ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលពេញមន្ទីរពេទ្យបង្អែក​​អ្នក​លឿង ក្រោយក្រុមគ្រូពេទ្យ​វះកាត់​ស្ត្រីម្នាក់​

5 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មាន​រឿង​នឹក​ស្មាន​មិន​ដល់​មួយ ​និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ផង​ដែរ​ ក្រោយ​​ពី​​ក្រុម​គ្រូពេទ្យ​បាន​​វះកាត់បង្កើត​​​​ទារកចម្លែក​​​​មាន​ក្បាល​តែ​មួយ ប៉ុន្តែ​មានខ្លួន​ដល់​ទៅ​២ ហើយ​មាន​ជើង​៤ និង​ដៃ​៤​ ។…

​ខេត្ត​ព្រៃវែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា មាន​រឿង​នឹក​ស្មាន​មិន​ដល់​មួយ ​និង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ផង​ដែរ​ ក្រោយ​​ពី​​ក្រុម​គ្រូពេទ្យ​បាន​​វះកាត់បង្កើត​​​​ទារកចម្លែក​​​​មាន​ក្បាល​តែ​មួយ ប៉ុន្តែ​មានខ្លួន​ដល់​ទៅ​២ ហើយ​មាន​ជើង​៤ និង​ដៃ​៤​ ។ ​ហេតុ​ការ​ណ៍នេះ ​​​កើតឡើង​កាលពី​​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៥ ឧ​​សភា ស្ថិត​​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​ ។​

​ប្រភព​​ពី​ក្រុម​គ្រូពេទ្យ​នៅ​ក្នុង​មន្ទីរពេទ្យ​បានអោយ​ដឹង​ថា ទារកចម្លែក​នេះ​បាន​ចាប់កំណើត​​ក្នុង​គ្រួសារ​មួយ ដែល​ជា​គ្រូពេទ្យ​បម្រើ​ការ​​នៅ​ស្រុក​ពាម​​ជរ និង​មាន​ទីលំនៅ​ក្នុងស្រុក​ពាមរ​ក៍​ ខេត្តព្រៃវែង ហើយ​ក៏​ជា​កូន​ដំបូង​សំរាប់​គ្រួសារ​នេះ​ដែរ ​។ ​​ប្រភព​ដដែល​​បន្ត​ថា ម្តាយ​ទារកចម្លែក​នេះ ត្រូវ​បាន​ក្រុម​គ្រូ​សារ​នាំ​មក​ដល់​មន្ទីរពេទ្យ​នៅ​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ដដែល ហើយ​ក្រោយ​ពី​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា ស្ថានភាព​អ្នក​ម្តាយ​មិន​ស្រួលពិបាក​បង្កើតកូន ទើប​នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល ក្រុម​គ្រូពេទ្យ​ក៏​សម្រេច​ធ្វើការ​វះកាត់​បង្កើត ។ ​ ​ជា​លទ្ធផល ការ​វះកាត់​នេះ​ក៏​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​បែរជា​មានរឿង​ភ្ញាក់ផ្អើល​កើត​ឡើង ដោយសារ​តែ​ទារក​ដែល​ក្រុម​គ្រូពេទ្យ​វះកាត់​បង្កើត​បាន គឺជា​ទារក​ចំឡែក​ដែល​មាន​ក្បាល​មួយ ខ្លួន​២ និង​ដៃ​៤​ជើង​៤ ហើយ​ពុំ​មាន​ដុះ​ហេតុ​បញ្ជាក់​ថា ​ជា​ស្រី​ឬ​ប្រុស​នោះ​ទេ ដែល​គេ​កម្រ​និង​ជួប​ប្រទះ​បំផុត​ ។​

ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​ថា ថ្វី​ដ្បិត​តែ​ការ​វះកាត់​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​ក្រោយ​ពី​ចាប់កំណើត​បាន​ប្រមាណ​ជា​១​ម៉ោង​ប៉ុណ្ណោះ ទារក​ចម្លែកនេះ​ក៏​បាន​ស្លាប់​​ទៅ​វិញ ហើយ​ក្រុម​គ្រួសារ ក៏​បាន​នាំ​យក​សាកសព​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​វិញនៅ​ក្នុង​ថ្ងៃ​ដដែល​នោះ​តែ​ម្តង ចំណែកឯ​ម្តាយ​​ គឺ​នៅ​សម្រាក​ព្យាបាល​មុខរបួស​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​នៅឡើយ​ទេ ។

អត្ថបទសរសេរ ដោយ