ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប​នឹង​ប្រកាស​ទទួលស្គាល់​គណបក្ស​នយោបាយ​ចំនួន​៤​បន្ថែម ខណៈ​គ្រោង​ប្រកាស​បញ្ចប់​នៅ​ថ្ងៃ​ទី​២១​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពីរ​ប្រកាស​ទទួលស្គាល់​គណបក្ស​នយោបាយ​ចំនួន​៥​រួច​មក​គ​.​ជ​.​ប នឹង​ប្រកាស​ទទួលស្គាល់​គណៈ​បក្សនយោបាយ​ចំនួន​៤​បន្ថែម​ទៀត ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា នៅ​ទីស្តីការ​គជ​បលោក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពីរ​ប្រកាស​ទទួលស្គាល់​គណបក្ស​នយោបាយ​ចំនួន​៥​រួច​មក​គ​.​ជ​.​ប នឹង​ប្រកាស​ទទួលស្គាល់​គណៈ​បក្សនយោបាយ​ចំនួន​៤​បន្ថែម​ទៀត ។ នេះ​បើ​តាម​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ឧសភា នៅ​ទីស្តីការ​គជ​បលោក ទេព នី​ថា អគ្គលេខាធិការ គជ​ប បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​គជ​ប​បាន​សម្រេច​ទទួលស្គាល់​គណបក្ស​នយោបាយ​ចំនួន​៥ រួម​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ។

លោក​បន្ត​ថា គ​.​ជ​.​ប​នឹង​ប្រកាស​ទទួលស្គាល់​គណបក្ស​នយោបាយ​ចំនួន​៤​ទៀត​នៅ​ថ្ងៃ​ទី​១៨ ខែឧសភា​ខាង​មុខ​នេះ ។ គណបក្ស​ទាំង​៤​រួម​មាន​ទី​១- គណបក្ស​ខ្មែរ​តែ​មួយ ទី​២- គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ទី​៣-​គណបក្ស​ពន្លឺ​ថ្មី និង​ទី​៤- គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ។

លោក​បញ្ជាក់​ថា​« ពេល​នេះ​យើង​កំពុង​ពិនិត្យ​ហើយ​ត្រូវ​ទទួលស្គាល់​គណបក្ស​ទាំងនេះ ព្រោះ​យើង​មាន​រយៈពេល​៧​ថ្ងៃ សម្រាប់​ពិនិត្យ​សម្រេច ។ ហើយ​ក្នុង​រយៈពេល​៧​ថ្ងៃនេះ​ប្រសិនបើ​យើង​ពិនិត្យ​ឃើញ​ឯកសារ​ត្រឹមត្រូវ គឺ គ​.​ជ​.​ប និង​សម្រេច​យល់ព្រម ប៉ុន្តែ​ក្នុង​ករណី​ឯកសារ​មានការ​ខ្វះខាត​យើង​នឹង​ឲ្យ​គាត់​បំពេញ​រយៈពេល​៥​ថ្ងៃ ។ ក្នុង​រយៈពេល​ប្រសិនបើ​គណបក្ស​នយោបាយ​មិន​បាន​បំពេញ​គ​.​ជ​.​ប​នឹង​ប្រកាស​មិន​ទទួលស្គាល់​ទេ ហើយ​គណបក្ស​ន​យោ បាយ​មាន​សិទ្ធិ​ប្តឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​តវ៉ា​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​រយៈពេល​១០​ថ្ងៃ​សម្រាប់​ដោះស្រាយ » ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ទេព នី​ថា ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៩ ខែឧសភា គ​.​ជ​.​ប នឹង​ពិនិត្យ​សម្រេច​គណបក្ស​នយោបាយ គឺ​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ​ផង​ដែរ ។ ចំណែក​គណបក្ស​ចំនួន​១០​ទៀត​ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ចុង​ក្រោយ​នោះ​គ​.​ជ​.​ប នឹង​ពិនិត្យ​សម្រេច​នៅ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។

លោក​អ​គ្គេ​ល​ខា​ធិ​ការ​ក៏​បាន​អះអាង​ថា គណបក្ស​នយោបាយ​ចំនួន​២០​ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរ​នៅ​គ​.​ជ​.​ប មាន​គណបក្ស​មួយ​ចំនួន​មិន​បាន​ដាក់​បេក្ខជន​ឈរឈ្មោះ​គ្រប់​រាជធានី​ខេត្ត​នោះ​ទេ ។ គឺ​មាន​គណបក្ស​តែ​៩​ប៉ុណ្ណោះ​បាន​ដាក់​បេក្ខជន​ឈរ​នៅ​គ្រប់​រាជធានី​ខេត្ត ឬ​ឈរឈ្មោះ​នៅ​២៥​មណ្ឌល មាន​គណបក្ស​ចំនួន​១​បាន​ឈរឈ្មោះ​នៅ​១៧​មណ្ឌល គណ​ក្ស​ចំនួន​២​បាន​ឈរឈ្មោះ​នៅ​១៦​មណ្ឌល គណបក្ស​ចំនួន​១ ឈរឈ្មោះ​នៅ​១៣ ….​។


លោក​ក៏​បាន​ឲ្យ​ដឹង​ថា បេក្ខជន​ដែល​គ​.​ជ​.​បទ​ទួល​បាន​សរុប​ទាំងអស់ គឺ​ពេញ​សិទ្ធិ និង​បំរុង​មាន​ប្រមាណ​៤០៣៥​នាក់ ក្នុង​នោះ​មាន​បេក្ខជន​ជានា​រី​មាន​ប្រមាណ​១៥០៧​នាក់​ត្រូវជា​២៨% ។ ចំនួន​ការ​ចុះបញ្ជី​ឈរឈ្មោះ​របស់​គណបក្ស​នយោបាយ​សម្រាប់​ឆ្នាំ​២០១៨​នេះ​បើ​ធៀប​នឹង​ការ​ចុះបញ្ជី​ឈរឈ្មោះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ឃើញ​ថា ឆ្នាំ​២០១៣ មាន​គណបក្ស​នយោបាយ​ចំនួន​៨ ហើយ​មាន​បេក្ខជន​ជាង​៨៨០​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ប្រមាណ​១៨% ដូច្នេះ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​គណបក្ស​ច្រើន និង​អ្នក​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​ក៏​មាន​ច្រើន ។

លោក​បញ្ជាក់​ថា ៖ « អី​ិ​ញ្ចឹ​ង​ទេ លើក​នេះ​យើង​មាន​ទាំង​ចំនួន​គណបក្ស​ច្រើន​ដែល​ចំនួន​បេក្ខជន​ឈរឈ្មោះ​ច្រើន​ជាង​ឆ្នាំ​២០១៣ ។ ខ្ញុំ​ក៏​ជម្រាប​ជូន​ថា ចំនួន​អ្នក​សង្កេតការណ៍​មក​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចំនួន​២១៧៨​នាក់ ហើយ​មាន​អង្ក​ការ​ចំនួន​ពីរ​ទៀត​បាន​ចុះបញ្ជី​បេក្ខជន ប្រមាណ​ជាង​១​ពាន់​នាក់​ទៀត ហើយ​ពេល​នេះ​គ​.​ជ​.​ប កំពុង​ពិនិត្យ ។ ដោយឡែក​យើង​ក៏​បាន​ទទួល​អ្នក​សង្កេតការណ៍​អន្តរជាតិ​មក​ពី​តំណាង​ដ្ឋា​ន​ទូត​ភូមា​ចំនួន​៣​គ​.​ជ​.​ប បាន​សម្រេច​ទទួល ។ យើង​ទទួល​ចុះបញ្ជី​អ្នក សង្កេតការណ៍​ជាតិ​រហូត​ដល់​មុន​មួ​យស​ប្តា​ហ៍​នៃ​ការ​បោះ​ឆ្នោត និង​សម្រាប់​អ្នក​សង្កេតការណ៍​អន្តរជាតិ​មុន​៣​ថ្ងៃ​ដល់​ថ្ងៃ​បោះ​ឆ្នោត​» ។

សូម​ជម្រាប​ថា​គ​.​ជ​.​ប​បាន​ហាមឃាត​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​មេ​ភូមិ​ជំនួយការ​មេ​ភូមិ និង​កម្លាំងប្រដាប់អាវុធ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ជា​អ្នក​សង្កេតការណ៍ ដើម្បី​សង្កេត​មើល​ដំណើរការ​នៃ​ការ​បោះ​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​ទេ ។

គួរ​រ​ឮ​កថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មាន​មណ្ឌលបោះឆ្នោត​ចំនួន​២៥ មណ្ឌល​រាជធានី​ខេត្ត និង​ការ​រិ​យាយ​ល័យ​បោះ​ឆ្នោត​សរុប​ចំនួន ២២.៩៦៧ ការិយាល័យ ។

បើ​យោង​តាម​លទ្ធផល​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះ​ឆ្នោត និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត​មាន​ចំនួន ៨.៣៨០.២១៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ