ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​ម្នាក់​ទៀត​ហើយ អាណិត​ណាស់​កំពុង​តែ​ដកសំណាប​សុខ​ៗ​សោះ​!

5 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​កំពុង​ដកសំណាប ឧប្បត្តិហេតុ​គ្រោះ​ធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​កណ្តាល​វាលស្រែ កំពុង​ដកសំណាប នៅ​ភូមិ​ផ្លូវ​ទ្រាស…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​យ៉ាង​អាណោចអាធម៌ ខណៈ​កំពុង​ដកសំណាប ឧប្បត្តិហេតុ​គ្រោះ​ធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​០០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០១៨ ស្ថិត​នៅ​កណ្តាល​វាលស្រែ កំពុង​ដកសំណាប នៅ​ភូមិ​ផ្លូវ​ទ្រាស ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ករណី​រន្ទះបាញ់​ខាងលើ​នេះ​បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធម៌​ដែល​ជន​រង​គ្រោះ​ឈ្មោះ នាង ស៊ឺ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​យោង​តាម​ការ​និយាយ​រៀបរាប់​របស់​សាច់ញាតិ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ទៅ​ដកសំណាប ដើម្បី​ទុក​យក​ទៅ​ស្ទូង​គាប់​ជួន​ផ្ទៃមេឃ​ឡើង​ខ្មៅ​មាន​ភ្លៀង​ផ្គរ​រន្ទះ​ផង​នោះ ជន​រង​គ្រោះ​ក៏​ត្រូវ​រន្ទះបាញ់​ចំ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធម៌​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ក៏​ត្រូវ​បាន​សាច់ញាតិ​កូនចៅ​ដឹក​យក​ទៅ​ផ្ទះ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ដំណឹង​នេះ​សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ពេល​ដែល​មាន​ភ្លៀង​ផ្គរ​រន្ទះ​កើតឡើង​ម្តង​ៗ វា​អាច​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​យើង​គ្រប់​គ្នា​បាន ។

គួរ​កត់សម្គាល់​ផង​ដែល​ថា នៅ​ក្នុង​ខេត្តកំពង់ធំ​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ករណី​រន្ទះបាញ់​ស្លាប់​មនុស្ស​អស់​ជា​ច្រើន​នាក់ និង​រង​របួសធ្ងន់​ស្រាល ព្រមទាំង​ស្លាប់​គោ​អស់​មួយ​ចំនួន​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ