ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អាច​មាន​ផ្ទៃពោះ ទោះបីជា​រាំងរដូវ​ក៏​ដោយ

5 ឆ្នាំ មុន

សម្រាប់​អ្នក​ដែល​គិត​ថា ពេលវេលា​អាច​មានកូន​របស់​ពួក​គេ​ហួសហើយ​នោះ នេះ​អាច​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ពួក​គេ ព្រោះ​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​បាន​រក​ឃើញ​នូវ​របៀប​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​បាន​ទោះបីជា​ក្រោយ​រាំងរដូវ​ហើយ​ក៏​ដោយ ។ ពួក​គេ​និយាយ​ថា ការ​មក​រដូវ​នឹង​ត្រូវ​ចាប់ផ្តើម​ឡើង​វិញ​ម្តងទៀត តាម​រយៈ​ជំរុញ​ដល់​ក្រពេញ​អូវែ​ឲ្យ​រស់​ឡើង​វិញ ដើម្បី​បញ្ចេញ​មេជី​វិត​ញី ទោះបីជា​ស្ត្រី​នោះ​មិន​មក​រដូវ​រយៈពេល​៥​ឆ្នាំ​ហើយ​ក៏​ដោយ…

សម្រាប់​អ្នក​ដែល​គិត​ថា ពេលវេលា​អាច​មានកូន​របស់​ពួក​គេ​ហួសហើយ​នោះ នេះ​អាច​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ពួក​គេ ព្រោះ​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​បាន​រក​ឃើញ​នូវ​របៀប​ធ្វើ​ឲ្យ​មាន​ផ្ទៃពោះ​បាន​ទោះបីជា​ក្រោយ​រាំងរដូវ​ហើយ​ក៏​ដោយ ។ ពួក​គេ​និយាយ​ថា ការ​មក​រដូវ​នឹង​ត្រូវ​ចាប់ផ្តើម​ឡើង​វិញ​ម្តងទៀត តាម​រយៈ​ជំរុញ​ដល់​ក្រពេញ​អូវែ​ឲ្យ​រស់​ឡើង​វិញ ដើម្បី​បញ្ចេញ​មេជី​វិត​ញី ទោះបីជា​ស្ត្រី​នោះ​មិន​មក​រដូវ​រយៈពេល​៥​ឆ្នាំ​ហើយ​ក៏​ដោយ ។

អ្នក​វិទ្យាសាស្ត្រា​​ទទួល​ជោគជ័យ ក្នុង​ការ​បង្កាត់​មេជី​វិត​ញី​ពីរ​គ្រាប់ ជាមួយនឹង​មេជី​វិត​ឈ្មោល ដែល​ជា​ប្តី​របស់​គាត់ ។ ឥឡូវនេះ​អំប្រ៊ីយ៉ុង​ដែល​ឡើង​នោះ ត្រូវ​រក្សា​ទុក​ក្នុង​ទឹកកក មុន​ដាក់​វា​ទៅ​កាច់​សំបុក​ក្នុង​ស្បូន ។ អ្នកជំនាញ​ខាង​រោគ​ស្ត្រី Konstantino Sfakianoudis ដែល​ឡ​មក​ពី​គ្លីនិក​ក្រិ​ក Fertility Clinic Genesis Athen និយាយ​ថា វា​នឹង​ផ្តល់​នូវ​ក្តី​សង្ឃឹម​មួយ សម្រាប់​ស្ត្រី​រាំងរដូវ​ហើយ អាច​មាន​ផ្ទៃពោះ​បាន​វិញ តាម​រយៈ​ការ​ប្រើប្រាស់​ហ្សែ​ន​របស់​ពួក​គេ​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ក្រពេញ​អូវែ អាច​ចាប់ផ្តើម​រស់​ឡើង​វិញ​ម្តងទៀត ជាមួយនឹង​ការ​ព្យាបាល​ដោយ​ឈាម ដើម្បី​ជួយ​ឲ្យ​របួស​ឆាប់​ជា នោះ​គឺ Platelet-rich Plasma (PRP) ដែល​អាច​ជួយ​ជំរុញ ដល់​ការ​លូតលាស់​ជាលិកា និង​សរសៃឈាម ។ នៅ​ពេល​ចាក់​បញ្ចូល​វា ទៅ​ក្នុង​ក្រពេញ​អូវែ​ចាស់ នឹង​ធ្វើ​ឲ្យ​ការ​មក​រដូវ​កើតឡើង​ម្តង​ទៀត ហើយ​ក៏​អាច​បញ្ចេញ​មេជី​វិត​ញី ដើម្បី​បង្ក​កំណើត​បាន​ដែរ ៕

​ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ