ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​សន្លប់​ស្ដូកស្ដឹង ខណៈ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ

5 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៣ និង​៣៥​នាទី រសៀល​ថ្ងៃ​សុក្រ ១១​កើត ខែជេស្ឋ ឆ្នាំច…

ខេត្ត​កែប ៖ បុរស​ម្នាក់​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ សន្លប់​ស្តូកស្តឹង​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៣ និង​៣៥​នាទី រសៀល​ថ្ងៃ​សុក្រ ១១​កើត ខែជេស្ឋ ឆ្នាំច សំ​រឹត​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០១៨​នេះ ខណៈ​បុរស​ម្នាក់​បាន​បើក​ម៉ូតូ​ម៉ាក​ស្គូ​ពី​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ជោគ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ខ្លួនឯង លើ​ថ្នល់ជាតិ​លេខ​៣៣ ត្រង់​ចំណុច​ស្ថានីយ​ប្រេង SL ស្ថិត​ក្នុងភូមិ​កំពង់​ត្រ​ត្រឡាច សង្កាត់​ព្រៃធំ ក្រុងកែប​។

សមត្ថកិច្ច​ចរាចរណ៍​ក្រុង​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​គឺ​បណ្តាល​មក​ពី​កត្តា​មនុស្ស​គឺ​ជន​រង គ្រោះ​ខ្លួនឯង ដែល​បើកបរ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​ខ្លាំង បើក​ដល់​ចំណុច​ផ្លូវ​កោង​បាន​ដួល​ខ្លួនឯង ដោយ​គ្មាន​អ្នក​ណា​បង្ក​ឡើយ​។

 ជន​រង​គ្រោះ​ដែល​ជួប​ហេតុការណ៍​ខាងលើ​មានឈ្មោះ សុ​ន សុធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​(​មុខរបរ​កសិករ​) បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រ ទេស​វៀតណាម​។ ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ស្គូ​ពី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ១Q-៧៨៣០ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ទៅ​ក្រុម​គ្រួសារ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ