ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ភ័យ​…! កំពុង​តែ​បើកបរ​សុខ​ៗ​ស្រាប់តែ​ឆេះ​ហុយ​ទ្រលោម

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 មួយ​គ្រឿង​ខណៈ​ដែល​កំពុង​បើកបរ​ស្រាប់តែ​មាន​អគ្គិភ័យ​កើតឡើង​ឆេះ​ផ្នែក​ខាង​មុខ​ផ្សែងហុយ​ទ្រលោម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៥ ឧសភា​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​៥៧…

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បាន​រាយការណ៍​ថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 មួយ​គ្រឿង​ខណៈ​ដែល​កំពុង​បើកបរ​ស្រាប់តែ​មាន​អគ្គិភ័យ​កើតឡើង​ឆេះ​ផ្នែក​ខាង​មុខ​ផ្សែងហុយ​ទ្រលោម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៥ ឧសភា​នេះ នៅ​លើ​ផ្លូវជាតិ​លេខ​៥៧ ត្រង់​ចំណុច​ខាង​មុខ​សាលា​បឋម​សិក្សា​ភ្នំ​សំពៅ ស្ថិត​ក្នុងភូមិ​ភ្នំ​សំពៅ​កើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​។

សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-300 នោះ​ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 2B-3968 ស៊េរី​ឆ្នាំ​២០០២ ដែល​ម្ចាស់​ឈ្មោះ ឌី​ន សៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ទាក ឃុំ​អូរ​តា​តោក ស្រុក​សំឡូត មុខរបរ​ធ្វើ​ចម្ការ​។ បើ​តាម​សមត្ថកិច្ច​ដែល​បាន​សួរនាំ ម្ចាស់​រថយន្ត​បាន​បញ្ជាក់​ថា រថយន្ត​នោះ​បាន​បង្ក​ជា​អគ្គិភ័យ ខណៈ​ដែល​កំពុង​ធ្វើ​ដំណើរ​ពី​បាត់ដំបង ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឯ​ស្រុក​សំឡូត​។ ប៉ុន្តែ​ពេល​បើក​ដល់​ចំណុច​ខាងលើ​ស្រាប់តែ​ផ្ទុះ​ឆេះ​ផ្នែក​ខាង​មុខ បង្ក​ជា​ផ្សែង​សក្បុស​ដោយ​មិនដឹង​មូលហេតុ តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ