ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អាច​លែង​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក ​និង​សម្ភារ​យោធា​ឯទៀត

5 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា​ ៖ ​សមាជិក​សភា​អា​មេ​រិ​កមួយ​រូប​លោក WILLIAM MCCLELLAN THORNBERRY​ ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ ​ឧសភា ប្រាប់​ទូរទស្សន៍​ឥណ្ឌា ​NDTV…

ប្រទេស​ឥណ្ឌា​ ៖ ​សមាជិក​សភា​អា​មេ​រិ​កមួយ​រូប​លោក WILLIAM MCCLELLAN THORNBERRY​ ថ្លែង​កាលពី​ថ្ងៃ​ទី​២៨ ​ឧសភា ប្រាប់​ទូរទស្សន៍​ឥណ្ឌា ​NDTV ​ថា ការ​ទិញ​មី​ស៊ីល​ការពារ​អាកាស S-400 TRIUMPH រុ​ស្ស៊ី​ដោយ​ប្រទេស​ឥណ្ឌា អាច​មាន​ផល​វិបាក​​ជា​អវិជ្ជមាន​នានា ដល់​កិច្ច​សហប្រតិបត្តិការ​យោធា​របស់​ខ្លួន ជាមួយ​សហ​រដ្ឋ​អាមេ​រិក​។

យោង​តាម​ទូរទស្សន៍ NDTV​ ថា​ ការ​ពោល​បែប​នោះ អាច​មាន​ន័យ​ថា សហរដ្ឋអាមេរិក​នឹង​​អាច​បដិសេធ​លែង​ផ្ដល់​ឲ្យ​ឥណ្ឌា​បណ្ដា​អាវុធ​ទំនើប​ៗ ពិសេស​បណ្ដា​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រយុទ្ធ​។​ ក្រុង​ញូ​វ​ដែ​ល្លី កាលពីមុន​នេះ​ធ្លាប់​ស្នើ​ដល់​ក្រុង​វ៉ា​ស៊ី​ន​តោន ឲ្យ​​ផ្ដល់​​ដល់​ខ្លួន នូវ​យន្តហោះ​គ្មាន​មនុស្ស​បើក​ស៊ើ​ប​ការណ៍​ និង​ប្រយុទ្ធ​ធុន PREDATOR C AVENGER រវាង​ពី​៨០​ទៅ​១០០​គ្រឿង​ដែល​មាន​ទឹកប្រាក់​ដល់​ទៅ​៨​ពាន់​លាន​ដុល្លារ​។

លោក THORNBERRY យល់​ថា ​ម្យ៉ាងទៀត​ក្រុង​វ៉ា​ស៊ិ​ន​តោន​អាច​ប្រកាន់​យក​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំង​ក្រុង​ញូ​វ​ដែ​ល្លី​ ដោយសារ​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ​ក្រុង​មូស្គូ ​ក្នុង​វិស័យ​យោធា​។ ​លោក​បន្ត​ថា ការ​ទិញ​មី​ស៊ី​ល S-400​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ច​​សហប្រតិបត្តិការ​របស់​យើង នា​ពេល​អនាគត​។

ឥណ្ឌា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​នាំ​ចូល​អាវុធ​ច្រើន​ទាំងឡាយ​នៃ​ពិភព​លោក​។​ ឥណ្ឌា​ទិញ​គ្រឿង​ស​ពា្វ​វុ​ធ ព្រមទាំង​សម្ភារ​យោធា​ពី​ប្រទេស​ជា​ច្រើន ពិសេស​រុស្ស៊ី អា​មេ​រិ​ក អ៊ីស្រា​អែ​ល ​និង​បារាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ