ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​ពលរដ្ឋ​ជាង​១០០​គ្រួសារ លើកគ្នា​តវ៉ា​ក្រោយ​ក្រុមហ៊ុន​តាក់​ជី​ឡៅ​កាយ​ដី​ផ្លូវ​លក់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​ជាង​២០​នាក់ ដែល​តំណាង​ឲ្យ​ជាង​១០០​គ្រួសារ​នៅ​ក្នុងភូមិ​ឈូក​ធំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល បាន​លើកគ្នា​ទៅ​កាន់​ទីតាំង​ផ្លូវ​ដែល​ក្រុមហ៊ុន​ជីកដី​តាក់​ជី​ឡៅ ដែល​កាយ​បំផ្លាញ​ដឹក​យក​អាច​ម៌​ដី​លក់ ធ្វើការ​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើ​យ៉ាងណា​ដឹក​ដី​យក​ទៅ ចាក់​បំពេញ​ផ្លូវ​ឲ្យ​ដូច​ដើម​ឡើង​វិញ​។…

ខេត្តកណ្ដាល ៖ ប្រជាពលរដ្ឋ​ជាង​២០​នាក់ ដែល​តំណាង​ឲ្យ​ជាង​១០០​គ្រួសារ​នៅ​ក្នុងភូមិ​ឈូក​ធំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល បាន​លើកគ្នា​ទៅ​កាន់​ទីតាំង​ផ្លូវ​ដែល​ក្រុមហ៊ុន​ជីកដី​តាក់​ជី​ឡៅ ដែល​កាយ​បំផ្លាញ​ដឹក​យក​អាច​ម៌​ដី​លក់ ធ្វើការ​តវ៉ា​សុំ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ធ្វើ​យ៉ាងណា​ដឹក​ដី​យក​ទៅ ចាក់​បំពេញ​ផ្លូវ​ឲ្យ​ដូច​ដើម​ឡើង​វិញ​។ ការ​តវ៉ា​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូ​រទេះភ្លើង​ថ្មី ឬ​ផ្លូវ​បង្គោល​ភ្លើង (​ផ្លូវ​កសាង​ក្នុង​របប​ប៉ុ​ល​ពត​) ស្ថិត​នៅ​ក្នុងភូមិ​ឈូក​ធំ ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ប្រជាពលរដ្ឋ​បាន​និយាយ​ថា កាលពី​ពេល​ថ្មី​ៗ​នេះ​ពួក​គាត់​បាន​ស្នើរ​សុំ​ឲ្យ​ក្រុមហ៊ុន​តាក់​ជី​ឡៅ​នេះ​ជួយ​សាងសង់​ស្ពាន​មួយ​ដែល​ចាស់​ទ្រុឌទ្រោម​តាម​ផ្លូវលំ​មួយ​ខ្សែ​អម​ផ្លូវ​រទេះភ្លើង​ថ្មី​នេះ​។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មិន​បាន​យល់ព្រម​ធ្វើ​ទេ បែរជា​សុំ​ដាក់ លូ​កាត់​ទទឹង​ផ្លូវ​រទេះភ្លើង​ថ្មី​នេះ​វិញ និង​បាន​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ​យល់ព្រម​ផង​ដែរ​។

ខណៈនោះ​ដោយសារ តែ​ចង់បាន​លូ​រំដោះ​ការ​លិចលង់​ពួក​គាត់​បាន​យល់ព្រម​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ដាក់​លូ​។ លុះដល់​វេលា​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ កន្លង​មកនេះ​មានការ​ធ្វើ​ពិធី​បើក​ការដ្ឋាន​ដាក់​លូ កាត់​ទទឹង​ផ្លូវ​ខាងលើ​នោះ ដែល​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោកនាយ​ឧត្ត​សេនីយ៍ ស៊ូ គឹ​ម​ស៊ុន ប្រធាន​គណៈ​ពង្រឹង​ឃុំ​ឆក់​ឈើ​នាង និង​ជា​អនុប្រធាន​គណៈ​ពង្រឹង​ស្រុក​អង្គស្នួល លោក នី​ម នី​រ៉ា​ដេ​ត អភិបាលស្រុក​អង្គស្នួល លោក តាក់ ជី​ឡៅ អនុប្រធាន​គណៈ​ពង្រឹង​ឃុំ​ឆក់​ឈើ​នាង និង​ជា​ឈ្មួញ​រណ្ដៅ​ដី​ខាងលើ និង​មានការ​ចូលរួម​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​ផង​ដែរ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ប៉ុន្តែ​ក្រោយ​ពេល​បើក​ករ​ដ្ឋា​ន​រួច​បាន​១​ថ្ងៃ​គឺ​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ពួក​គាត់​បានឃើញ​ក្រុមហ៊ុន តាក់​ជី​ឡៅ ដែល​ប្រធាន​ក្រុមហ៊ុន​នេះ​ឈ្មោះ​តាក់​ជី​ឡៅ អនុប្រធាន​ក្រុម​គណៈ​ពង្រឹង​ចុះ​ជួយ​ឃុំ​ឆក់​ឈើ​នាង​ដាក់​គ្រឿងចក្រ​ទៅ​កាន់​ទីនោះ​ធ្វើ​សកម្មភាព​កាយ​ដី​។​

 ពេល​នោះ​មុន​ដំបូង​ពួក​គាត់​ស្មានថា កាយ​ដាក់​លូ​ដែល​បើក​ការដ្ឋាន​នោះ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បែរជា​កាយ​ដី​ផ្លូវ ដាក់​រថយន្ត​ដឹក​ចេញ​ជា​បន្តបន្ទាប់​យក​ទៅ​លក់​បែប​នេះ​ទៅ​វិញ ដោយ​មិនមែន​កាយ​ទទឹង​ផ្លូវ​ដាក់ លូ​ឡើយ​។ ដី​ផ្លូវ​ខាងលើ​ត្រូវ​បាន​ក្រុមហ៊ុន​នេះ​បាន​កាយ​អស់​ប្រមាណ​២០០​ម៉ែត្រ​ជម្រៅ​ជិត​៣​ម៉ែត្រ និង​បាន​ដឹក​យក​ចេញ​តាម​រថយន្ត​យី​ឌុ​ប​កង់​១០ និង​កង់​៦​រាប់រយ​ឡាន​។ ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ដោយសារ​តែ​ទ​ង្វើ​បោកប្រាស់​លេង​បីសន្លឹក​ពី​សំណាក់​ក្រុមហ៊ុន​នេះ​មក​លើ​ពួក​គាត់​បែប​នេះ​ពួក​គាត់​មានការ​ក្ដៅក្រហាយ​ខ្លាំង​ណាស់ ហើយ​រហូត​មក​ដល់​វេលា​ល្ងាច​ថ្ងៃ​ទី​២២ ខែឧសភា ពួក​គាត់​បាន​ទៅ ហាមឃាត់​ឈប់​ឲ្យ​កាយ​តទៅ​ទៀត​។ ខណៈនោះ​ផ្លូវត្រូវ​បាន​ក្រុមហ៊ុន​តាក់​ជី​ឡៅ​នេះ​កំពុង​កាយ​ដឹក​ចេញ យ៉ាង​មមារ​ញឹក និង​បាន​ទំនាក់ទំនង​ទៅ​លោកស្រី​មេឃុំ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​។

ក្រោយមក​ក្រុមហ៊ុន​នេះ មិន​ព្រម​ឈប់​កាយ​ទេ​បាន​បន្ត​កាយ និង​ដឹក​ចេញ​រហូត​ដល់​យប់​ទើប​ឈប់ លុះ​ព្រឹក​ឡើង​បន្ត​កាយ និង​ដឹក​ចេញ​បានជា​ច្រើន​រថយន្ត​ទៀត ហើយដោយ​សារ​តែ​ពួក​គាត់​រករឿង​ខ្លាំង និង​ឃើញ​សារព័ត៌មាន​កោះសន្តិភាព​ចុះ​ផ្សាយ​ពី​បញ្ហា​នេះ ទើប​ឈប់ និង​ដឹក​គ្រឿងចក្រ​រត់​បាត់​។ ប្រជាពលរដ្ឋ​បាន​បន្ត​ថា កាលពី​ដំបូង​ក្រុមហ៊ុន តាក់​ជី​ឡៅ​នេះ បាន​ជីកដី​នៅ​ក្នុងភូមិ​ត្រពាំង​សុពណ៌ ឃុំ​ឆក់​ឈើ​នាង ប៉ុន្តែ​ដោយ​ទីនោះ​បាក់​ដី​ប្រជាពលរដ្ឋ​ច្រើន​ពេក ម្យ៉ាង​ក្បែរ​ភូមិដ្ឋាន​ប្រជាពលរដ្ឋ និង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្ដឹង​ច្រើន​ផង​។ ទើប​ប្ដូរ​ទីតាំង​មក​ជីកដី​នៅ​ក្នុងភូមិ​កណ្ដាល ឃុំ​ឆក់​ឈើ​នាង​ដដែល​នោះ​វិញ​ដែល រហូត​មក​ដល់​ពេល​នេះ​បាន​ក្លាយទៅជា​រណ្ដៅ​យ៉ាង​ធំ និង​ជ្រៅ​ហួស​បទដ្ឋាន​បច្ចេកទេស​ទៅ​ហើយ​។ ប៉ុណ្ណឹង​ហើយ​មិន​ទាន់​អស់ចិត្ត​ទេ ប្រធាន​ក្រុមហ៊ុន​នេះ​គឺ​លោក តាក់ ជី​ឡៅ ក្នុង​នាមខ្លួន​ជា​អនុប្រធាន​គណ​ពង្រឹង​ឃុំ​ឆក់​ឈើ​នាង​ផង បែរជា​មក​បោកប្រាស់​ពួក​គាត់​ថា ដាក់​លូ​ហើយ​បែរជា​កាយ​ដ​យក​ដី​ផ្លូវ​ដែល​មាន​កម្ពស់​ប្រមាណ​៣​ម៉ែត្រ ឲ្យ​រាបស្មើ និង​វាលស្រែ​បែប​នេះ​ទៅ​វិញ ពួក​គាត់​ពិតជា​មានការ​ថ្នាំងថ្នាក់​អាក់អន់ស្រពន់ចិត្ត​ខ្លាំង​ណាស់​។

ពេល​នេះ​ពួក​គាត់​ស្នើរ​សុំ​ឲ្យ​អាជ្ញាធរ​ស្រុក​អង្គស្នួល​ចាត់វិធានការ​ឲ្យ​ក្រុមហ៊ុន​នេះ​ដឹក​ដី​យក​ទៅ​ចាក់​បំពេញ​ផ្លូវ​សាធារណៈ​នេះ​ឲ្យ​ដូច​ដើម​វិញ​នោះ​ពួក​គាត់​និង​បញ្ឈប់​ការ​តវ៉ា​ហើយ បើ​មិន​ដូច្នោះ​ទេ​មិន​ឈប់​ឡើយ​។ ប្រភព​មួយ​នេះ​បាន​បញ្ជាក់​ថា ផ្លូវលំ​នោះ​រឹង​មាំ​ណាស់​មាន​ប្រវែង​រាប់រយ​គីឡូម៉ែត្រ​ទទឹង​ជាង​២០​ម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ ដោយ​បាន​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ​ផង​ដែរ​។ ផ្លូវ​នេះ​បាន​កសាង​ឡើង ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុ​ល​ពត ដែល​តាម​គម្រោង​គឺ​ដើម្បី​សាងសង់​ផ្លូវដែក​ដឹក​ទំនិញ​ពី ខេត្ត​ព្រះ​សីហ​នុម​ក​ភ្នំពេញ ឬ​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ​។ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​កសាង​ផ្លូវដែក ផង​របប​ប៉ុ​ល​ពត​ត្រូវ​រំដោះ​ហើយ​ក្រោយ​ថ្ងៃ​៧​មក​រា ឆ្នាំ​១៩៧៩​រហូត​មក​ពួក​គាត់​បាន​ប្រើប្រាស់ ដល់​សព្វ​ថ្ងៃនេះ​។

ហើយ​ក៏​មាន​ដាំ​បង្គោល​ភ្លើង​អគ្គី​ស​នី​ចេញពី​តំបន់​វា​រី​អគ្គី​ស​នី គី​រី​រម្យ​ចូល​មក​ភ្នំពេញ លើ​ផ្លូវ​មួយ​នេះ​ផង​ដែរ ហើយ​ពេល​នេះ​បង្គោល​ភ្លើង​អាច​ប្រឈម​នឹង​ការ​ដួល​រលំ ប្រសិនបើ​ក្រុមហ៊ុន​នេះ​កាយ​ដី​ផ្លូវ​អស់នោះ​។ អ្នក​ភូមិ​ខាងលើ​បាន​និយាយ​ថា ក្រោ​ពេល​ដែល​ពួក​គាត់​តវ៉ា​មាន​លោក​អភិបាលរង​ស្រុក​អង្គស្នួល​ខ​លម​ក​សួរ​ថា បើ​គេ​(​ក្រុមហ៊ុន​តាក់​ជី​ឡៅ​នេះ​)​ជួយ​អភិវឌ្ឍន៍​ផ្លូវ​១​ខ្សែ​ក្នុងភូមិ​ជា​ថ្នូរ​នឹង​ការ​កាយ​យក​ដី​ផ្លូវ​នេះ​តើ​ព្រម​អត់? ​ពួក​គាត់​ឆ្លើយ​ថា​អត់​ទេ​។ លោក​អភិបាលរង​ស្រុក​រូប​នោះ​បាន​សួរ​បន្ត​ថា ចុះ​កាយ​យក​ត្រឹម​កន្លះ​ម៉ែត្រ​ព្រម​ទេ? ពួក​គាត់​នៅ​តែ​បដិសេធន៍​មិន​ព្រម​ដដែល ហើយ​និយាយ​ថា ពួក​ខ្ញុំ​ចង់បាន​ឲ្យ​ក្រុមហ៊ុន​នេះ​ដឹក​ដី​ចាក់​បំពេញ​ផ្លូវ​ឲ្យ​ដូច​ដើម​វិញ​ប៉ុណ្ណោះ​គឺ​ចប់​ហើយ​។ ការ​ដែល​ខ​លម​ក​អន្តរាគមន៍​នេះ ពួក​គាត់​មិន​បានដឹង​ច្បាស់​ពី​គោលបំណង​ឡើយ ប៉ុន្តែ​គ្រាន់តែ​ដឹង​ខ្លះ​ៗ​ថា ទ​ង្វើ​នេះ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ក្រុមហ៊ុន​តាក់​ជី​ឡៅ និង​តម្រូវ​ចិត្ត​ក្រុមហ៊ុន​ដែល​ពុះ​ដី​ឡូត៍​នៅ​ក្បែរ​នោះ​ប៉ុណ្ណោះ​៕


https://youtu.be/yapftl9T2mk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ