ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រីថា បើធ្លាយនឹង​សម្លា.ប់ម៉ាពូជ… ប្រុសថា ៣លើកនេះមិនដែល​បង្ខំទេ

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០នាទី​យប់​ថ្ងៃ​ទី​២៧ ​ឧសភា ស្ថិត​នៅ​ភូមិ​​ទូល​ស្នូល ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ​​ពាក់ព័ន្ធ​ក្នុង​ករណី​រំលោភ​សេពសន្ថវ​: ​។ ​លោក​សុខ…

​ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១០នាទី​យប់​ថ្ងៃ​ទី​២៧ ​ឧសភា ស្ថិត​នៅ​ភូមិ​​ទូល​ស្នូល ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ​​ពាក់ព័ន្ធ​ក្នុង​ករណី​រំលោភ​សេពសន្ថវ​: ​។ ​លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ស៊ិ​ន សាន អាយុ​៣២​ឆ្នាំ រីឯ​នារី​​រង​គ្រោះ​ អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងភូមិ​​-​ឃុំ​​ជាមួយ​គ្នា ។

លោក​អធិការ​បាន​បញ្ជាក់​ថា  ​ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ឃាត់ខ្លួន បន្ទាប់​ពី​ម្តាយ​ជន​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង​​​ចោទប្រកាន់​ជន​នេះ​ថា បាន​ល្បួង​កូនស្រី​គាត់​យក​ទៅ​បង្ខំ​រួម​ភេទ​បាន​សម្រេច​រហូត​៣​លើក​ ជាមួយនឹង​ការ​គំរាម​​សម្លាប់​ ។ លោក​​បន្ត​ថា បើ​តាម​ការ​បំភ្លឺ​ គឺ​ជនសង្ស័យ​ចាប់រំលោភ​នាង​បាន​៣​លើក និង​លើក​ចុង​ក្រោយ​ នៅ​ថ្ងៃ​ទី​២៣ ​ឧសភា នៅ​ឯ​វាលស្រែ​ខាងក្រោយ​ភូមិ លុះ​បែកធ្លាយ​ដល់​ម្ដាយ​នាង​ក៏​ប្ដឹង​តែ​ម្ដង​។​

​បើ​តាម​ម្ដាយ​នារី​រង​គ្រោះ​​ប្រាប់​សមត្ថកិច្ចទៀត​​ថា ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គាត់​ហាក់​ឃើញ​កូនស្រី​មាន​សភាព​ចម្លែក​ ហើយ​គាត់​ក៏​បាន​សួរនាំ​ទើប​បែកធ្លាយ​រឿងអាស្រូវ​នេះ​តែ​ម្ដង​។ គាត់​និយាយ​ថា បើ​តាម​កូន​ស្រី​និយាយ​ប្រាប់​គាត់ គឺ​ឈ្មោះ​សាន នេះ​បាន​ល្បួង​នាង​ឲ្យ​ទៅ​វាលស្រែ ហើយ​ចាប់រំលោភ​បាន​៣​លើក​ជា​បន្តបន្ទាប់ គឺ​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២៣​ឧសភា នៅ​វាលស្រែ​។ ក្រោយ​ពី​ធ្លាយ​រឿង​នេះ​ទើប​គាត់​ទៅ​ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង​ទៅ​។​

​តាម​ការ​ស្រង់​សំដី​នារី​រង​គ្រោះ​​បាន​និយាយ​ដែរ​​ថា នាង​បាន​ស្គាល់គ្នា​ជាមួយ​ឈ្មោះ​សាន នេះ តែ​មិន​មាន​ទំនាក់ទំនង​ស្នេហា​អ្វី​ជាមួយ​គ្នា​ទេ​។ ឈ្មោះ​សាន បា​នប​បូល​នាង​ទៅ​ស្រែ​ឆ្ងាយ​ពី​ភូមិ លុះដល់​កន្លែង​ស្ងាត់​ ក៏​ចាប់បង្ខំ​រំលោភ​នាង​តែ​ម្ដង​។ នាង​បាន​បញ្ជាក់​ថា រាល់​លើក​ឈ្មោះ​សាន តែង​គំរាម​​សម្លាប់​នាង​ទាំង​ពូជ​​ ​បើ​នាង​ហ៊ាន​ទម្លាយ​រឿង​នេះ តែ​នៅ​ពេល​ម្ដាយ​នាង​សួរនាំ​ខ្លួន​ក៏​និយាយ​ប្រាប់​ម្ដាយ​តែ​ម្ដង​ទៅ។​

​ផ្ទុយ​ពី​ការ​ចោទប្រកាន់​របស់​នារី​ខាងលើ​នេះ បើ​តាម​ជនសង្ស័យ​ឈ្មោះ​មិន សាន ដែល​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ពិតជា​បាន​រួមមេត្រី​ជាមួយ​នាង​បាន​ចំនួន​៣​លើក​មែន តែ​មិន​បាន​ចាប់បង្ខំ​នាង​ទេ​។ ជន
​នេះ​ បាន​និយាយ​ថា ខ្លួន​និង​នាង​បាន​ស្រលាញ់​គ្នា ហើយ​បាន​ព្រមព្រៀង​គ្នា​រួមមេត្រី ហើយ​ក៏​គ្មាន​ការ​គំរាម​សម្លាប់​នាង​ទាំង​ពូជ​ ដូច​ការ​ចោទប្រកាន់​របស់​នាង​និង​ម្ដាយ​នាង​ដែរ​។​

​លោក​សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល​ក៏​បាន​និយាយ​ដែរ​ថា បើ​តាម​ចម្លើយ​នៃ​ភាគី​ទាំង​២​ គឺ​មានការ​ផ្ទុយ​គ្នា តែ​យ៉ាងណា ​ដោយ​យោង​តាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​នារី​រង​គ្រោះ លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឱ្យ​ឃាត់​ខ្លួន​ជនសង្ស័យ​ឈ្មោះ​ស៊ិ​ន សាន យក​មក​សួរនាំ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ ។

អត្ថបទសរសេរ ដោយ