ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេទ្យ​ត្បាញ​អាយ​ចាក់​ថ្នាំ​ស្លា.ប់​ម្នាក់ ធ្លាយ​រឿង​ប៉ូលិស​ស៊ីលុយ​៥០០​ដុល្លារ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អា​ធ៌​ម​នៅ​ពេល​ក្រុម​គ្រួសារ​ដឹក​ចេញពីផ្ទះ​ដល់​លើ​កំពង់ដរ ផ្លូវ​ត្រី​ត្រើយ​ខាងលិច ក្នុង​គោលបំណង​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ភ្នំពេញ ខណៈ​នៅ​មុន​ពេល​ព្យាបាល​ជន​រង​គ្រោះ គ្រាន់តែ​គ្រុន​ផ្ដាសាយ​​រលាក​បំពង់ក​តិចតួច ហើយ​ប្រពន្ធ​បាន​ទៅ​តាម​ពេទ្យ​ឲ្យ​មក​មើល និង​ចាក់​ថ្នាំ​។ ទន្ទឹម​នឹង​នោះ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ…

ខេត្តកណ្ដាល ៖ បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោច​អា​ធ៌​ម​នៅ​ពេល​ក្រុម​គ្រួសារ​ដឹក​ចេញពីផ្ទះ​ដល់​លើ​កំពង់ដរ ផ្លូវ​ត្រី​ត្រើយ​ខាងលិច ក្នុង​គោលបំណង​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ភ្នំពេញ ខណៈ​នៅ​មុន​ពេល​ព្យាបាល​ជន​រង​គ្រោះ គ្រាន់តែ​គ្រុន​ផ្ដាសាយ​​រលាក​បំពង់ក​តិចតួច ហើយ​ប្រពន្ធ​បាន​ទៅ​តាម​ពេទ្យ​ឲ្យ​មក​មើល និង​ចាក់​ថ្នាំ​។

ទន្ទឹម​នឹង​នោះ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ គឺ​នៅ​ក្រោយ​ពេល​ជន​រង​គ្រោះ​ស្លាប់​ហើយ ស្រាប់តែ​បែកធ្លាយ​រឿង​ចោទប្រកាន់​ថា គ្រូពេទ្យ​បាន​ឲ្យ​លុយ​ទៅ​នគរបាល​ស្រុក​ល្វាឯម​ចំនួន​៥០០​ដុល្លារ ដើម្បី​បិទ​រឿង​កុំ​ឲ្យ​ធ្វើ​របាយការណ៍​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចំណុច​ភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ ស្រុក​ល្វាឯម កាលពី​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៧ ឧសភា ។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ជា​មនុស្ស​ប្រុស​អាយុ​ជាង​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កើតហេតុ​។ រីឯ​គ្រូពេទ្យ​ព្យាបាល​ឈ្មោះ​ពេទ្យ​វែង មាន​ទីលំនៅ​ភូមិ​ជាមួយ​គ្នា​។

ក្រុម​គ្រួសារ​គ្រូពេទ្យ​បាន​ប្រាប់​ថា ពេទ្យ វែង​ពិតជា​បាន​ទៅ​ព្យាបាល​ជន​រង​គ្រោះ​មែន គឺ​ទៅ​ចាក់​ថ្នាំ​នៅផ្ទះ​ជន​រង​គ្រោះ ខណៈ​នៅ​ព្រលឹម​ថ្ងៃ​កើតហេតុ ប្រពន្ធ​ជន​រង​គ្រោះជា​អ្នក​មក​តាម​ពេទ្យ​ឲ្យ​ទៅ​មើល ហើយ​កន្លង​មក​ពេទ្យ វែង តែងតែ​ទៅ​ព្យាបាល​ជំងឺ​ឲ្យ​អ្នក​ផ្ទះ​នោះ​ជា​ប្រចាំ​។ ប៉ុន្តែ​មិន​ដែល​មាន​បញ្ហា​ដូច​ពេល​នេះ​ទេ និយាយ​រួម​ទើបតែ​ភ្លាត់ស្នៀត​ម្នាក់​ហ្នឹង​។

ពលរដ្ឋ​នៅ​ភូមិ​ខាងលើ​បាន​លើក​ឡើង​ថា ពេទ្យ​វែង​នេះ​តែងតែ​ដើរ​ព្យាបាល​ចាក់​ថ្នាំ​ព្យួរ​សេរ៉ូម​ឲ្យ​ពលរដ្ឋ​ក្នុងភូមិ​ជា​យូរ​ឆ្នាំ​មក​ហើយ ទាំង​ដែល​ខ្លួន​មិន​មាន​សញ្ញាបត្រ​បញ្ជាក់​ការ​សិក្សា​អី​ទេ គឺ​គាត់​ជា​ពេទ្យ​ជំរុំ​ពី​ដើម​។

ប្រភព​បន្ត​ថា ករណី​នេះ​គឺ​បណ្ដាល​មក​ពី​គ្រូពេទ្យ​ចាក់​ថ្នាំ​ខុស​បច្ចេកទេស ទើប​ប្រតិកម្ម​ស្លាប់​ជន​រង​គ្រោះ បន្ទាប់​ពី​ដក​ម្ជុល​ភ្លាម​ៗ ហើយ​ពេល​នោះ​ក្រុម​គ្រួសារ​មិន​អស់ចិត្ត​បាន​ដឹក​ជន​រង​គ្រោះ​ឆ្លង​កំពង់ដ​ផ្លូវ​ត្រី​ដល់ត្រើយ​ម្ខាង ទើប​ដឹក​សព​មក​វិញ​ធ្វើបុណ្យ​តែ​ម្ដង​។ ជាមួយ​គ្នា​នោះ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម គេ​ឃើញ​នគរបាល​បាន​មក​ពិនិត្យ​សព និង​សួរនាំ​គ្រូពេទ្យ រួច​ក៏​ទៅ​វិញ​បាត់​អស់ ស្រាប់តែ​លេចឮ​ថា ពេទ្យ​វែង​ឲ្យ​លុយ​ចំនួន​៥០០​ដុល្លារ ទៅ​នគរបាល​ស្រុក ដើម្បី​បិទ​រឿង​មិន​ធ្វើ​របាយការណ៍​។

ចំពោះ​ការ​លើក​ឡើង​ខាងលើ​លោកគ្រូ​ពេទ្យ​ឈ្មោះ​វែង បាន​គេចវេះ​មិន​ជួប​អ្នកកាសែត ឬ​បកស្រាយ​ឡើយ​ប៉ុន្តែ​លោក ហេង សុផល អធិការ​ស្រុក​ល្វាឯម បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ឲ្យ​ដឹង​ថា រឿង​នេះ​លោក​ឲ្យ​ជំនាញ​បច្ចេកទេស​ទៅ​ពិនិត្យ​ដែរ ប៉ុន្តែ​ក្រុម​គ្រួសារ​គេ​ថា មិនបាច់​ពិនិត្យ​ទេ​ជា​រឿង​ជំងឺ​។ លោក​បន្ត​ថា រឿង​ចោទ​ប៉ូលិស​យក​លុយ​ពី​គ្រូពេទ្យ​៥០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការ​បិទ​រឿង​នោះ ជា​រឿង​មិន​ពិត​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ