ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វត្ថុ​ទាំងនេះមិន​គួរ​យក​មក​តុបតែង​លំនៅ​ឋានទេ នាំ​ឱ្យ​មាន​អពមង្គល

5 ឆ្នាំ មុន
  • ភ្នំពេញ

ការ​តុបតែង​លំនៅ​ឋាន ក្រៅពី​ភាព​ស្រស់​ស្អាត​ហើយ​នោះ មនុស្ស​ភាគច្រើន​តែង​គិត​ពី​ជំនឿ​ផ្សេង​ៗ​ចូល​មក​ពាក់ព័ន្ធ​ផង​ដែរ ហើយ​អ្នកខ្លះ​អាច​មាន​អារម្មណ៍​ថា ចង់រក​វត្ថុ​ថ្មី​ៗ​មក​តុបតែង​ផ្ទះ​ពួក​គេ​នៅ​ពេល​ឆ្នាំ​ថ្មី​ជិត​មក​ដល់ ជាដើម​។ យើង​មក​មើល​ថា ផ្ទះ​របស់​យើង​មាន​វត្ថុ​ទាំងនេះ​ដែរ​ឬទេ ដែល​គេ​ជឿជាក់​ថា វា​ជា​សំណាង​មិនល្អ​ដល់​ផ្ទះ…

ការ​តុបតែង​លំនៅ​ឋាន ក្រៅពី​ភាព​ស្រស់​ស្អាត​ហើយ​នោះ មនុស្ស​ភាគច្រើន​តែង​គិត​ពី​ជំនឿ​ផ្សេង​ៗ​ចូល​មក​ពាក់ព័ន្ធ​ផង​ដែរ ហើយ​អ្នកខ្លះ​អាច​មាន​អារម្មណ៍​ថា ចង់រក​វត្ថុ​ថ្មី​ៗ​មក​តុបតែង​ផ្ទះ​ពួក​គេ​នៅ​ពេល​ឆ្នាំ​ថ្មី​ជិត​មក​ដល់ ជាដើម​។ យើង​មក​មើល​ថា ផ្ទះ​របស់​យើង​មាន​វត្ថុ​ទាំងនេះ​ដែរ​ឬទេ ដែល​គេ​ជឿជាក់​ថា វា​ជា​សំណាង​មិនល្អ​ដល់​ផ្ទះ ហើយ​បើ​ផ្ទះ​យើង​មាន សូម​ណែនាំ​ឲ្យ​ប្រញាប់​យក​ចេញពីផ្ទះ ។

១-​ដាក់​កញ្ចក់​នៅ​ទល់មុខ​គ្រែ​គេង ៖
មានការ​ណែនាំ​ជា​ច្រើន​ថា ការ​ដាក់​កញ្ចក់​នៅ​ទល់មុខ​គ្រែ​គេង​នោះ មិនមែន​ជា​រឿង​ល្អ​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​នាំ​យក​បញ្ហា​ចូល​មក​ក្នុងផ្ទះ ។

២-​ទ្វារ​ខាង​មុខ​ផ្ទះ​ពណ៌​ខ្មៅ ៖
តាម​ជំនឿ​របស់​ជនជាតិ​ចិន ពណ៌​របស់​ទ្វារផ្ទះ គឺ​ចាត់ទុកជា​រឿង​សំខាន់​ដែល​មាន​ឥទ្ធិពល​ដល់​ការ​នាំ​មក​នូវ​សំណាងល្អ ឬ​សំណាងអាក្រក់​ចូល​ផ្ទះ ហើយ​ពណ៌​ខ្មៅ គឺជា​ពណ៌​ដែល​គេ​ជឿ​ថា អាច​នាំ​សំណាងអាក្រក់​ចូល​ផ្ទះ ។

៣-​ដើមឈើ​មាន​បន្លា ៖
គេ​ជឿ​ថា បន្លា​របស់​ដើមឈើ នឹង​នាំ​មក​នូវ​សំណាងអាក្រក់​មក​ឲ្យ​យើង ។ ដូច្នេះ គួរតែ​ចៀសវាង​ផង​ដែរ ។

៤-​ប្រតិទិន​ព្យួរ​ខុស​កន្លែង ៖
មនុស្ស​មួយ​ចំនួន​តែង​ព្យួរ​ប្រតិទិន​នៅ​ក្នុង​បរិវេណ​ទ្វារ​ខាង​មុខ​ផ្ទះ ដើម្បី​រំឭក​ការ​ចង​ចាំ​ពី​ពេលវេលា​កន្លង​មក​ក្នុង​ជីវិត ប៉ុន្តែ​វា​នឹង​ផ្តល់​ផល​មិនល្អ​សម្រាប់​រយៈពេល​យូរ​ដល់​អ្នក​រស់នៅ ។

៥-​រូប​សំពៅ​-​ទូក​ក្រឡាប់ ឬ​ផ្អៀង ៖
គឺជា​សញ្ញា​បង្ហាញ​ពី​ក្តី​ទុក្ខ និង​នាំ​មក​នូវ​កម្លាំង​ក្នុង​ផ្លូវ​អវិជ្ជមាន​ដល់​ក្រុម​គ្រួសារ ។

៦-​នាឡិកា​ងាប់ ៖
តាម​ជំនឿ​ហុងស៊ុយ​តែង​ណែនាំ​ថា យើង​មិន​គួរ​ទុក​របស់​បែកបាក់ ឬ​ខូច​ហើយ​នៅ​ក្នុងផ្ទះ​ឡើយ ជា​ពិសេស នាឡិកា​ងាប់ ព្រោះ​វា​មាន​ន័យ​ថា គឺជា​ការ​ស្លាប់​បាត់បង់​ជីវិត និង​អាច​នាំ​មក​នូវ​ភាព​ហិនហោច ឬ​ខាតបង់​ចូល​ក្នុងផ្ទះ ។

៧-​គ្រឿង​ប្រើប្រាស់​បាក់បែក (​ចាន​,​កែវ ឬ​វត្ថុ​ផ្សេង​ៗ) ៖
សម្រាប់​វត្ថុ​ដែល​បាក់បែក ឬ​ខូច​ហើយ​នោះ យើង​មិន​គួរ​ទុក​វា​នៅ​ក្នុងផ្ទះ​បន្ត​ទៀត​ទេ ព្រោះ​​គេ​ជឿ​ថា វា​នឹង​នាំ​មក​នូវ​តែ​ភាព​មិនល្អ​ចូល​មក​ក្នុង​ជីវិត និង​ផ្ទះ​របស់​យើង ។

៨-​ដើមឈើ​ងាប់ ៖
ក្រៅពី​ដើមឈើ​ដែល​មាន​បន្លា​ខាងលើ​ហើយ ការ​បណ្តោយ​ឲ្យ​មាន​ដើមឈើ​ងាប់​នៅ​ក្នុងផ្ទះ គឺ​ចាត់ទុកជា​ការ​បណ្តោយ​ឲ្យ​រឿង​មិនល្អ និង​សំណាងអាក្រក់​ចូល​មក​ក្នុង​ជីវិត ។ ដូច្នេះ បើ​អ្នក​គិត​ថា នឹង​ដាំ​ដើមឈើ​នោះ គួរតែ​ថែទាំ​វា​យ៉ាង​យកចិត្តទុកដាក់ ឬ​គួរ​ជ្រើសរើស​ដើមឈើ​ណា​ដែល​មិន​ចាំបាច់​ថែទាំ​ច្រើន ។

៩-​កៅអី​រង្គើ​ចុះឡើង និង​មិន​ប្រើប្រាស់ ៖
គ្រាន់តែ​កៅអី​រង្គើ​ទៅ​មក​បែប​គ្មាន​មនុស្ស​ណា​ម្នាក់​អង្គុយ គឺ​មើលទៅ​ដូច​ជា​ខ្មោចលង​ទៅ​ហើយ ហេតុនេះ គេ​ជឿ​ថា បើ​មាន​កៅអី​រង្គើ​ចុះឡើង​ដែល​យើង​មិន​បាន​ប្រើប្រាស់​នោះ ហើយ​ត្រូវ​បាន​គេ​ទុក​ចោល​នៅ​ក្នុងផ្ទះ គឺ​កម្លាំង​នៃ​ថាមពល​អាក្រក់​នឹង​ចូល​មក​ជំនួស​វិញ ។

រឿង​ទាំងនេះ​គឺជា​ជំនឿ​របស់​បុគ្គល​តែ​ប៉ុណ្ណោះ សាកល្បង​ពិចារណា និង​សម្រេចចិត្ត​ខ្លួនឯង​តាម​ភាព​សម​ស្រប​ចុះ ព្រោះ​មនុស្ស​ខ្លះ​អាច​ចូល​ចិត្ត​តុបតែង​ផ្ទះ​ដោយ​សម្ភារ​ចាស់​ៗ និង​មាន​អារម្មណ៍​ថា ការ​ប្រមូល​ទុក​នូវ​វត្ថុ​ពី​សម័យ​ដូនតា គឺជា​ការ​កត់ត្រា​នូវ​រឿងរ៉ាវ​ផ្សេង​ៗ​ក្នុង​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ