ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​មាន​ច្រើន​មែន មាន​មិន​ចេះ​អស់​សោះ​!

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​០៣​នាក់ បាន​ត្រូវ​មន្ត្រី​ជំនាញ​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​សោម ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​០៨​កញ្ចប់ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុង​ព្រៃ​ចំណុច​អូរ​កាប់​ជ្រូក…

ខេត្តពោធិ៍សាត់ ៖ មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​០៣​នាក់ បាន​ត្រូវ​មន្ត្រី​ជំនាញ​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អូរ​សោម ឃាត់ខ្លួន​រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ចំនួន​០៨​កញ្ចប់ កាលពី​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុង​ព្រៃ​ចំណុច​អូរ​កាប់​ជ្រូក ស្ថិត​ក្នុងភូមិ​ផ្ទះ​១ ឃុំ​ប្រ​ម៉ោ​យ និង​ចំណុច​អូរ​ក្របី​ងាប់ ស្ថិត​ក្នុងភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង ។

អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​វាល​វែង​លោក​ធាង ឡេ​ង​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង ០៣​នាក់​មាន​ទី​១- ឈ្មោះ ស៊ុន បុត្រ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ​ចម្ការ​ម្រេច រស់នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ស្រុក​វាល​វែង​(​ជា​អ្នក​ទទួល​ទិញ​) ទី​២- ឈ្មោះ ទេស ដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រៃ​កន្ទួត ស្រុក​បាកាន​(​ជា​អ្នកលក់​) និង​ទី​៣- ឈ្មោះ ហៃ លី​សេង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​បោស​គ ឃុំ​តា​លោ ស្រុក​បាកាន (​ជា​អ្នកលក់​) ។

លោក​វរសេនីយ៍ឯក​បន្ត​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​នូវ​វត្ថុ​តាង និង​សម្ភារ​រួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ដែល​សង្ស័យ​ថា ជា​សារធាតុ​ញៀន​ចំនួន​០៧​កញ្ចប់​តូច និង​០១​កញ្ចប់​ធំ​ស្មើរ​នឹង​ទម្ងន់ ៨.២៨​ក្រាម ។

ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ