ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានព្រូសនេះបាន​លួច​​ពីក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ពិតមែន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នគរបាល​ស្រុក​កញ្ជ្រៀចបានចាប់​ឃាត់ខ្លួន​ជន​ម្នាក់ ​រួម​ជាមួយ​វត្ថុ​តាង​រថយន្ត​មួយ​គ្រឿង ដែល​ជន​នេះ​លួច​ពី​រាជធានី​ភ្នំពេញហើយ​រត់គេច​ខ្លួន​មក​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ។ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ សួង វណ្ណ​ដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ…

ខេត្តព្រៃវែង ៖ នគរបាល​ស្រុក​កញ្ជ្រៀចបានចាប់​ឃាត់ខ្លួន​ជន​ម្នាក់ ​រួម​ជាមួយ​វត្ថុ​តាង​រថយន្ត​មួយ​គ្រឿង ដែល​ជន​នេះ​លួច​ពី​រាជធានី​ភ្នំពេញហើយ​រត់គេច​ខ្លួន​មក​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង ។ជន​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ឈ្មោះ សួង វណ្ណ​ដា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​មាន​ជ័យ ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ចំណែក​វត្ថុ​តាង​ដែល​បាន​ដកហូត​រថយន្ត​មួយ​គ្រឿងម៉ាក​ព្រូស ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AG-២០៩០ ។

សមត្ថកិច្ច​នគរបាល​ស្រុក​កញ្ជ្រៀច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា សមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ បាន​ទទួល​ពាក្យបណ្តឹង​ពី​ជនរង​គ្រោះ​ថា បាន​បាត់​រថយន្ត​មួយ​គ្រឿង​ម៉ាកព្រូស ពណ៌​ស និង​ប្រាប់​ពី​ស្លាក​លេខ ដែល​បាន​ចត​ទុក​នៅ​ចិញ្ចើមថ្នល់​ម្តុំ​ក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នេះ​ភ្លាម សមត្ថកិច្ច​នៅ​រាជធានី​ភ្នំពេញ បាន​ទាក់ទង​មក​សមត្ថកិច្ច​គ្រប់​ខេត្ត​ទាំងអស់​ឲ្យ​តាម​ឃ្លាំមើល និង​ចាប់​ឃាត់​ភ្លាម​ប្រ​សិនបើ​ប្រទះ​ឃើញ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ លោក​ឧត្តមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត ក៏​បាន​ដាក់​បទបញ្ជា​ដល់​កងកម្លាំង​នគរបាល​គ្រប់​ស្រុក​ទាំងអស់ ឱ្យ​តាម​ឃ្លាំមើល ។ លុះ​មក​ដល់​វេលា​ម៉ោង​១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​២៤ ខែឧសភា កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​ចុង​អំពិល ស្រុក​កញ្ជ្រៀច ប្រទះ​ឃើញ​រថយន្ត​ដូច​ភិនភាគ​ដែល​បាន​បាត់ ស្ថិត​នៅ​ក្នុងផ្ទះ​របស់​ជន​ឈ្មោះ សួង វណ្ណ​ដា ទើប​នាំ​ខ្លួន​ជន​នេះ​មក​សាកសួរ​នៅ​ប៉ុស្តិ៍ ។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រថយន្ត​នេះ​រូបគេ​បាន​លួច​យក​មក​ពីក្រោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​ពិតមែន ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ