ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្ដា​យន្តហោះ​ទំនើបកំពុង​គំរាម​ដល់​យន្តហោះ​បំបាំងកាយ​អា​មេ​រិ​ក

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ​និង​ចិន ​៖ ​ទស្សនាវដ្ដី​អា​មេ​រិ​ក THE NATIONAL INTEREST​ រាយការណ៍​កាល​ពី​ថ្ងៃ​ទី​២៨ ​ឧសភា​ថា ប្រទេស​រុ​ស្ស៊ី…

ប្រទេស​រុ​ស្ស៊ី ​និង​ចិន ​៖ ​ទស្សនាវដ្ដី​អា​មេ​រិ​ក THE NATIONAL INTEREST​ រាយការណ៍​កាល​ពី​ថ្ងៃ​ទី​២៨ ​ឧសភា​ថា ប្រទេស​រុ​ស្ស៊ី ​និង​ចិន​ បាន​បង្កើត​បច្ចេកវិទ្យា​ដែល​អាច​បាញ់​ទម្លាក់​បណ្ដា​យន្តហោះ​ប្រដេញ​បំបាំងកាយ​អា​មេ​រិ​ក ធុន​ F-22 និង ​F-35 នោះ​​ជា​ប្រព័ន្ធ​អាំង​​ហ្វ្រា​រូ​តាម​ចាប់​រក​ និង​ត្រួតពិនិត្យ ដែល​បំផ្លាញ​ប្រសិទ្ធភាព​នៃ​ការ​បំបាំងកាយ​របស់​យន្តហោះ​ទាំងនេះ​។

​ទស្សនាវដ្ដី​នេះ​បន្ត​ថា ក្រុង​មូ​ស្គូ​ និង​ក្រុង​ប៉េ​កាំ​ង ​សម្បូរ​ដោយ​បទ​ពិសោធន៍​នៃ​ការ​អភិ​វឌ្ឍន៍​ប្រព័ន្ធ​ទាំងនោះ​។​ ឧស្សាហកម្ម​ការពារ​របស់​ប្រទេស​ទាំង​២ អាច​ផលិត​ឧបករណ៍​តាម​​ចាប់​រក​អាំង​ហ្វ្រា​រូ ​ហើយ​បង្កើត​កា​ណា​ល់ ​ផ្លាស់​ប្ដូរ​ព័ត៌មាន​លើ​អាកាស ពេល​កំពុង​ហោះ​​លឿន ​ហើយ​មាន​ហ្វ្រេ​កង់​ខ្ពស់​។​ រុ​ស្ស៊ី ​និង​ចិន ​មាន​បណ្ដា​សមាសភាព​ចាំបាច់ ដើម្បី​​តស៊ូ​ប្រឆាំង​បច្ចេកវិទ្យា​បំបាំងកាយ​។​ បណ្ដា​យន្តហោះ​ប្រដេញ​ទំនើប​ៗ​បំផុត​របស់​រុ​ស្ស៊ី ដូច​ជា​យន្តហោះ​ធុន SU-57 ​អាច​បំពាក់​ឧបករណ៍​នេះ​។ ​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី ធុន MIG-31 SU-30SM SU-35S ព្រមទាំង​យន្តហោះ​ប្រហាក់ប្រហែល​គ្នា​នោះ របស់​ចិន​​បំពាក់​ប្រព័ន្ធ​ដែល​អាច​សម្របសម្រួល ការ​ប្រយុទ្ធ​របស់​យន្តហោះ​ទាំងនេះ​។

ទស្សនាវដ្ដី​នេះ​ស​ន្និ​ដ្ឋា​ន​ថា ទំនើបភាវូបនីយកម្ម​នៃ​បច្ចេកវិទ្យា​ប្រយុទ្ធ ដែល​នឹង​អាច​កាត់​បន្ថ​យ​សក្ដានុពល​នៃ​បណ្ដា​យន្តហោះ​ប្រដេញ​អា​មេ​រិ​ក ជំនាន់​ទី​៥​ គ្រាន់តែ​បញ្ហា​នៃ​ពេល​វេលា​។​ តាម​មើលទៅ​គេ​ប្រហែលជា​លំបាក​ក្នុង​ការ​ការពារ​យន្តហោះ F-22​ និង F-35​ដោយ​សារ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ថ្មី​ៗ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ