ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ចម្លែក​ធ្លាប់​ពស់​ចឹក​មិន​អី ឲ្យ​ពស់វែក​ចឹក​រាល់​ស​ប្តា​ហ៍

5 ឆ្នាំ មុន

ហ្វី​លី​ពី​ន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​អ្នកឯកទេស​ចាប់​ពស់​ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​ពិស​របស់​ពស់ ។ Joe…

ហ្វី​លី​ពី​ន ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​ជា​អ្នកឯកទេស​ចាប់​ពស់​ត្រូវ​បាន​គេ​ដឹង​ថា មាន​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំង​នឹង​ពិស​របស់​ពស់ ។

Joe Quililan អាយុ​៣១​ឆ្នាំ មក​ពី​ទីក្រុង Cagayan de Oro បាន​ចាប់​ពស់វែក​ជា​លើក​ដំបូង​នៅ​អាយុ​១៤​ឆ្នាំ ។ កាលនោះ​ពស់វែក​បាន​ចឹក​គាត់ តែ​គាត់​មិន​បាន​ទៅ​មន្ទីរពេទ្យ​ទេ​ព្រោះថា ពិស​ពស់​​នោះ​ហាក់បីដូចជា​មិន​បង្ក​បញ្ហា​អ្វី​សោះ​លើ​រាង​កាយ​របស់​គាត់ ។

ក្រោយ​ៗ​មក Joe ចេះ​តែ​សាក​ឲ្យ​ពស់​ផ្សេង​ៗ​ទៀត​ចឹក​រហូត​ដល់​ពេល​ខ្លះ​ក៏​ចូល​ពេទ្យ​ដែរ ។ ដោយសារ​តែ​ចង់​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ខ្លួន​កាន់តែ​ខ្លាំង​ក្នុង​ការ​ប្រឆាំង​ជាមួយ​ពិសពស់ Joe បាន​យក​ពិសពស់​មក​ចាក់​ជា​រៀង​រាល់​ស​ប្តា​ហ៍ ។

ដោយសារ​តែ​សមត្ថភាព​ចម្លែក​នេះ​គាត់​ត្រូវ​បាន​គែ​អញ្ជើញ​ឡើង​កម្មវិធី​ទូរទស្សន៍​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ពិសេស ។ នៅ​ទីនោះ​គាត់​បាន​ឲ្យ​ពស់វែក​ចឹក​ហើយ​មាន​គ្រូពេទ្យ​នៅ​ជុំវិញ​ដើម្បី​ការពារ​ក្រែង​ធ្វើ​ទុក ។ តែ​គាត់​មិនកើត​អ្វី​សោះឡើយ​ដែល​ដល់​ថ្នាក់​គ្រូពេទ្យ​ក៏​មានការ​ភ្ញាក់ផ្អើល​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ