ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ កំពុងតែ​ដើរតាម​ផ្លូវ​

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​នឹង​ស្ត្រី​៣​នាក់​ទៀត​ជា​ជនជាតិ​ចិន​កំពុង​តែ​ដើរ​សំដៅ​ទៅ​សណ្ឋាគារ ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ​អស់​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​ iPhone 6 និង​លុយ​ជាង​១០០​ដុល្លារ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រួម​នឹង​ស្ត្រី​៣​នាក់​ទៀត​ជា​ជនជាតិ​ចិន​កំពុង​តែ​ដើរ​សំដៅ​ទៅ​សណ្ឋាគារ ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​បាន​សម្រេច ​អស់​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​ iPhone 6 និង​លុយ​ជាង​១០០​ដុល្លារ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​១២២៨​កែង​ផ្លូវ​៦៧ នៅ​ចំណុច​ម្តុំ​ផ្សារ​ថ្មី សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។    សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនជាតិ​ចិន​៤​នាក់​ ក្នុង​នោះ​មាន​ស្រី​៣​នាក់ និង​បុរស​ម្នាក់​កំពុង​តែ​ដើរ​នៅ​លើ​ផ្លូវ​១២៨ គោលបំណងដើរ​ទៅ​សណ្ឋាគារ ខណៈ​ពេល​គាត់​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ អត់​មាន​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក SL មិន​ចាំ​ពណ៌ មិន​ចាំ​ស្លាក​លេខ ។ ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​បាន​ជិះ​ទៅ​ជិត​ជនជាតិ​ចិន​ទាំងនោះ រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រីជន​ជាតិចិន​បាន​សម្រេច ហើយ​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ភ្លាម​នោះ​ត្រូវ​បាន​អ្នក​ឃើញ​ហេតុការណ៍​ជិះ​ដេញ​តាម​ពីក្រោយ​ដែរ ប៉ុន្តែ​ដោយសារ​ជនសង្ស័យ​បើក​លឿន​ពេក​តាម​អត់​ទាន់ ។

នៅ​ក្នុង​កាបូប​របស់​ស្ត្រីជន​ជាតិចិន​ដែល​ជនសង្ស័យ​ឆក់​យក​ទៅ​បាត់​នោះ​មាន​លុយ​១០០​ដុល្លារ និង​ទូរស័ព្ទ​ដៃ ម៉ាក​iPhone 6​មួយ​គ្រឿង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះជា​ជនជាតិ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​២​ដើម្បី​អោយ​សមត្ថកិច្ច​តាម​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ