ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ចិញ្ចឹមសត្វ​គោ​ទទួល​បាន​ពានរង្វាន់​ពី​សម្ដេច​តេ​ជោ​ហ៊ុន​សែន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោ​កណក់ ផ​ល្លី អាយុ​៣០​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​ថា…

ខេត្តកំពង់ឆ្នាំង ៖ លោ​កណក់ ផ​ល្លី អាយុ​៣០​ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ប្រាប់​ថា លោក​ទទួល​បាន​ចំណាក់​ថ្នាក់​លេខ​១ ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​២០១៨ លើ​ការ​ចិញ្ចឹមសត្វ​គោ ដោយ​ទទួល​បាន​ពានរង្វាន់​សម្ដេច​តេ​ជោ​ហ៊ុន​សែន​ជា​គោ​យន្ត​មួយ​គ្រឿងប្រាក់​១​លាន​រៀល និង​កាបូបស្ពាយ​មួយ ។

លោក​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​ឱកាស​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៨ ។

កសិករ​រូប​នោះ​បាន​បញ្ជាក់​ថា លោក​ធ្លាប់​ជា​និស្សិត​រៀន​នៅ​សកល​វិទ្យាល័យ​ចំការ​ដូង ផ្នែក​ពេទ្យសត្វ ។ ក្រោយ​បញ្ចប់​ការ​សិក្សា​លោក​បាន​រៀប​ការ​ប្រពន្ធ និង​រស់នៅ ភូមិ​ព្រែ​ហ្លួង ឃុំ​ព្រែ​ហ្លួង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ដោយ​ចាប់ផ្ដើម​ប្រកប​មុខ​របរចិញ្ចឹមគោ តែ​មិន​ច្រើន​ប៉ុន្មាន​ក្បាល​ទេ ។

ក្រោយមក​នៅ​ចុងឆ្នាំ​២០១៦ លោក​ក៏​បាន​ទិញ​ដី​នៅ​ក្នុងភូមិ​ដំណាក់​ព្រីង ឃុំ​ស្វាយ​ជុក ខេត្តកំពង់ឆ្នាំង​ចំនួន​១០ ដើម្បី​ពង្រីក​មុខ​របរចិញ្ចឹមគោ​ទ្រង់ទ្រាយ​ធំ​ជាង​មុន រហូត​មាន​គោ​ជាង​១០០​ក្បាល ។ ក្នុង​នោះ​មាន​មេ​សម្រាប់​ទុក​ពូជ​១២​ក្បាល មាន​បា​ចំនួន​២​ក្បាល ក្រៅពី​នោះ គឺ​គោ​ចិ​ញ្ជឹ​ម​យក​សាច់​សម្រាប់​លក់​ចេញ ។ ក្នុង​ក្រោល​របស់​គាត់​មាន​គោខ្មែរ គោកូនកាត់ និង​គោ​នាំ​ចូល​ពី​បរទេស​ដូច​ជា ពូជ​ប្រា​ម៉ាស់ ពូជ​ឥណ្ឌូ​ប្រ​ស៊ី​ល​ជាដើម ។

ក្រៅពី​ចិ​ញ្ជឹ​ម​គោ​ពូជ​បង្កាត់​យក​កូន លោក​បាន​ទិញ​គោ ដែល​មាន​សភាព​ស្គម​ៗ ខ្វះ​ជីវជាតិ​ពី​ប្រជាពលរដ្ឋ រួច​មក​បំប៉ន​ថែទាំ ចាក់​ថ្នាំ រយៈពេល​២​ទៅ​៣​ខែ គឺ​ធំធាត់​អាច​ចាប់​លក់​បាន​ហើយ ដោយ​អាច​ចំណេញ​ក្នុង​គោមួយ​ក្បាល​ពី​៦០​ទៅ​៨០​ម៉ឺន​រៀល ។

លោក​បាន​បញ្ជាក់​ថា សព្វថ្ងៃ​លោក​ទុក​ដី​ប្រមាណ​ជាង​៣​ហិ​កតា​សម្រាប់​ដាំ​ស្មៅ ក្នុង​នោះ​មាន​ស្មៅ​ក្នុងស្រុក និង​ស្មៅ​នាំ​ចូល​ពី​បរទេស​ធំ​ៗ​ល្អ ដែល​មានកំ​ពស់​ជាង​៣​ម៉ែត្រ ។

ចំណែក​ម៉ូយ​មក​ទិញ​គោ​របស់​គាត់​យក​ទៅ​កាប់​សាច់​មាននៅ​ផ្សារ​ត្រាច និង​រាជធានី​ភ្នំពេញ​ជាដើម​គេ​ប្រាប់​ថា គោ​របស់​គាត់​មាន​សាច់​ល្អ មិន​ដូច​គោ​ឲ្យ​ចំណី​ផ្សេង​ៗ​នោះ​ឡើយ ។

យ៉ាងនេះ​ក្តី​លោក​បាន​ប្រាប់​ពី​បច្ចេកទេស​នៃ​ការ​ឲ្យ​ចំណី​គោ​ថា គោ​១​ក្បាលមាន​ទម្ងន់ ប្រមាណ​២០០​គីឡូក្រាម​ឲ្យ​ចំណី​ស្មៅ​ស្រស់​១​ថ្ងៃ​២០​គីឡូក្រាម , គោ​មាន​ទម្ងន់​ពី​២០០ ទៅ ៣៥០​គីឡូក្រាម​ឲ្យ​ស្មៅ​ក្នុង​មួយ​ថ្ងៃ​៣០​គីឡូក្រាម ។

ក្រៅពី​នោះ​មាន​ចំណី​ផ្អាប់​ធ្វើ​ជា​ផ្អក សម្រាប់​ឲ្យ​បន្ថែម​ផ្សេង​ទៀត​ផង​ដែរ ។ លោក ណ​ក់ ផ​ល្លី បាន​បញ្ជាក់​ចុង​ក្រោយ​ថា បច្ចុបន្ន​លោក​មាន​កម្មករ​ចំនួន​៥​នាក់ ។ ជាមួយ​គ្នា​នេះ​ដើម្បី​ទិញ​គោ​ស្គម​ៗ​បាន​ពី​ប្រជាពលរដ្ឋ លោក​បាន​ដាក់​បណ្តាញ​តាម​ភូមិ ដើម្បី​ទាក់ទង​រក​ទិញ​គោ​ទាំងនោះ​មក​ថែបំប៉ន ប៉ុន្តែ​គោ​តូច​ៗ មិន​យក​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ