ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបំបែកជ្រុលទៅបុករបងវត្តមហាមន្រ្តី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បាន​បុក​គ្នា​នៅ​ផ្លូវបំបែក​ជា​៥​ធ្វើ​ឲ្យ​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​របង​វត្ត​មហាមន្ត្រី​បណ្តាល​ឱ្យ​រង​ការ​ខូចខាត ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​២៨៤ កែង​នឹង​ផ្លូវ​១៧៣ ខាងក្រោយ​វត្ត​មហាមន្ត្រី ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក…

រាជធានី​ភ្នំពេញ ៖ រថយន្ត​២​គ្រឿង​បាន​បុក​គ្នា​នៅ​ផ្លូវបំបែក​ជា​៥​ធ្វើ​ឲ្យ​រថយន្ត​មួយ​គ្រឿង​ជ្រុល​ទៅ​បុក​របង​វត្ត​មហាមន្ត្រី​បណ្តាល​ឱ្យ​រង​ការ​ខូចខាត ហេតុការណ៍​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​២៨៤ កែង​នឹង​ផ្លូវ​១៧៣ ខាងក្រោយ​វត្ត​មហាមន្ត្រី ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​​កា​ម៉ា​រី ស៊េរី​ចាស់​មួយ​គ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២I-៤៣៣៤ បើកបរ​ដោយ​​បុរស​៤​នាក់​តាម​ផ្លូវ​១៧៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​៥​ស្រាប់​តែ​​មាន​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​ឡិច​ស៊ី​ស RX-300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AT-៦៤៨៧ បើកបរ​ដោយ​នារី​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជា​៤​នាក់​បាន​ធ្វើ​ដំណើរ​ដំណើរ​តាម​ផ្លូវ​២៨៤​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មក​ចំណុច​កើតហេតុ​ក៏​បាន​បុក​គា្ន​ជាមួយ​រថយន្ត​កា​ម៉ា​រី​បណ្តាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស​នោះ​ខ្ទាត​ទៅ​បុក​នឹង​របង​វត្ត​ខូចខាត​តិចតួច ចំណែក​រថយន្ត​កា​ម៉ា​រី​ខ្ទេច​មួយ​កំណាត់​មុខ​ហើយ​អ្នកបើកបរ​រថយន្ត​ទាំង​២​នោះ​ពុំ​មាន​អ្នក​ណា​រង​របួស​ទេ​គ្រាន់តែ​ខូចខាត​រថយន្ត​ប៉ុណ្ណោះ ។

ក្រោយ​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​បាន​ច​ចារ​គ្នា​ដោយ​ភាគី​ខាង​រថយន្ត​ឡិច​ស៊ី​សបាន​យក​រថយន្ត​កា​ម៉ា​រី​ទៅ​ជួសជុល​ជូន​ម្ចាស់​គេ​វិញ ចំណែក​របង​វត្ត​ដែល​ខូចខាត​នោះ​ខាង​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ខាង​គណៈកម្មការ​វត្ត​សួរនាំ​សំណង​នៃ​ការ​ខូចខាត ហើយ​គណៈកម្មការ​ប្រាប់​ថា របង​វត្ត​នោះ​ជា​របស់​រួម​របស់​ញាតិ​ញោម​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ដូច្នេះ​ខាង​វត្ត​មិន​បាន​ដាក់​តម្លៃ​នោះ​ទេ​គឺ​ឱ្យ​ភាគី​រថយន្ត​បង្ក​ជួយ​ចេញ​តាម​សទ្ធា​ក្រោយមក​ខាង​ភាគី​រថយន្ត​បង្ក​បាន​ប្រមូល​លុយ​គ្នា​បាន​មួយ​ចំនួន​ប្រគល់​ឱ្យ​សមត្ថកិច្ច​ដើម្បី​សង​ទៅ​ខាង​វត្ត​បន្ត​ដើម្បី​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ