ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ថា បើ​គ្មាន​ដំណោះស្រាយ និង​លើកគ្នា​ទៅ​តវ៉ា​ដល់​សាលាក្រុង ឬ​ខេត្ត

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង​១០០​គ្រួ​សារបាន​ប្រមូលផ្តុំ​គ្នា​លើ​ដងផ្លូវ​លំ មួយ​ក្នុងភូមិ ហើយ​អំពាវនាវ​តាម​រយៈ​ក្រុម​អ្នក​យក​ព័ត៌មាន​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ទាមទារ​ផ្លូវ​ដែល​ត្រូវ​អ្នកស្រុក​សង់​លំនៅ​ដ្ឋា​ន​បិទ​ស្ទើរ​ជិត​អស់​ពិបាកធ្វើ​ដំណើរ ។ ករណី​ខាងលើ​កើតឡើង​នៅ​ភូមិ​ក្បាលកោះ​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​២៨…

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ប្រមាណ​ជិត​៥០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង​១០០​គ្រួ​សារបាន​ប្រមូលផ្តុំ​គ្នា​លើ​ដងផ្លូវ​លំ មួយ​ក្នុងភូមិ ហើយ​អំពាវនាវ​តាម​រយៈ​ក្រុម​អ្នក​យក​ព័ត៌មាន​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ទាមទារ​ផ្លូវ​ដែល​ត្រូវ​អ្នកស្រុក​សង់​លំនៅ​ដ្ឋា​ន​បិទ​ស្ទើរ​ជិត​អស់​ពិបាកធ្វើ​ដំណើរ ។ ករណី​ខាងលើ​កើតឡើង​នៅ​ភូមិ​ក្បាលកោះ​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា​នេះ ។

បុរស​ចំណាស់​វ័យ​ជិត​៦០​ឆ្នាំ ឈ្មោះ​កេ​ត សុធា តំណាង​ឲ្យ​ក្រុម​អ្នក​តវ៉ា​បាន​លើក​ឡើង​ថា ពួក​គាត់​រស់នៅ​សងខាង​ផ្លូវ ចំណុច​កើតហេតុ​តាំងពី​ឆ្នាំ​១៩៩៣ ហើយ​ថា កន្លង​មក​ផ្លូវ​មួយ​ខ្សែ​នេះ​មិន​ពិបាកធ្វើ​ដំណើរ​ដូច​សព្វថ្ងៃ​ឡើយ ។ បុរស​រូប​នេះ​បន្ត​ថា កាលពី​៣​ទៅ​៤​ឆ្នាំ​មុន អ្នកស្រុក​៣​គ្រួ​សារបាន​នាំ​គ្នា​សាងសង់​ផ្ទះ​បិទផ្លូវ​ខាងលើ ទើប​អស់​ផ្លូវ​នៅ​សល់​តិចតួច​ស្ទើរ​ជិះ​ម៉ូតូ​ឆ្លងកាត់​មិន​ចង់​កើត ។

បុរស​ខាងលើ​បន្ត​ថា កន្លង​មក​គាត់​តែងតែ​ប្រាប់​ទៅ​លោក​សែ​ម​វិ​រៈ​មេ​ភូមិ​ឲ្យ​ទប់ស្កាត់​ប្រយ័ត្ន​បាត់​ផ្លូវ ចំណុច​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ចេញចូល​ភូមិ តែ​អាជ្ញាធរ​ហាក់​ព្រងើយកន្តើយ លុះ​ពលរដ្ឋ​៣​គ្រួសារ​នាំ​គ្នា​សាងសង់​ផ្ទះ រួច​គាត់​ទូរស័ព្ទ​ប្រាប់​អាជ្ញាធរ​ភូមិ​កាលនោះ​តប​ថា គាត់​រវល់​ទៅ​ស្រុក​ទើប​បញ្ហា​កើត​មាន​ដល់​សព្វថ្ងៃ​តែ​ម្តង ។

អ្នក​តវ៉ា​ផ្សេង​ៗ​ទៀត​ក៏​ដូច​គ្នា​ដែរ​បាន​លើក​ឡើង​ដូច​បុរស​ចំណាស់​ខាងលើ ហើយ​អ្វី​ដែល​សំខាន់​នោះ​ពួក​គាត់​ថា ប្រាថ្នា​ចង់បាន​ផ្លូវ​មួយ​ខ្សែ​នេះ​នៅ​ដូច​ដើម ព្រោះ​គ្រប់​គ្នា​អាច​បើកបរ​យានយន្ត​ឆ្លងកាត់​ឬ​ចេញចូល​ផ្ទះ​បាន ។ ក្រុម​អ្នក​តវ៉ា​បន្ត​ថា បច្ចុប្បន្ន​បើ​មាន​ប្រាក់​ក៏​មិន​ហ៊ាន​ទិញ​រថយន្ត​ជិះ​ដែរ ព្រោះ​មិនដឹង​បើក​ចេញចូល​តាម​ណា ហើយ​ថា សូ​ម្បី​តែ​ម៉ូតូ​ស្ទើរតែ​ពិបាក​ឆ្លងកាត់​ទៅ​ហើយ​នោះ​។

ពួក​គាត់​ទទូច​សុំ​អាជ្ញាធរ​មេត្តា​ធ្វើ​យ៉ាងណា​ពិនិត្យ​សើរើ​យក​ផ្លូវ​នេះ ឲ្យ​ពួក​គាត់​បាន​ធ្វើ​ដំណើរ​ចេញចូល​ផ្ទះ​ងាយស្រួល​ផង ។ ក្រុម​អ្នក​តវ៉ា​បញ្ជាក់​ថា​ថ្ងៃនេះ គឺ​គ្រាន់តែ​ផ្តុំ​គ្នា​លើ​ដងផ្លូវ ដើម្បី​សម្តែង​មតិ​ទេ តែបើ​គ្មាន​ដំណោះស្រាយ​ពួក​គាត់ និង​លើកគ្នា​ទៅ​តវ៉ា​ដល់​សាលាក្រុង ឬ​អាច​ដល់​មុខ​សាលាខេត្ត ហើយ​ក៏​បាន​នាំ​គ្នា​ផ្តិត​មេដៃ​រួចរាល់​ហើយ​ដែរ ដើម្បី​ដាក់​ជូន​ទៅ​សាលាក្រុង​ប៉ោយ​ប៉ែ​ត​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​លើ​បញ្ហា​ទុក​លំបាក​នេះ ។

ករណី​នេះ​គ្រួសារ​ឈ្មោះ ប៉ែន សា​វឿ​ន អាយុ​៥៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ ព្រាប ម៉ា​លី អាយុ​៥៣​ឆ្នាំ ផ្ទះថ្ម​ក្រោម​ឈើ​លើ​ដែល​ជា​គ្រួសារ​រង​ការ​ចោទប្រកាន់​ថា សាងសង់​លើ​ដី​ផ្លូវ​ពួក​គាត់​អះអាង​ថា បាន​រស់នៅ​ទីនោះ​តាំងពី​ឆ្នាំ​១៩៩៦ ប៉ុន្តែ​ពី​មុន​ផ្ទះ​តូច​ទើប​សាងសង់​ផ្ទះ​ថ្មី​នេះ​៤​ឆ្នាំ ។ គ្រួសារ​នេះ​បន្ត​ថា ដី​ដែល​ពួក​គាត់​រស់នៅ គឺ​ទិញ​ពី​គេ ប៉ុន្តែ​ទទួលស្គាល់​ថា ពុំ​មាន​ពាក្យ​កាន់កាប់ ឬ​ប្លង់​កម្ម​សិទ្ធ​ចេញ​ឲ្យ​ដោយ​អាជ្ញាធរ​នោះ​ទេ ។ ដោយឡែក​២​គ្រួសារ​ទៀត​ដែល​រង​ការ​ចោទប្រកាន់​ដូច​គ្នា​១​គ្រួសារ​រវល់​ទៅ​រកស៊ី​នៅ​ឯ​ប្រទេស​ថៃ ។

ដោយឡែក​១​គ្រួសារ​ទៀត​ជា​ស្ត្រី​មេម៉ាយ​ឈ្មោះ​មា​ច វឹត អាយុ​៥៦​ឆ្នាំ គាត់​អះអាង​ថា បាន​រស់នៅ​ទីតាំង​កើតហេតុ​តាំងពី​ឆ្នាំ​១៩៩៦​ដូច​គ្នា​ទៅ​នឹង​គ្រួសារ​ទី​១​ដែរ ហើយ​ថា គ្រួសារ​ដែល​ទៅ​រកស៊ី​នៅ​ស្រុក​ថៃ​ជា​ប្អូនប្រុស​គាត់​បង្កើត​ឈ្មោះ​មា​ច ប្រាក់ អាយុ​៥១​ឆ្នាំ ពន្ធ​ឈ្មោះ​ម៉ឺន ភ័​ស្ផ អាយុ​៥៣​ឆ្នាំ ។ ជុំវិញ​បញ្ហា​ខាងលើ​លោក​សែ​ម​វិ​រៈ​មេ​ភូមិ​ក្បាលកោះ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​ចូល​គ្មាន​អ្នក​ទទួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ