ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​CPP​ចូលរួម​វេទិកា​នយោបាយ​អាស៊ី​-​អឺរ៉ុប​និង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ដឹកនាំ​ដោយ​លោក ឃួ​ន សូ​ដា​រី សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​ទៅ ចូលរួម​វេទិកា​នយោបាយ​អាស៊ី​-​អឺរ៉ុប (AEPF) លើក​ទី​២…

រាជធានី​ភ្នំពេញ ៖ គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP) ដឹកនាំ​ដោយ​លោក ឃួ​ន សូ​ដា​រី សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចេញ​ទៅ ចូលរួម​វេទិកា​នយោបាយ​អាស៊ី​-​អឺរ៉ុប (AEPF) លើក​ទី​២ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​អ​ន្ត្រៃ​យ៍​លើក​ទី​៣០ របស់​គណៈកម្មាធិការ​អ​ន្ត្រៃ​យ៍​នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី (ICAPP) ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡុ​ង​ប្រទេស​អង់គ្លេស ។

គណៈប្រតិភូ​បាន​ចេញដំណើរ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៧-២០ ខែឧសភា ឆ្នាំ​២០១៨ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ CPP បាន​ឲ្យ​ដឹង​ថា វេទិកា​អន្តរជាតិ និង​កិច្ចប្រជុំ​ខាងលើ​ផ្ដោត​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន​៣​ចំណុចរួម​មាន ១៖ ភាព​ជា​ដៃគូ​អាស៊ី​-​អឺរ៉ុប និង​តួនាទី​របស់​គណបក្ស​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ និង​កា​រត​ភ្ជាប់​តំបន់ ។
២៖ កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​លើកកម្ពស់​ថាមពល​ស្អាត និង​តម្លៃ​សមរម្យ ការ​កាត់​បន្ថយ បម្រែបម្រួល​អាកាសធាតុ និង​ទប់ស្កាត់​ការ​បំផ្លាញ​បរិស្ថាន ។
៣ ៖ ការ​ជួយ​សង្គ្រោះ​ប្រជាជន​ក្នុង​គ្រោះ​មហន្តរាយ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត និង​ការ​ឆ្លើយ​តប​ផ្នែក​មនុស្សធម៌ ។

យោង​តាម​សេចក្តី​ប្រកាស​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អ​ន្ត្រៃ​យ៍​លើក​ទី​៣០​នៃ​គណៈកម្មាធិការ​អ​ន្ត្រៃ​យ៍​នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នានា​ទាក់ទង​នឹង​សន្តិភាព និង​កិច្ច​សហ​ប្រ​តិ ប​ត្តិ​ការ​ក្នុង​តំបន់ និង​ពិភពលោក​ទាក់ទង​នឹង​គោលដៅ​រួម​របស់​គណៈកម្មាធិការ​អ​ន្ត្រៃ​យ៍​នៃ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី ។

ប្រភព​បន្ត​ថា ក្នុង​កិច្ចប្រជុំ​នេះ​គណៈប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​លើក​អំពី​ការ​បង្កើត​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​កម្ពុជា ចិន នេ​ប៉ា​ល់ រុ​ស្ស៊ី រួម​នឹ ង​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់ ICAPP ដែល​មាន​តំណាង​មក​ពី​១៩​ប្រ ទេស​ផ្សេង​ទៀត ។

សូម​បញ្ជាក់​ថា ICAPP គឺជា​ក្រុម​គណបក្ស​នយោបាយ​មួយ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភព លោក​ដែល​តំណាង​ឲ្យ​គណបក្ស​នយោបាយ​ជាង​៣៥០​មក​ពី​៥២​ប្រទេស​នៅ​អាស៊ី ដែល​មាន​គោលបំណង​ជំរុញ​កិច្ច​ពិភាក្សា​កិច្ច​សហប្រតិបត្តិការ ការ​យោគយល់​គ្នា ដើ ម្បី​សុខដុមរមនា​ក្នុង​តំបន់​តាម​រយៈ​បណ្តា​គណបក្ស​នយោបាយ ។ រដ្ឋ​ជា​សមាជិក​បាន​ប្តេជ្ញា​ចិត្ត ចំពោះ​លទ្ធិប្រជាធិបតេយ្យ​សន្តិភាព ការ​អភិវឌ្ឍ​រួម​គ្នា និង​ដំណើរការ​លទ្ធិ​ប្រ ជា​ធិ​ប​តេ​យ្យ​នៅ​អាស៊ី ។

គណបក្ស​ប្រជាជន​កម្ពុជា គឺជា​សមាជិក​ដ៏​សកម្ម​របស់ ICAPP ចាត់​តាំងពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ ។ ចំពោះ​វេទិកា​នយោបាយ​អាស៊ី​-​អឺរ៉ុប​វិញ គឺជា​វេទិកា​មួយ​ក្នុង​ចំណោម​វេទិកា​ផ្សេង​ទៀត​របស់ ICAPP ដែល​បាន​បង្កើត និង​រៀបចំ​កិច្ចប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នៅ ថ្ងៃ​ទី​៧ ដល់​១០ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ទីក្រុង​សេ​អ៊ូ​ល ដែល​បាន​អនុម័ត​គោល​ការ ណ៍​ណែនាំ​សម្រាប់​ដំណើរការ​ជា​ទូទៅ​របស់ AEPF ។

AEPF មាន​បំណង​បង្កើត​ទំនាក់​ទំនងជា​ទៀងទាត់ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ជិត​ស្និទ្ធ​រវាង ICAPP និង​គណបក្ស​នយោបាយ​នៅ​ទ្វីប​អ​រ៉ុ​ប ជា​ពិសេស​ក្រុម​ធំ​ៗ​ទាំង​៤​នៃ​គណបក្ស​នយោបាយ​នៅ​ក្នុង​សភា​អឺរ៉ុប ។ ជា​ការ​ពិត​ថ្វីបើ ទ្វីបអាស៊ី និង​អឺរ៉ុប មាន​វប្បធម៌ សង្គម និង​សេដ្ឋកិច្ច​ខុស​គ្នា​ក៏​ដោយ ក៏​ប៉ុន្តែ​ប្រជាជន​នៃ​ទ្វីប​ទាំង​ពីរ​មានការ​ទទួលខុសត្រូវ​រួម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​តំបន់ និង​ពិភពលោក ៕