ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកដោះ​កន្លាត​អាច​នឹង​ក្លាយទៅជា​អាហារ​ល្អ​បំផុត​លើ​លោក

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ទឹកដោះ​កន្លាត​មួយ​ប្រភេទ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​មាន​ជីវជាតិ​ច្រើន​លើសលប់​ដែល​អាច​ក្លាយជា​អាហារ​ល្អ​បំផុត​លើ​លោក​នៅ​ថ្ងៃ​អនាគត ។ សូមកុំ​គិត​ថា វា​ជា​ទឹកដោះ​របស់​កន្លាត​នៅ​ក្នុងផ្ទះ​របស់​យើង​អី ។ វា​ជា​កន្លាត​ប្រភេទ…

តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា ទឹកដោះ​កន្លាត​មួយ​ប្រភេទ​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា​មាន​ជីវជាតិ​ច្រើន​លើសលប់​ដែល​អាច​ក្លាយជា​អាហារ​ល្អ​បំផុត​លើ​លោក​នៅ​ថ្ងៃ​អនាគត ។

សូមកុំ​គិត​ថា វា​ជា​ទឹកដោះ​របស់​កន្លាត​នៅ​ក្នុងផ្ទះ​របស់​យើង​អី ។ វា​ជា​កន្លាត​ប្រភេទ Pacific Beetle ដែល​វា​កើតកូន​ចេញ​មក​ដូច​មនុស្ស​ដោយ​មិន​មាន​ចេញ​ជា​ស៊ុត ។ ពេល​កូន​របស់​វា​នៅ​ក្នុង​ផ្ទៃ​វា​បាន​បញ្ចេញ​សារធាតុ​រាវ​ពណ៌​ស​សម្រាប់​ឲ្យ​កូន​វា​ប្រើប្រាស់​ក្នុង​ការ​លូតលាស់ ។

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា សារធាតុ​ពណ៌​ស​នោះ​មាន​ជីវជាតិ​ច្រើន​លើសលប់ ។ វា​អាច​ផ្តល់​ថាមពល​ច្រើន​ជាង​ទឹកដោះ​ក្របី​ដល់​ទៅ​បី​ដង ។ សារធាតុចិញ្ចឹម​នោះ​រួម​មាន ប្រូតេអ៊ីន អាស៊ីត​អា​មី​ណេ​សំខាន់​ៗ លីពីត និង​ស្ករ ។ ដោយសារ​តែ​សារធាតុ​ទាំងនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​កូន​របស់​កន្លាត​ប្រភេទ​នេះ​អាច​លូតលាស់​លឿន​ជាង និង​ធំ​ជាង​កន្លាត​ដទៃ ។

អ្វី​ដែល​ជា​បញ្ហា​គឺ​របៀប​យក​ទឹកដោះ​កន្លាត ។ អ្នក​ស្រាវជ្រាវ​មិន​ទាន់​រក​វិធី​ប្រសើរ​ក្នុង​ការ​យក​ទឹកដោះ​វា​នៅឡើយ​ទេ​ព្រោះថា គេ​ត្រូវការ​កន្លាត​ដល់​ទៅ​១០០០​ក្បាល​ដើម្បី​បាន​ទឹកដោះ​១០០​ក្រាម ។ នេះ​ពិតជា​ពិបាក​ខ្លាំង​ណាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ