youtube.com/watch?v=qWUAdRaK2nQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ