ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់​! ជីវិត​តែ​មួយប៉ប្រិចភ្នែក ស្លា.ប់​ឱប​គ្នា​ជាប់​

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​២​បងប្អូន​បាន​ឱប​គ្នា​លង់​ទឹក​ស្រះ​ស្លាប់​អាណោចអាធ័ម ខណៈ​ឪពុក​ម្តាយ​របស់​ពួក​គេ​បាន​ប្រើ​ឱ្យ​ដឹកគោ​ទៅ​ផឹកទឹក ហេតុការណ៍​បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ឧសភា ស្ថិត​នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ក្នុងភូមិ​ត្រពាំង​ទូក…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​២​បងប្អូន​បាន​ឱប​គ្នា​លង់​ទឹក​ស្រះ​ស្លាប់​អាណោចអាធ័ម ខណៈ​ឪពុក​ម្តាយ​របស់​ពួក​គេ​បាន​ប្រើ​ឱ្យ​ដឹកគោ​ទៅ​ផឹកទឹក ហេតុការណ៍​បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៨ ឧសភា ស្ថិត​នៅ​ចំណុច​ស្រះ​ទឹក​មួយ​កន្លែង ក្នុងភូមិ​ត្រពាំង​ទូក ឃុំ​បាក់​ស្នា ស្រុក​បារាយណ៍​។

លោក​វរសេនីយ៍ត្រី សន តា​ល់ អធិការរង​នគរបាល​ស្រុក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​ខាងលើ ១-​ឈ្មោះ ស៊ៀ​ន ឡា​ត់ ភេទ​ស្រី អាយុ​១៤​ឆ្នាំ និង​២-​ឈ្មោះ ស៊ៀន លី​ស ភេទ​ស្រី អាយុ​៨​ឆ្នាំ មាន​ឪពុក​ឈ្មោះ រស់ លៃ អាយុ​៤៣​ឆ្នាំ និង​ម្តាយ​ឈ្មោះ វន សាលី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​សាច់ញាតិ​និយាយ​ថា មុន​កើតហេតុ ក្មេង​ស្រី​ទាំង​ពីរ​នាក់​បងប្អូន​ត្រូវ​បាន​ឪពុក​ម្តាយ​ប្រើ​ឲ្យ​ពួក​នាង​ដឹកគោ​យក​ទៅ​ឲ្យ​ផឹកទឹក​ស្រះ​មួយ​កន្លែង​ដែល​មាន​ចម្ងាយ​​ប្រហែលជា​១៥០​ម៉ែត្រ​ពី​ផ្ទះ ដោយ​បាត់​កូន​ៗ​យូរ​ពេក​មិនឃើញ​ត្រឡប់​មក​ផ្ទះ ហើយ​ឃើញ​តែ​គោ​ដើរ​ចុះឡើង​ៗ ក៏​នាំ​គ្នា​ដើរទៅរ​កកូន​នៅ​ស្រះ​ទឹក​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​តែ​ស្បែកជើង​កូន​នៅ​លើគោក​ក្បែរ​មាត់​ស្រះ ។ ភ្លាម​នោះ​ក៏​នាំ​គ្នា​លោត​ចុះ​ទឹក​មុជ​រាវរក​ឃើញ​កូន​ទាំង​ពីរ​នាក់​អោប​គ្នា​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្នុង​ទឹកស្រះ​បាត់​ទៅ​ហើយ ដោយ ក៏​មិនដឹង​ថា ពួក​គេ​ទាំង​ពីរ​នាក់​ស្លាប់​ដោយសារ​ចុះ​ងូ​ជ​ទឹក ឬ​ក៏​ពេល​ដែល​ដឹកគោ​ទៅ​ឲ្យ​ផឹកទឹក​ស្រះ​នោះ​ត្រូវ​ប្អូនស្រី​រអិល​ជើង​ធ្លាក់​ចូល​ទឹក ហើយ​បងស្រី​ឃើញ​ក៏​ចុះ​ទៅ​ជួយ ទើប​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​យ៉ាង​ដូច្នេះ​នោះ​ឡើយ ហើយ​ក៏​នាំ​គ្នា​ស្រង់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​យក​មក​ផ្ទះ​។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ដល់ទី​កន្លែង​កើតហេតុ​ពិនិត្យ​​សព​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ទៅ​លង់ទឹក​ស្រះ​ប្រាកដ​មែន ក៏​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ