ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្មេញ​មាន​សុខភាព​ល្អ បេះដូង​មាន​សុខភាព​ល្អ​ដែរ

5 ឆ្នាំ មុន

សមាគម​ជំងឺ​បេះដូង​អា​មេ​រិ​ក​និយាយ​ថា ធ្មេញ​របស់​មនុស្ស​យើង​ប្រហែលជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​បេះដូង ។ តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​បាក់​ធ្មេញ​ក្នុង​រយៈពេល​ពាក់កណ្តាល​ជីវិត​បាន​រក​ឃើញ​ថា អ្នក​ដែល​បាក់​ធ្មេញ​ចំនួន​ពីរ​ឡើង​ទៅ​ក្នុង​រយៈពេល​សិក្សា​នេះ គឺ​មានការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម ២៣​ភាគ​រយ ។ ការ​ប្រឈម​ខ្ពស់​នេះ​ក៏​កើតឡើង​ដោយ​មិន​គិត​អំពី​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង ផ្សេង​ៗ​ទៀត​ដែរ​ដូច​ជា…

សមាគម​ជំងឺ​បេះដូង​អា​មេ​រិ​ក​និយាយ​ថា ធ្មេញ​របស់​មនុស្ស​យើង​ប្រហែលជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​បេះដូង ។ តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ការ​បាក់​ធ្មេញ​ក្នុង​រយៈពេល​ពាក់កណ្តាល​ជីវិត​បាន​រក​ឃើញ​ថា អ្នក​ដែល​បាក់​ធ្មេញ​ចំនួន​ពីរ​ឡើង​ទៅ​ក្នុង​រយៈពេល​សិក្សា​នេះ គឺ​មានការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម ២៣​ភាគ​រយ ។

ការ​ប្រឈម​ខ្ពស់​នេះ​ក៏​កើតឡើង​ដោយ​មិន​គិត​អំពី​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង ផ្សេង​ៗ​ទៀត​ដែរ​ដូច​ជា ការ​លើស​សម្ពាធ​ឈាម លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម ឬ​ជំងឺ​ទឹកនោម​ផ្អែម។ អ្នក​ស្រាវជ្រាវ​ម្នាក់​និយាយ​ថា ហេតុផល​មួយ​ចំនួន​សម្រាប់​ការ​ប្រឈម​កាន់តែ​ខ្ពស់​នេះ​ប្រហែលជា​រួម​មាន ការ​រលាក ការ​ញ៉ាំ​អាហារ ឬ​ការ​ផ្លាស់​ប្តូរ​សមាសធាតុ​បាក់​តេរី​ក្នុង​មាត់ ឬ​ប្រព័ន្ធ​ក្រពះ​ពោះវៀន ។ ការ​សិក្សា​នេះ​ត្រូវ​បាន​ធ​ញ​វើ​ឡើង​ដោយ Tulane School of Public Health and Tropical Medicine and Harvard University’s T.H. Chan School of Public Health. វេជ្ជបណ្ឌិត Ann Bolger សាស្ត្រា​ចារ្យ​ខាង​ជំងឺ​ទូទៅ​នៅ​ឯ​សាកលវិទ្យាល័យ California ក្នុង​ទីក្រុង San Francisco ដែល​លោក​មិន​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ​ទេ តែ​លោក​បាន​និយាយ​ថា មាត់​របស់​មនុស្ស​យើង​អាច​ជា​កន្លែង​ផ្តល់​ព័ត៌មាន​ព្រមាន​យ៉ាង​ល្អ​មួយ ។ អ្នក​ដែល​មាន​ជំងឺ​រលាក​ជុំវិញ​ធ្មេញ ច្រើន​តែ​មានការ​ប្រឈម​មុខ​ដែល​មិនមែន​កើតឡើង​លើ​មាត់​តែ​មួយ​មុខ​ទេ តែ​ក៏​កើតឡើង​លើ​បេះដូង និង​សរសៃឈាម​ផង​ដែរ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ