ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧​នាក់នេះចេះនាំគ្នា​លួច​សម្ងំ​​ស្ងាត់​ៗធ្វើរឿងបែបហ្នឹង​ក្នុង​បន្ទប់​ជួលកើត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​សហការ​ជាមួយ​ប៉ូលិស​អធិការ​ក្រុង និង​ប៉ូលិស​មូលដ្ឋាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ចាត់ចែង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ញៀន​ថ្នាំ​៧​នាក់​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​១​នៅ​ក្នុង​ក្រុង​សៀមរាប រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ​ហើយ​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។ ហេតុ​ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​សហការ​ជាមួយ​ប៉ូលិស​អធិការ​ក្រុង និង​ប៉ូលិស​មូលដ្ឋាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ចាត់ចែង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ញៀន​ថ្នាំ​៧​នាក់​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​១​នៅ​ក្នុង​ក្រុង​សៀមរាប រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ​ហើយ​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ហេតុ​ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​ស្ថិត​នៅ​ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប និង​នៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ។

តាម​ប្រភព​ពី​កម្លាំង​នគរបាល​ជំនាញ​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​៧​នាក់​នោះ​ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​ជា​បន្តបន្ទាប់ ក្នុង​នោះ​ធ្វើការ​ដកហូត​វត្ថុ​តាង​រួម​មាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក ចំនួន​៣​កញ្ចប់ ស្មើនឹង​ទំងន់​៧​ក្រាម​(​ទំងន់​សុទ្ធ​),​ឧបករណ៍​ប្រើប្រាស់​, សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៧​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ